ខ្មែរណូត

ស្វែងរក

  • PR

    មកដឹងពីមូលហេតុដែលយុវវជនខ្មែរ ទ្រី ច័ន្ទរាជ្យ អាចដឹងច្បាស់ពីថ្ងៃ ខែ និងឆ្នាំក្នុងប្រតិទិន

    BY Liny Chan December 15, 2020
    មកដឹងពីមូលហេតុដែលយុវវជនខ្មែរ ទ្រី ច័ន្ទរាជ្យ អាចដឹងច្បាស់ពីថ្ងៃ ខែ និងឆ្នាំក្នុងប្រតិទិន

    មហាជនជាច្រើនប្រហែលជាបានស្គាល់រួចមកហើយពីយុវវជនខ្មែរមួយរូបគឺប្អូនប្រុស ទ្រី ច័ន្ទរាជ្យ ដែលប្អូនទើបតែបានសាងភាពភ្ញាក់ផ្អើលខ្លាំងដល់គណៈកម្មការ និងទស្សនិកជនក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ភីអិនអិន ដោយបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនគឺការដឹងច្បាស់អំពី ថ្ងៃ ខែ និងឆ្នាំក្នុងប្រតិទិន តាំងពីឆ្នាំទីមួយនៃអតីតកាល រហូតដល់រាប់លានឆ្នាំនៃអនាគត។

    សមត្ថភាពពិសេសរបស់ ច័ន្ទរាជ្យ បានធ្វើអោយគ្រប់គ្នាចង់ដឹងថា តើហេតុអ្វីទើបប្អូនអាចចងចាំ និងឆ្លើយត្រូវឥតចន្លោះរាល់ថ្ងៃ ខែ និង ឆ្នាំដែលគណៈកម្មការបានសួរទៅកាន់ប្អូន។ ដើម្បីអោយអស់ចម្ងល់ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានអញ្ជើញប្អូនប្រុសមកសម្ភាសន៍ម្តងទៀតក្នុងកម្មវិធី ជីវិតកម្សាន្ត។

    បើតាមការរៀបរាប់អោយដឹងរបស់ប្អូនប្រុស ក្នុងកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធីខាងលើ ហេតុផលដែលធ្វើអោយប្អូនអាចដឹង ពីថ្ងៃ ខែ និងឆ្នាំបានយ៉ាងច្បាស់បែបនេះ ដោយសារតែប្អូនមានក្បួន ដែលបង្កើតឡើងដោយខ្លួនឯងផ្ទាល់។ ច័ន្ទរាជ្យ បញ្ជាក់ថា ថ្ងៃដំបូងដែលប្អូនប្រុសអាចរកក្បួននេះឃើញគឺនៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺត្រឹមតែជាងបីខែមុនប៉ុណ្ណោះ។

    ដោយឡែកបើក្រឡេកមកកាន់បំណងប្រាថ្នារបស់ប្អូនទៅថ្ងៃអនាគត គឺប្អូនចង់រៀនផ្នែក ស្ថាបត្យកម្ម ដោយសារតែជំនាញមួយនេះមានការទាក់ទងជាមួយមុខវិជ្ជាគណិតវិទ្យា បូករួមទាំងការស្រឡាញ់ចូលចិត្ត ហើយប្អូនជឿជាក់ថា ប្អូនអាចមានសមត្ថភាពចាប់យកមុខវិជ្ជាមួយនេះបានយ៉ាងល្អ។

    កុំភ្លេចរង់ចាំទស្សនាកិច្ចសម្ភាសន៍ពិសេសនេះក្នុងកម្មវិធី ជីវិតនិងកម្សាន្ត ចាក់ផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥:៤០នាទីល្ងាច និងកម្មវិធី សិល្បៈកម្សាន្ត ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១:០០ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay