ខ្មែរណូត

ស្វែងរក

  • PR

    ពីលើផ្លូវប្រណាំងមកលើផ្លូវថ្នល់: Lamborghini Huracán STO ថ្មី

    BY Liny Chan December 16, 2020
    ពីលើផ្លូវប្រណាំងមកលើផ្លូវថ្នល់:  Lamborghini Huracán STO ថ្មី

    • ការផ្ដោតទាំងស្រុងលើជំនាញកីឡាយានយន្ដរបស់ Squadra Corse ដែលទាញពីរថយន្ដប្រណាំង Lamborghini Huracán Super Trofeo EVO និង GT3 EVO គឺនៅក្នុងប្រភេទរថយន្ដស្ព័រទំនើបប្រណាំងលើផ្លូវដែលមានការអនុញ្ញាតត្រឹមត្រូវ។
    • បច្ចេកវិទ្យាទម្ងន់ស្រាលដ៏ពិសេសគ្មានពីររបស់ Lamborghini ជាមួយនឹងបច្ចេកទេសឌីណាមិចខ្យល់ និងវិស្វកម្មរថយន្ដប្រណាំងល្អបំផុត បង្កើតបាននូវអារម្មណ៍បើកបរប្រកបដោយភាពស្រស់ថ្លាបំផុតនៅគ្រប់ពេលទាំងអស់។
    • ថាមពល 640 hp (470 kW) កម្លាំងបង្វិល 565 Nm នៅ 6,500 rpm អនុបាតទម្ងន់ទល់នឹងថាមពល 2.09 kg/hp សំទុះពី 0-100km/h នៅក្នុង 3.0 វិនាទី ការចាប់ហ្វ្រាំង 100 km/h-0 ក្នុង 30.0 ម៉ែត្រ, 200 km/h-0 ក្នុង 110.0 ម៉ែត្រ ជាមួយនឹងទីធ្លា និងសមត្ថភាពបើកបរឌីណាមិច ផ្ដល់នូវការបើកបរបានលឿនបំផុត។

    Sant’Agata Bolognese – Automobili Lamborghini បង្ហាញ Lamborghini Huracán STO – Super TrofeoOmologata: រថយន្ដស្ព័រទំនើបបំផុតប្រណាំងលើផ្លូវដែលមានការអនុញ្ញាតត្រឹមត្រូវ ដែលយកលំនាំតាមមរត៌ករថយន្ដប្រណាំងនៃស៊េរីរថយន្ដប្រណាំងរបស់ Lamborghini Squadra Corse ជាមួយនឹង Huracán Super Trofeo EVO ក៏ដូចជា Huracán GT3 EVO ដែលទទួលជោគជ័យលើការប្រណាំង 24 Hours of Daytona ចំនួនបីដង និងការប្រណាំង 12 Hours of Sebring ចំនួនពីរដងរបស់ខ្លួនដែរ។

    ជាមួយនឹងម៉ាស៊ីន V10 របស់ខ្លួនដែលផ្ដល់តាមធម្មជាតិនូវថាមពល 640 hp (470 kW) ផលិត 565 Nm នៅ 6,500 rpm Huracán STO ដែលបើកបរដោយកង់ក្រោយផ្ដល់នូវសំទុះ 0-100 km/h ក្នុង 3.0 វិនាទី 0-200 km/h ក្នុង 9.0 វិនាទី និងល្បឿនកំពូល 310 km/h។ ទោះបីជាយ៉ាងណា បេះដូងរបស់វាលោតជាមួយនឹងដួងព្រលឹង និងអារម្មណ៍ជារថយន្ដប្រណាំង។ ប្រសិទ្ធភាពឌីណាមិចខ្យល់ល្អបំផុត ការប្រើប្រាស់សារធាតុទម្ងន់ស្រាល សមត្ថភាពគ្រប់គ្រងដៃចង្កូតដោយសេរី និងប្រព័ន្ធហ្វ្រាំងលំដាប់ទីមួយ ធ្វើឲ្យ Huracán STO ធានាបានក្នុងការផ្ដល់ជូននូវបទពិសោធន៍ប្រកបដោយអារម្មណ៍កក់ក្ដៅនៅគ្រប់ស្ថានភាពផ្លូវ។

    ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិរបស់ Automobili Lamborghini, Stefano Domenicali បានមានប្រសាសន៍ថា “Huracán STO គឺជាអ្នកស្នងមរត៌កពិតៗរបស់ Lamborghini Squadra Corse ដែលជាការផ្ទេរបច្ចេកវិទ្យាដោយផ្ទាល់ពី Huracán Super Trofeo EVO និងស្ថាបនាផ្អែកលើសម្មិទ្ធផលជោគជ័យបីដងជាប់ៗគ្នារបស់ Huracán GT3 EVO នៅក្នុង Daytona 24 hours។” Maurizio Reggiani ប្រធានមន្ត្រីបច្ចេកទេស បានបន្ថែមថា: Huracán STO ផ្ដល់ជូននូវភាពរំភើបរីករាយគ្រប់យ៉ាងដែលទទួលបានពីរថយន្ដស្ព័រទំនើបបំផុតដ៏ស្រស់ស្អាត មានលំនឹង ទម្ងន់ស្រាល និងប្រកបដោយបច្ចេកវិទ្យាឌីណាមិចខ្យល់ខ្ពស់ ឆ្លុះបញ្ចាំងអំពីអារម្មណ៍ក្នុងពេលបើកបរ Super Trofeo ព្រមទាំងបានផលិតឡើងយ៉ាងឥតខ្ចោះសម្រាប់គ្រប់ស្ថានភាពផ្លូវក្នុងពិភពលោក។ ដំណោះស្រាយបច្ចេកទេស និងភាពវៃឆ្លាតដែលបានទទួលពីកម្មវិធី Super Trofeo និង GT3 របស់យើងខ្ញុំត្រូវបានសន្សុទ្ធ និងដាក់បញ្ចូលទៅក្នុង Huracán STO ដែលអាចឲ្យអ្នកបើកបរទទួលបានអារម្មណ៍បើកបររថយន្ដប្រណាំងរៀងរាល់ថ្ងៃនៅក្នុង រថយន្ដស្ព័រ Lamborghini ដ៏ទំនើបបំផុត។”

    បច្ចេកវិទ្យាឌីណាមិចខ្យល់ និងទម្ងន់ស្រាលយ៉ាងល្អឯកនៅក្នុងម៉ូតឌីហ្សាញរថយន្ដស្ព័រដ៏ទំនើប
    រថយន្ដស្ព័រ Huracán STO គឺមានម៉ូតឌីហ្សាញខាងក្រៅថ្មីទាំងស្រុង ដែលកែលម្អរូបរាង Lamborghini របស់ខ្លួនបង្កើនបាននូវប្រសិទ្ធភាពនៃលំហូរខ្យល់។ MitjaBorkert ប្រធានផ្នែកឌីហ្សាញមានប្រសាសន៍ថា: “រថយន្តប្រណាំងជានិច្ចកាលផដល់នូវកម្លាំងចិត្តយ៉ាងខ្លាំងសម្រាប់ម៉ូតឌីហ្សាញរបស់យើងខ្ញុំ។ Huracán STO ឆ្លុះបញ្ចាំងជាពិសេសនូវការផ្ទេរបច្ចេកវិទ្យាពីរថយន្ដប្រណាំង Huracán ដ៏ជោគជ័យរបស់យើងខ្ញុំ ដែលបានបង្ហាញនូវគ្រប់ផ្នែកនៃរូបរាងប្រកបដោយភាពស្រស់ស្អាតរបស់វា។”
    គ្រប់ផ្នែកទាំងអស់នៃ Huracán STO គឺផ្អែកទៅលើប្រសិទ្ធភាពបច្ចេកវិទ្យាឌីណាមិចខ្យល់ និងទម្ងន់ស្រាលដែលជាលក្ខណៈចាំបាច់ត្រូវមាននៅក្នុងកីឡារថយន្ដ។ Huracán STO តំណាងឲ្យគោលការណ៍ថា ម៉ូតឌីហ្សាញរបស់ Lamborghini ជានិច្ចកាលអនុលោមទៅតាមមុខងាររថយន្ដ: កាន់តែមានសុពលភាពសម្រាប់រថយន្ដដែលយកលំនាំតាមរថយន្ដប្រណាំង។ Huracán STO គឺជាលទ្ធផលនៃការសហការរវាងផ្នែក R&D, Squadra Corse និង Centro Stile របស់ Lamborghini ជាមួយនឹងរូបរាងស្រស់ស្អាតគ្រប់កន្លែង និងសមត្ថភាពបើកបរល្អបំផុត។

    ដំណោះស្រាយឌីណាមិចខ្យល់យកលំនាំតាមរថយន្ដប្រណាំង Squadra Corse បង្កើនសមត្ថភាពឌីណាមិចខ្យល់ជាអតិបរមា ដែលក្នុងនោះសំខាន់បំផុតគឺ:

    Cofango ជាមួយនឹងទុយោខ្យល់ កាងមុខ និងស្លាបព្រិល

    កាបូមុខ ថ្ពាល់ និងកាងមុខរថយន្តគឺធាតុតែមួយជាប់គ្នា: ‘cofango’ ដែលបានបង្កើតដោយវិស្វកររបស់ Lamborghini រួមបញ្ចូលនូវ ‘cofano’ (កាបូមុខ) និង ‘parafango’ (ថ្ពាល់) រាប់បញ្ចូលទាំង កាងមុខ ដែលយកលំនាំតាម Lamborghini Miura និង Sesto Elemento ថ្មីៗបំផុត។ វាមិនត្រឹមតែមានទម្ងន់ស្រាលទេ ប៉ុន្តែថែម ទាំងមានលក្ខណៈសន្សំសំចៃពេលវេលាដែលនៅក្នុងរថយន្ដស្ព័រផងដែរ។

    ទុយោខ្យល់ថ្មីៗនៅលើកាបូមុខបង្កើននូវលំហូរខ្យល់តាមរយៈធុងទឹកមេ កែលម្អប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនក៏ដូចជាជួយបង្កើតកម្លាំងចុះក្រោមផងដែរ។ cofango ក៏បញ្ចូលនូវកាងមុខថ្មី បង្វែរលំហូរខ្យល់ទៅផ្នែកខាងក្រោមដែលទើបឌីហ្សាញថ្មីរបស់រថយន្ដ និងបាតក្រោមនៃកន្ទុយរថយន្ដ។

    cofango ត្រូវបានឌីហ្សាញទ្រង់ទ្រាយរុញលំហូរខ្យល់នៅខាងលើថ្ពាល់មុខ ដែលមានបំពាក់ស្លាបព្រិលដើម្បីបង្កើនលំហូរខ្យល់ចេញពីប្រអប់កង់ជាអតិបរមា កាត់បន្ថយសម្ពាធនៅខាងក្នុង និងបង្កើនកម្លាំងចុះក្រោមនៅខាងមុខ។ ផ្នែកចំហៀងរបស់ cofango បង្វែរលំហូរខ្យល់នៅជុំវិញកង់មុខ កាត់បន្ថយសភាពអូស។

    ថ្ពាល់ក្រោយជាមួយនឹងបំពង់អ៊ែរ NACA
    ថ្ពាល់ក្រោយថ្មីដែលយកលំនាំតាម Super Trofeo EVO សម្រេចបាននូវការកាត់បន្ថយផ្នែកខាងមុខទាំងពីររបស់រថយន្ដ ហើយជាលទ្ធផល កាន់បន្ថយនូវសភាពអូស ក្នុងខណៈដែលបង្កើនកម្លាំងចុះក្រោមផ្នែកខាងក្រោយ និងប្រសិទ្ធភាពឌីណាមិចខ្យល់ជារួមរបស់រថយន្ដ។ បំពង់អ៊ែរ NACA ដែលបំពាក់នៅក្នុងថ្ពាល់ក្រោយរបស់ STO ដើរតួនាទីជាបំពង់អ៊ែរម៉ាស៊ីន ជាមួយនឹងបំពង់ខ្លីដែលអាចឲ្យមានការថយចុះ 30% នូវការបាត់បង់សម្ពាធស្តាទិច។

    កាបូម៉ាស៊ីនខាងក្រោយជាមួយនឹងបំពង់អ៊ែរ
    ម៉ូតឌីហ្សាញរបស់កាបូក្រោយដែលបានកែសម្រួលមានបំពាក់បំពង់អ៊ែរពិសេស ជួយបង្កើនខ្យល់ត្រជាក់នៅក្រោមកាបូក្រោយ។ ផ្លិតខ្យល់ដែលបំពាក់នៅក្នុងស៊ុមកាបូក្រោយគ្រប់គ្រងលើលំហូរខ្យល់ចូលក្នុងមួយចំនួនធំពីបំពង់ហឺយអាស្រ័យទៅតាមតម្រូវការការកំណត់សីតុណ្ហភាពរបស់ម៉ាស៊ីន និងបំពង់ផ្សែង។

    ព្រុយឆ្លាម
    ការបំពាក់ ‘ព្រុយឆ្លាម’ នៅលើកាបូក្រោយបង្កើនសមត្ថភាពស្ទុះរបស់ STO ជាពិសេសនៅពេលបត់: នៅក្នុងស្ថានភាពបែបនេះ លំហូរខ្យល់ចូលមានមុំបង្វែរ ហើយកម្រិតសម្ពាធខុសៗគ្នាដែលបានបង្កើតដោយព្រុយសងខាងបង្កើតបានប្រសិទ្ធភាពវិជ្ជមានលើលំនឹងនៃការបង្វែរនេះ។ ព្រុយក៏ជួយតម្រង់លំហូរខ្យល់ទៅលើស្លាប បង្កើនប្រសិទ្ធភាពស្លាបក្នុងពេលបត់ផងដែរ។

    ស្លាបក្រោយអាចកែសម្រួលបាន
    ស្លាបក្រោយដែលអាចកែសម្រួលបានយ៉ាងងាយស្រួលបង្កើននូវលំនឹងឌីណាមិចខ្យល់ និងភាពប្រឆាំងនឹងការអូសទៅតាមលក្ខណៈផ្លូវ។ ស្លាបរន្ធមួយជាមួយនឹងអ៊ែរហ្វ័យល៍ភ្លោះអាចឲ្យផ្នែកខាងមុខនៃអ៊ែរហ្វ័យល៍វិលទៅក្នុងទីតាំងបី បង្កើនកម្លាំងទៅក្រោមនៅផ្នែកខាងក្រោយ។ តាមរយៈការកាត់បន្ថយនូវគម្លាតរវាងអ៊ែរហ្វ័យល៍ខាងមុខ និងខាងក្រោយ កុំប្រេសឺរកើនឡើងនៅផ្នែកខាងលើ បង្កើន និងពង្រីកនូវអាំងតង់ស៊ីតេស្រូបនៅបាតនៃអ៊ែរហ្វ័យល៍ខាងមុខ។ ដូច្នេះ លំនឹងខ្យល់របស់រថយន្ដអាចឡើងចុះ 13% ធ្វើឲ្យ STO សម្របបានទៅនឹងរបៀប និងស្ថានភាពបើកបរផ្សេងៗគ្នា។

    ប្រព័ន្ធបញ្ចុះកម្ដៅហ្វ្រាំងដើម្បីទទួលបានសមត្ថភាពខ្ពស់បំផុត
    ទុយោបញ្ចុះកម្ដៅហ្វ្រាំងមុខថ្មីត្រូវបានប្រើសម្រាប់បញ្ចុះកម្ដៅថាស និងថ្គាមប្រហ្វាំងរបស់ហ្វ្រាំង CCM-R ថ្មី ដោយធ្វើការរួមគ្នាជាមួយនឹងស្លាបព្រឹលខ្យល់ cofango ដែលបំបាត់ខ្យល់ក្ដៅចេញពីប្រអប់កងមុខ។ បំពង់អ៊ែរបន្ថែមដែលបំពាក់នៅខាងក្រោមតួ និងណូដ័រលើ ត្រូវបានដាក់នៅខាងក្រោយ។

    លទ្ធផលឌីណាមិចខ្យល់
    Huracán STO សម្រេចបាននូវកម្លាំងទៅក្រោមក្នុងកម្រិតខ្ពស់បំផុតនៅក្នុងប្រភេទរបស់ខ្លួនជាមួយនឹងលំនឹងខ្យល់ល្អបំផុតសម្រាប់រថយន្ដបើកបរកង់ក្រោយ ដោយផ្ដល់នូវបន្ទុកឌីណាមិចខ្យល់ល្អបំផុតដែលជាកត្តាគន្លឹះនៅក្នុងបង្កើនសមត្ថភាពបត់របស់ខ្លួន។ ប្រសិទ្ធភាពលំហូរខ្យល់ជារួមត្រូវបានបង្កើន 37% ហើយការកើនឡើងកម្លាំងទៅក្រោមដ៏សំខាន់ 53% គឺលើសពី Huracán Performante។

    វិធីសាស្ត្រទម្ងន់ស្រាល
    Huracán STO ប្រើប្រាស់សរសៃកាបូននៅក្នុងផ្នែកខាងក្រៅរបស់ខ្លួនលើសពី 75% ទទួលអត្ថប្រយោជន៍ពីរចនាសម្ព័ន្ធស្មុគស្មាញដែលបានផលិតឡើងជាគ្រឿងតែមួយដើម្បីបង្កើនសុច្ចរិតភាពក្នុងខណៈដែលកាត់បន្ថយទម្ងន់តាមរយៈការកាត់បន្ថយចំណុចតភ្ជាប់ផងដែរ។

    ការប្រើប្រាស់ជំនាញរបស់ខ្លួននៅក្នុងបច្ចេកវិទ្យាទម្ងន់ស្រាល សម្រាប់ថ្ពាល់ក្រោយ ផ្នែក R&D របស់ Lamborghini បានប្រើប្រាស់បច្ចេកទេស “កៀប” សរសៃកាបូនដែលប្រើនៅក្នុងឧស្សាហកម្មយានអវកាស។ ដោយសារបច្ចេកវិទ្យានេះ Huracán STO ប្រើប្រាស់សារធាតុសរសៃកាបូន 25% តិចជាងក្នុងខណៈដែលរក្សាបាននូវភាពរឹងដូចគ្នា។ នៅទម្ងន់ស្ងួត 1,339 kg ទម្ងន់របស់ Huracán STO ត្រូវបានកាត់បន្ថយ 43 kg ប្រៀបធៀបទៅនឹង HuracánPerformante ទម្ងន់ស្រាល រួចរាល់។
    Huracán STO បំពាក់នូវកញ្ចក់មុខ 20% ស្រាលជាង HuracánPerformante និងមានយ៉ាន់ម៉ាញ៉េស្យូមក្នុងកម្រិតអនុបាតកម្លាំង និងទម្ងន់ខ្ពស់បំផុត ដែលសំចៃទម្ងន់បន្ថែមលើយ៉ាន់អាលុយមីញ៉ូមក្នុងកត្តាបន្ទុកដូចគ្នា។
    យ៉ាន់ម៉ាញ៉េស្យូមត្រូវបានតំឡើងជាមួយនឹងសំបកកង់ bespoke Bridgestone Potenza ដែលពីរប្រភេទ: មួយផ្ដោតលើការបើកបរលើផ្លូវ និងមួយទៀតផ្ដោតលើការប្រណាំង។

    Huracán STO – Lamborghini Squadra Corse នៅបេះដូងរបស់ខ្លួន
    ចាប់ពីពេលដែលម៉ាស៊ីនត្រូវបានបញ្ឆេះ គ្រប់ផ្នែកទាំងអស់របស់ Huracán STO ទាំងខាងក្នុង និងខាងក្រៅ អង្រួននូវស្មារតីអ្នកបើកបររថយន្ដប្រណាំង។ នៅក្នុងបេះដូងរបស់ខ្លួន Huracán STO មានម៉ាស៊ីន V10 របស់ Huracán EVO និង Super Trofeo ផ្ដល់ថាមពល 640 hp (570 kW) និងកម្លាំងបង្វិល 565 Nm នៅ 6,500 rpm។ ជាមួយនឹងការបង្កើនក្រឡាកង់ ប្រព័ន្ធបូមរឹងជាងមុន របារបង្ការរមៀលពិសេស និង MagneRide 2.0 របស់ Lamborghini, STO ផ្ដល់នូវអារម្មណ៍ជារថយន្ដប្រណាំងគ្រប់យ៉ាងក្នុងខណៈដែលផ្តល់នូវបទពិសោធន៍បើកបរលើផ្លូវប្រកបដោយផាសុកភាពផងដែរ។ ម៉ាស៊ីនត្រូវបានរៀបចំបង្គុំសម្រាប់អារម្មណ៍កីឡា និងការប្រណាំងប្រកបដោយភាពរហ័សរហួន ជាមួយនឹងអារម្មណ៍ជាន់បានដូចចិត្ត និងស្នូរសំលេងម៉ាស៊ីនណែនល្អក្នុងកម្រិតខ្ពស់បំផុត។ ល្បឿនប្ដូរលេខត្រូវបានកែលម្អបន្ថែមដើម្បីផ្ដល់នូវសមត្ថភាពប្ដូរលេខបានលឿន និងឆ្លើយតបល្អបំផុត។

    ប្រព័ន្ធកាច់ចង្កូតកង់ក្រោយរបស់ Lamborghini និងអនុបាតចង្កូតកាន់តែផ្ទាល់ និងថេរ ត្រូវបានឌីហ្សាញឡើងសម្រាប់បរិស្ថានប្រណាំង និងកាន់តែមានភាពស្និតស្នាលរវាងអ្នកបើកបរ រថយន្ដ និងផ្លូវ: អ្នកបើកបរ ប៉ះផ្ទាល់ទៅនឹងផ្លូវដែលផ្ដល់ប្រតិកម្មមកវិញលើឥរិយាបថរបស់រថយន្ដនៅនឹងចុងម្រាមដៃរបស់ខ្លួន។ គ្រប់ ផ្នែកទាំងអស់នៃមរត៌ក និងបច្ចេកវិទ្យាប្រណាំងរបស់ STO បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការបត់បានកាន់ តែរហ័សមានភាពស្អិតល្អបំផុតទៅនឹងផ្លូវ: Huracán STO គឺជាការបញ្ជាក់ថា ការប្រណាំងគឺឈ្នះនៅនឹងផ្លូវ កែងជាជាងនៅលើផ្លូវត្រង់។

    ម៉ូតបើកបរ ANIMA ថ្មីចំនួនបី
    ម៉ូតបើកបរថ្មីបីបង្ហាញអំពីស្មារតីនៃការប្រណាំងរបស់ Huracán STO ដែលផ្ដោតទៅលើបរិស្ថានបើកបរដោយសមត្ថភាពខ្ពស់: STO, Trofeo និង Pioggia។ ម៉ូត STO ដើមគឺសម្រាប់បើកបរលើផ្លូវ និងរីករាយនៅលើផ្លូវបត់បែន។ គ្រប់ផ្នែកទាំងអស់នៃប្រព័ន្ធឌីណាមិចយានយន្ដ Veicolo Dinamica Integrata (LDVI) របស់ Lamborghini ត្រូវបានឌីហ្សាញយ៉ាងឥតខ្ចោះសម្រាប់គ្រប់ស្ថានភាពផ្លូវ និងរួមជាមួយនឹងប្រព័ន្ធបូមបើកលើផ្លូវ។ ESC សកម្មពេញលេញអាចបិទសម្រាប់ការបើកបរអតិបរមាក្នុងខណៈដែលនៅតែជួយគាំទ្រដល់អ្នកបើកបរ។

    នៅក្នុងម៉ូត Trofeo ប្រព័ន្ធទាំងអស់ត្រូវបានឌីហ្សាញយ៉ាងឥតខ្ចោះសម្រាប់ផ្លូវស្ងួត និងការបើកបរលឿនបំផុតនៅលើដងផ្លូវ។ LDVI ធានានូវសមត្ថភាពអតិបរមាតាមរយៈយុទ្ធសាស្ត្រកំណត់កម្លាំងបង្វិល និងសមត្ថភាពសម្រាប់ទាំងការបើកបរលឿន នៅក្នុងម៉ូត ESC ក៏ដូចជាសម្រាប់ការស្ទុះ នៅក្នុងពេលបិទម៉ូត ESC។ ប្រព័ន្ធវាយតម្លៃតតាមដានកម្ដៅហ្វ្រាំងថ្មី (BTM) អាចឲ្យអ្នកបើកបរពិនិត្យកម្ដៅប្រព័ន្ធហ្វ្រាំងបានជានិច្ច និងគ្រប់គ្រងការសឹករបស់ប្រព័ន្ធនេះក្នុងអំឡុងវដ្ដអាយុកាលវា។
    ម៉ូត Pioggia (ភ្លៀង) មានលក្ខណៈឥតខ្ចោះសម្រាប់ការត្រួតពិនិត្យភាពកកិតនឹងផ្លូវ កំណត់កម្លាំងបង្វិល កាច់ចង្កូតកង់ក្រោយ និង ABS នៅលើផ្លូវសើម។ ប្រព័ន្ធត្រួតពិនិត្យភាពកកិតនឹងផ្លូវ និងប្រព័ន្ធហ្វ្រាំងត្រូវបានរៀបចំផ្គុំឡើងដើម្បីកាត់បន្ថយការរអិលផ្លាត និងការកាត់ផ្ដាច់កម្លាំងបង្វិលរបស់ម៉ាស៊ីន ជាមួយនឹងប្រព័ន្ធ LDVI ដែលប្រើប្រាស់ការប៉ាន់ប្រមាណប្រកបដោយភាពសុក្រិតក្នុងការផ្ដល់តែកម្លាំងបង្វិលដែលត្រូវការនៅក្នុងស្ថានភាពផ្លូវសើម។ ការកំណត់កម្លាំងបង្វិលបង្ហាញអំពីស្ថានភាពស្អិតជាប់ទាប និងធានាបាននូវសមត្ថភាពបត់កាន់តែល្អប្រសើរ ក្នុងខណៈដែលប្រព័ន្ធបូមត្រូវបានរៀបចំឡើងដើម្បីបង្កើនការខាំជាប់នឹងថ្នល់ជាអតិបរមា និងកែលម្អការផ្ទេរបន្ទុក។

    ប្រព័ន្ធហ្វ្រាំង CCM-R ថ្មី
    DNA រថយន្ដស្ព័ររបស់ Huracán STO គឺបង្ហាញយ៉ាងច្បាស់នៅក្នុងប្រព័ន្ធហ្វ្រាំងរបស់ខ្លួន។ ជាមួយនឹងប្រព័ន្ធហ្រ្វាំង Brembo CCM-R ដែលផ្អែកតាមជំនាញពីរូបមន្ត F1 ផ្ដល់នូវភាពជាប់ធន់ ល្អបំផុត។ ថាសហ្វ្រាំង CCM-R ផ្ដល់ការបញ្ជូនកម្ដៅបួនដងខ្ពស់ជាង CCB ធម្មតា។ ការធន់នឹងភាពតានតឹងគឺ 60% ខ្ពស់ជាង ជាមួយនឹងថាមពលហ្វ្រាំងអតិបរមាដែលបានកែលម្អ 25% និងបញ្ឈប់សំទុះរយៈបណ្ដោយ 7%។ ការនេះនាំមកនូវការចាប់ហ្រ្វាំងប្រកបដោយភាពត្រឹមត្រូវខ្លាំងនៅក្នុងគ្រប់ស្ថានភាពបើកបរទាំងអស់: ការចាប់ហ្វ្រាំងមានអារម្មណ៍ថាប្រកបដោយថាមពល អាចកំណត់បានយ៉ាងឥតខ្ចោះ ហេតុដូច្នេះហើយគឺមានលក្ខណៈល្អសម្រាប់ការបើកបរ។

    ផ្នែកខាងក្នុងរបស់ Huracán STO – ត្រូវបានឌីហ្សាញឡើងដោយមានគោលបំណងច្បាស់លាស់
    ផ្នែកខាងក្នុងរបស់ Huracán STO បង្ហាញអំពីលក្ខណៈទម្ងន់ស្រាលនៃផ្នែកខាងក្រៅ: ការប្រើប្រាស់សរសៃកាបូនមាននៅក្នុងកន្លែងអ្នកបើកបរទាំងមូល ដែលរួមមានកៅអីស្ព័រផលិតពីសរសៃកាបូនសុទ្ធ ផ្នែកខាងក្នុង Alcantara ជាមួយនឹង Carbonskin របស់ Lamborghini កម្រាលព្រំត្រូវបានដកចេញ និងដាក់ជំនួសវិញនូវកម្រាលតាពីផលិតពីសរសៃកាបូន និងទ្វារសរសៃកាបូនសុទ្ធទម្ងន់ស្រាលជាមួយនឹងដងគន្លឹះទ្វារ។ ផ្នែកកោងខាងក្រោយមានខ្សែក្រវ៉ាត់សុវត្ថិភាពបួនចំណុច និងច្រកផ្នែកខាងមុខឌីហ្សាញថ្មីសម្រាប់រក្សាទុកមួកសុវត្ថិភាព បង្ហាញអំពី DNA ជារថយន្ដប្រណាំងរបស់ Huracán STO។ ផ្នែកកោងខាងក្រោយដែលអភិវឌ្ឍឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូបច្ចេកទេសរបស់យើង Akrapovič ត្រូវបានផលិតឡើងពីសំលោហៈទីតានកម្រិតខ្ពស់។ វាមានទម្ងន់ 40% ស្រាលជាងផ្នែកកោងខាងក្រោយផលិតពីដែកអ៊ីណុកធម្មតា។

    ផ្ទាំងអេក្រង់បញ្ជាថ្មី (HMI) មានថាច់ស្គ្រីនរបស់ Huracán ដែលគ្រប់គ្រងលើមុខងាររបស់រថយន្ដ រាប់បញ្ចូលទាំង ភ្លើងសញ្ញាម៉ូតបើកបរ ប្រព័ន្ធ LDVI សម្ពាធកង់ និងកម្ដៅហ្វ្រាំង។ ប្រព័ន្ធតេឡេម៉ែត្រដែលបានភ្ជាប់ទាំងស្រុងអាចឲ្យអ្នកបើកបរបើកបរ Huracán STO របស់ពួកគេនៅលើផ្លូវ តាមដាន និងកត់ត្រាអំពីសមត្ថភាពបើកបរ និងវិភាគទិន្នន័យតាមរយៈកម្មវិធី Lamborghini UNICA។

    ម្ចាស់ Huracán STO អាចកែតម្រូវតាមការនិយមផ្ទាល់ខ្លួនទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនៃរថយន្ដរបស់ពួកគេ តាមរយៈកម្មវិធីកែតម្រូវ Ad Personam ដ៏សំបូរបែប ជាមួយនឹងថ្នាំពណ៌ និងស៊ុមឥតកំណត់ក៏ដូចជាវីនីលបែបរថយន្ដប្រណាំង។ ទស្សនាទានកែតម្រូវតាមការនិយមផ្ទាល់ខ្លួនគឺជាតំណពីកំណើតនៅក្នុងការឌីហ្សាញម៉ូតរបស់ Huracán STO ដូចជាខ្សែសង្វាក់រថយន្ដប្រណាំង Huracán Super Trofeo មានពណ៌ និងម៉ូតឌីហ្សាញពិសេសរបស់ពួកគេផងដែរ។ ការចាប់ផ្ដើម BluLaufey និង Arancio California គឺជាគំរូបង្ហាញនូវស្មារតីប្រណាំងថ្មីៗរបស់ Huracán STO។

    តម្លៃ និងការប្រគល់ជូនក្នុងទីផ្សារនូវ Lamborghini Huracán STO
    អតិថិជនដំបូងនឹងទទួលបានការប្រគល់ជូននូវ Lamborghini Huracán STO ថ្មីនៅក្នុងនិទាឃរដូវ ឆ្នាំ 2021 ជាមួយនឹងតម្លៃលក់រាយដែលបានស្នើដូចតទៅ:
    អឺរ៉ុប EUR 249,412 (តម្លៃលក់រាយដែលបានស្នើ មិនគិតពន្ធ)
    អឺរ៉ុប EUR 249,412 (តម្លៃលក់រាយដែលបានស្នើ មិនគិតពន្ធ)
    ចក្រភពអង់គ្លេស GBP 216,677 (តម្លៃលក់រាយដែលបានស្នើ មិនគិតពន្ធ)
    សហរដ្ឋអាមេរិក USD 327,838 (តម្លៃលក់រាយដែលបានស្នើ ពន្ធ/GST បានដកចេញ)
    ប្រទេសចិន RMB 3,900,000 (តម្លៃលក់រាយដែលបានស្នើ ពន្ធ បានបញ្ចូល)
    ប្រទេសជប៉ុន YEN 37,500,000 (តម្លៃលក់រាយដែលបានស្នើ មិនគិតពន្ធ)

    ទិន្នន័យបច្ចេកទេស – Lamborghini Huracán STO
    សាក់ស៊ី និងតួ
    សាក់ស៊ី សាក់ស៊ីហៃប្រីតផលិតចេញពីអាលុយមីញ៉ូម និងសរសៃកាបូន
    សំបកតួ ស្បែកខាងក្រៅផលិតចេញពីអាលុយមីញ៉ូម និងភាគច្រើនពីសមាសធាតុ កាបូមុខ “Cofango” ផលិតពីសរសៃកាបូន

    បូម បូមស្លាប្រចៀវភ្លោះអាលុយមីញ៉ូម
    រឺស័រ និងសន្ទះ រឺស័រដែក និងសន្ទះអ៊ីដ្រូលិក ប្រព័ន្ធត្រួតពិនិត្យសន្ទះអេឡិចត្រូម៉ាញ៉េទិច “MagneRide”

    ប្រព័ន្ធត្រួតពិនិត្យលំនឹងអេឡិចត្រូនិក (ESC) លក្ខណៈ ESC/ABS អាចកែតម្រូវតាមរយៈ ANIMA, ESC អាចជាបិទភាពសកម្មបាន

    ចង្កូត ចង្កូតថាមពលអេឡិចត្រូមេកានិច កាច់ចង្កូតកង់ក្រោយ អនុបាតចង្កូត 13.4:1

    ហ្វ្រាំង ប្រព័ន្ធហ្រ្វាំងសៀរគ្វីភ្លោះអ៊ីដ្រូលិកជាមួយនឹងហ្វ្រាំងបូម servo unit ថ្គាមអាលុយមីញ៉ូម 6 ពីស្តុង (ខាងមុខ) ថ្គាមអាលុយមីញ៉ូម 4 ពីស្តុង (ខាងក្រោយ)
    ថាសហ្វ្រាំង ថាស់កាបូនសេរ៉ាមិច CCM-R ខ្យល់ចេញចូល និងខួងចោះ ∅ 390 x 34 mm ខាងមុខ, ∅ 360 x 28 mm ខាងក្រោយ
    សំបកកង់ (ស្ដង់ដា) Bridgestone Potenza 245/30 R20 (ខាងមុខ) – 305/30 R20 (ខាងក្រោយ)
    កង់ (ស្ដង់ដា) 8.5J x 20” (ខាងមុខ) – 11J x 20” (ខាងក្រោយ)
    កញ្ចក់ កញ្ចក់ខាងក្រៅគ្រប់គ្រងតាមអេឡិចត្រូនិក
    ពោងខ្យល់សុវត្ថិភាព ពោងខ្យល់ខាងមុខសងខាងពេញទំហំ ពោងខ្យល់ចំហៀងពេញទំហំ ពោងខ្យល់ជង្គង់នៅក្នុងទីផ្សារជាក់លាក់។

    ម៉ាស៊ីន
    ប្រភេទ V ដប់-ស៊ីឡាំង, 90°, ម្ជុលប្រេង IDS+MPI dual
    បំលាស់ទី 5,204 cm3 (317.57 cu in)
    រន្ធ / ស្រ្តូក Ø 84,5 mm x 92,8 mm (3.33 x 3.65 in)
    ប្រព័ន្ធគ្រប់គ្រងស៊ូប៉ាប់ ខ្នើយជើងចាបស៊ូប៉ាប់ចូល និងស៊ូប៉ាប់ចេញ ជាមួយនឹងការកែសម្រួលអថេរជាបន្តបន្ទាប់

    ការបណ្ណែន 12.7:1
    ថាមពលអតិបរមា 470 kW / 640 hp នៅ 8,000 rpm
    កម្លាំងបង្វិលអតិបរមា 565 Nm (417 lb. ft.) នៅ 6,500 rpm
    ប្រភេទបំភាយឧស្ម័ន EURO 6 – LEV 3
    ប្រព្រឹត្តកម្មផ្សែង កាតាលីករពីរជាមួយនឹងការគ្រប់គ្រងឡាំដា
    ប្រព័ន្ធបញ្ចុះកម្ដៅ ប្រព័ន្ធទឹក និងប្រេងបញ្ចុះកម្ដៅ
    ការគ្រប់គ្រងម៉ាស៊ីន Bosch MED 17 Master Slave
    ប្រេងរំអិល ដ្រាយសាំ
    កាឡេ
    ប្រភេទ ប្រព័ន្ធបើកបរកង់ក្រោយ ប៉ុងមេកានិចចាក់សោរស្វ័យប្រវត្តិ
    ប្រអប់លេខ ប្រអប់លេខអំប្រីយ៉ា LDF 7 ល្បឿន លក្ខណៈប្ដូរលេខតាម ANIMA
    អំប្រីយ៉ា អំប្រីយ៉ាឈ្នាន់ភ្លោះ ∅ 187 mm (7.36 in)

    សមត្ថភាព
    ល្បឿនកំពូល 310 km/h
    Acc. 0–100 km/h 3.0 s
    Acc. 0–200 km/h 9.0 s
    ការចាប់ហ្វ្រាំង 100 km/h – 0 30.0 m
    ការចាប់ហ្វ្រាំង 100 km/h – 0 110.0 m

    វិមាត្រ

    ចំងាយរវាងកង់មុខ និងកង់ក្រោយ 2,620 mm (103.15 in)
    បណ្ដោយ 4,549 mm (179.10 in)
    ទទឹង 1,945 mm (76.57 in)
    ទទឹង (រាប់បញ្ចូលទាំង. កញ្ចក់ក្រៅ) 2,236 mm (88.03 in)
    កម្ពស់ 1,220 mm (48.03 in)
    គម្លាតកង់មុខ 1,688 mm (66.46 in)
    គម្លាតកង់ក្រោយ 1,647 mm (64.84 in)
    រង្វង់បត់ 11.5 m
    ទម្ងន់ (ស្ងួត) 1,339 kg (2,952 lb)
    ទម្ងន់/ថាមពល 2.09 kg/hp (4.61 lb/CV)
    របាយទម្ងន់ 41% (ខាងមុខ) – 59% (ខាងក្រោយ)
    សមត្ថភាព
    ឥន្ធនៈ 80 លីត្រ
    ធុងសាំង (ខាងមុខ) 38 លីត្រ

    ការស៊ីសាំង ខួប WLTP
    បញ្ចូលគ្នា ទិន្នន័យការស៊ីសាំង និងការបំភាយឧស្ម័នគឺនៅក្នុងប្រភេទអនុម័ត
    ការបំភាយឧស្ម័ន CO2 ដំណាក់កាល រថយន្ដមិនទាន់ដាក់លក់នៅក្នុងទីផ្សារនៅឡើយទេ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay