ខ្សែភាពយន្តខ្លីរបស់លោកជីដេវីត និងកញ្ញាទេពបូព្រឹក្សទើបតែបានបញ្ចប់ realmeក៏បានប្រកាសជាផ្លូវការនូវការសហការថ្មីមួយជាមួយអ្នកដឹកនាំរឿង《Monters University》របស់Pixar តើrealme ត្រៀមនឹងចូលក្នុងវិស័យភាពយន្តហើយមែនទេ?
- BY
- Liny Chan
- December 14, 2020
realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនជាងគេក្នុងពិភពលោក ក្រៅពីបានផ្តល់ជូននូវបច្ចេកវិទ្យាដែលឈានមុខគេ និងផលិតផលដែលមានគុណភាពខ្ពស់ដល់ទីផ្សារហើយនោះ ជាមួយគ្នានេះដែរក៏បាននាំយកនូវស្មារតីលេងពេញនិយមចូលមកក្នុងវិស័យបច្ចេកវិទ្យា ធ្វើឲ្យបច្ចេកវិទ្យាកាន់តែពេញនិយម។
ដោយកាន់តែបន្តមានការរីកចម្រើនឥតឈប់ឈរ ការលក់នៅក្នុងឧស្សាហកម្មស្មាតហ្វូនក៏មិនមានត្រឹមតែពាណិជ្ជកម្មនោះដែរ គឺសង្ឃឹមថាកាន់តែនាំមកនូវមាតិកាដែលមានតម្លៃនិងនិងកាន់តែមានសោភ័ណ្ឌភាពដល់ទីផ្សារបន្ថែមទៀត។ នៅក្នុងខែធ្នូកន្លងមកនេះ realmeបានរួមគ្នាជាមួយនឹងអ្នកតំណាងរបស់realme បានផលិតនូវខ្សែភាពយន្តខ្លីមួយ 《ស្នៀតសក់》ដែលជាសាច់រឿងឆ្លងភពមានភាពច្នៃប្រឌិតថ្មីធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងទទួលបានការសរសើរយ៉ាងខ្លាំងទៅលើកម្រិតរូបភាពដ៏ល្អ និងមានសាច់រឿងគួរអោយចាប់អារម្មណ៍។ ហើយកាលពីពេលថ្មីៗនេះ នៅក្នុងផេកផ្លូវការរបស់realmeក៏បានប្រកាសនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការសហការជាផ្លូវការរវាងrealmeនិងលោកMark A. Walsh អ្នកដឹកនាំគំនូរជីវចលPixar។

ក្នុងនាមជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោកលោក Mark A. Walsh បានបម្រើការងារជាអ្នកដឹកនាំរឿងនិងជាអ្នកផលិតខ្សែភាពយន្តរឿង“ Toy Story: Party Dinosaurs” ជា Animation Director“ Ratatouille” ជា Animator“ The Incredibles” ជាអ្នកដឹកនាំរឿងគំនូរជីវចល“ Finding Nemo” ជាអ្នកបង្កើតតួអង្គនៃរឿង“ Monster Inc” និងជា Animator នៃរឿង ” Toy Story 2 ” ដែលលោកមានបទពិសោធន៍សំបូរបែបក្នុងការរចនាគំនូរជីវចល និងមានគំនិតច្នៃប្រឌិតខ្ពស់។ កិច្ចសហប្រតិបត្តិការក្នុងវិស័យខុសគ្នានៅក្នុងឧស្សាហកម្មស្មាតហ្វូនភាគច្រើនគឺមានឡើងជាលក្ខណៈស្មាតហ្វូន Special Edition តែបើមើលតាមរូបភាពដែលបានប្រកាសផ្លូវការនេះ គឺមិនមែនមានត្រឹមតែការរចនានៃស្មាតហ្វូន Special Edition នោះទេ ។ មើលតាមរយៈរូបភាពនៃផ្ទាំងពាណិជ្ជកម្មគឺដូចជាតួអង្គថ្មីមួយនៅក្នុងគំនូរជីវចល ឬមួយក៏realmeចូលក្នុងវិស័យភាពយន្តជាផ្លូវការហើយ?

នៅក្នុងខែធ្នូនេះដែរមានក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងមានកម្មវិធីប្រូម៉ូសិន ហើយrealmeក៏ដូចគ្នា ក្រៅពីមានប្រូម៉ូសិនចុងឆ្នាំធំមួយនៅថ្ងៃទី20ខែធ្នូនេះហើយ តើនឹងមានភាពភ្ញាក់ផ្អើលអ្វីខ្លះទៀតនៅក្នុងការប្រកាសការសហការរវាងrealmeនិងPixar នៅក្នុងថ្ងៃទី15នេះ?
- Share This Post:






