បច្ចេកវិទ្យា

iPhone X ជំនាន់ថ្មី រឺ iPhone X Plus នឹងបំពាក់ដោយអេក្រង់ OLED របស់ក្រុមហ៊ុន LG

BY
Khmernote Media
June 29, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការវិនិយោគ 2.7ពាន់លានដុល្លារ ជាមួយនឹងក្រុមហ៊ុន LG ដើម្បីបង្កើតអេក្រង់ប្រភេទ OLED សម្រាប់ iPhone ឆ្នាំ2018។ យោងតាមគេហទំព័រ China Morning Post បានលើកឡើងថា ក្រុមហ៊ុន Apple កំពុងមានគម្រោងចាប់យកអេក្រង់ប្រភេទ OLED ជំនាន់ទី2 របស់ក្រុមហ៊ុន LG ក្នុងចំនួនចន្លោះពី 2 ដល់ 4លានគ្រឿងឯណោះ សម្រាប់បំពាក់លើ iPhone ខ្លួន។

ទាក់ទងទៅនឹងចំនួន 4លានគ្រឿងនេះ មិនមែនជាចំនួនសរុបនៃ iPhone ដែលនឹងត្រូវចេញលក់សម្រាប់ឆ្នាំ2018 ឡើយ ពោលគឺចំនួននេះ គឺត្រឹមតែ 20% ប៉ុណ្ណោះ រីឯ 80% ផ្សេងទៀត គឺទទួលបានពីក្រុមហ៊ុន Samsung ដដែល។ យោងតាមប្រភពដដែលបានបន្ដថា ក្រុមហ៊ុន LG បាននឹងកំពុងព្យាយាមចាប់យកការសហការជាមួយក្រុមហ៊ុន Apple ឲ្យបានច្រើនជាងនេះទៅទៀត ប៉ុន្ដែយើងសង្កេតឃើញថាក្រុមហ៊ុននេះហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ LG Display ត្រូវបានគេជឿថា នឹងដើរតួជាអ្នកផ្គត់ផ្គង់អេក្រង់ទំហំ 6.5អ៊ីញ ដែលមានតម្លៃថ្លៃសម្រាប់ iPhone X Plus ថែមទៀតផង។

Fu

ប្រភព៖ gsmarena

Share This Post: