ត្រៀមលុយ! iPhone ជំនាន់ថ្មីមួយម៉ូដែលនឹងត្រូវបានប្រកាសចេញលក់លឿនជាងអ្វីដែលអ្នករំពឹងទុក ប៉ុន្ដែមិនមែនជាម៉ូដែលកំពូលឡើយ
- February 21, 2018
យោងតាមសារពត៌មានរបស់ប្រទេសចិន អតិថិជនរបស់ក្រុមហ៊ុន Apple ទាំងអស់ពុំចាំបាច់ព្យាយាមទន្ទឹងរងចាំការមកដល់របស់ iPhone ជំនាន់ថ្មីទៀតទេ ព្រោះក្នុងព្រឹត្តិការណ៍ WWDC ដែលនឹងធ្វើឡើងនាពេលដ៏ខ្លីខាងមុខនេះ នឹងនាំយកមកជាមួយនូវ iPhone SE ជំនាន់ថ្មី ដែលបាត់មុខអស់រយៈពេលជាយូរមកហើយ។ 
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone SE 2 នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ A10 (ដូចគ្នាទៅនឹង iPhone 7) ជាមួយនឹងទំហំ RAM 2GB និងអង្គផ្ទុកទិន្នន័យ 32GB ទៅ 128GB។ យោងតាមលក្ខណៈពិសេសប៉ុណ្ណេះ ក្រុមហ៊ុន Apple ពិតជាធ្វើការអភិវឌ្ឍបានយ៉ាងល្អសម្រាប់ម៉ូដែលនេះ។ ចំពោះអេក្រង់របស់ iPhone SE គឺមានទំហំ 4.2អ៊ីញ ធំជាងមុនបន្ដិចដែលមានទំហំត្រឹម 4អ៊ីញ។
គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារាមជាច្រើនបានលើកឡើងថា iPhone SE 2 នឹងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ WWDC ហើយក៏ជាម៉ូដែលតែមួយគត់ក្នុងវិស័យស្មាតហ្វូន ដែលនៅតែបន្ដប្រើប្រាស់ទំហំអេក្រង់ត្រឹម 4អ៊ីញ។
Fu
ខ្មែរណូត
ប្រភព៖ technobuffalo
- Share This Post:











