ធនាគារ ព្រីនស៍ ម.ក បានផ្តល់ម៉ាសចំនួន១,១៧០ ប្រអប់ ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ធនាគារ ព្រីនស៍ ម.ក បានផ្តល់ម៉ាសចំនួន ១,១៧០ ប្រអប់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ បន្ទាប់ពីការផ្ទុះឡើងនូវព្រឹត្តិការណ៍ការឆ្លងជាសហគមន៍ ២៨ វិច្ឆិកា។ កម្មវិធីប្រគល់ម៉ាសនេះ ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារជាច្រើនរូបផងដែរ។

កម្មវិធីមនុស្សធម៌នេះ បង្ហាញឱ្យឃើញពីការព្រួយបារម្ភ និងការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ចំពោះសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកុមារតូចៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ បន្ថែមពីលើនេះក៏ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត និងគោលជំហរយ៉ាងច្បាស់លាស់របស់ធនាគារ ព្រីនស៍ ក្នុងការជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ បើទោះជាស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ១៩នេះក៏ដោយ។

គួរឱ្យរំលឹកផងដែរ បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ កំពុងធ្វើយុទ្ធនាការបរិច្ចាគ “យើងរួមគ្នាដើម្បីកម្ពុជា” ក្នុងគោលបំណងប្រមូលមូលនិធិជួយដល់រដ្ឋាភិបាលកម្ពុជា សម្រាប់ការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា។ សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ តាមរយៈ Prince Bank App ប្រព័ន្ធបាគង និងប្រព័ន្ធRetail Pay ដោយធ្វើការផ្ទេរប្រាក់ទៅកាន់គណនីខាងក្រោម៖
ឈ្មោះគណនី (ប្រាក់រៀល)៖ Cambodians For Cambodia (Vaccine)
លេខគណនី (ប្រាក់រៀល)៖ 111777888
ឈ្មោះគណនី (ដុល្លារអាមេរិក)៖ Cambodians For Cambodia (Vaccine)
លេខគណនី (ដុល្លារអាមេរិក)៖ 666777888
រួមគ្នា យើងនឹងឈ្នះលើជម្ងឺដ៏កាចសាហាវមួយនេះ!


