ខ្មែរណូត

ស្វែងរក

  • PR

    ចាន់ រតនា បង្ហោះទង់ជាតិកម្ពុជាក្នុងព្រឹត្តិការណ៍របស់ ONE Championship’s ‘COLLISION COURSE’ នៅប្រទេស សិង្ហបុរី

    BY Liny Chan December 17, 2020
    ចាន់ រតនា បង្ហោះទង់ជាតិកម្ពុជាក្នុងព្រឹត្តិការណ៍របស់ ONE Championship’s ‘COLLISION COURSE’ នៅប្រទេស សិង្ហបុរី

    ភ្នំពេញថ្ងៃទី ១៧ ខែធ្នួ ឆ្នាំ ២០២០៖ ទូតសុឆន្ទៈរបស់សែលកាត និងក៏ជាអ្នកប្រដាល់ទម្ងន់ស្រាល លោក ចាន់ រតនា ដែលប្រិយមិត្តនិយមស្នេហាវិស័យប្រដាល់ នឹងរង់ចាំតាមដានការប្រកួតរបស់លោក នៅយប់ថ្ងៃស្អែក (ថ្ងៃសុក្រទី ១៨ ធ្នូ) ខណៈពេលដែលរូបលោកនឹងត្រូវប្រឈមមុខជាមួយជើងខ្លាំងមកពីចិន Xie Wei នៅក្នុងការប្រកួតរបស់ ONE: COLLISION COURSE នៅឯកីឡដ្ឋាន Singapore Indoor ។ រតនា និង Xie នឹងបើកការប្រកួតនៅលើឆាកនៅវេលាម៉ោង ៧:៣០ នាទី។ (ពេលវេលានៅប្រទេសកម្ពុជា) ហើយការប្រកួតនេះនឹងមានការប្រកួតដែលមានឈ្មោះល្បីបន្ថែមចំនួន ៥ប្រកួតផ្សេងទៀតលំដាប់ពិភពលោកក្នុងសិល្បៈក្បាច់គុនចម្រុះ។

    នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ ក៏មានប្រដាល់ជើងឯកមានឈ្មោះថា ONE Light Heavyweight Kickboxing World Champion ដែល Roman Kryklia ការពារខ្សែក្រវាត់របស់ខ្លួនជាមួយកីឡាករ Andrei“ Mister KO” Stoica ដែលជាការប្រកួតដែលរង់ចាំជាយូរមកហើយ។

    គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍បន្ទាប់ពីព្រឹត្តិការណ៍ធំ ជាការប្រកួតជើងឯកពិភពលោក ONE Bantamweight Muay Thai កីឡាប្រដាល់ Nong-O Gaiyanghadao នឹងការពារខ្សែក្រវ៉ាត់របស់ខ្លួន ជាមួយ Rodlek PK.Saenchai Muaythaigym ដែលជាម្ចាស់ជើងឯក ONE Bantamweight Muay Thai ។

    រតនា បានចាប់ផ្តើមរៀនគុនខ្មែរ តាំងពីអាយុ ១៧ ឆ្នាំ និងបានចូលរួមក្នុងកម្មវិធី ONE Championship ក្នុងឆ្នាំ ២០១៤ ។ អ្នកប្រដាល់ដ៏ឆ្នើមរូបនេះ ធ្លាប់បានប្រកួតនៅ ONE ចំនួន ៩ ដង និងបានឈ្នះបាន ២១៥ ដងពេញមួយអាជីពក្នុងការប្រកួតគុនខ្មែរ ។

    ប្រសិនបើលោកឈ្នះការប្រកួតនៅថ្ងៃស្អែក ដោយផ្ដួលគូប្រកួតឲ្យសន្លប់នោះ រតនានឹងត្រូវប៉ះជាមួយ Gianna Subba សម្រាប់ការផ្តួលដៃគូឲ្យសន្លប់ច្រើនបំផុតក្នុងប្រវត្តិទម្ងន់ស្រាលរបស់ ONE និងទទួលបាននាមក្នុងការឈ្នះការប្រកួតក្បាច់ប្រដាល់ចម្រុះលើកទី ៤ ជាប់ៗគ្នា។

    ក្រុមហ៊ុនសែលកាត បានប្រកាសលោក រតនា ជាទូតសុឆន្ទៈជាផ្លូវការកាលពីខែសីហាកន្លងទៅ ដែលជាផ្នែកមួយនៃភាពជាដៃគូកាន់តែធំទូលាយជាមួយ ONE Championship ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានកីឡាធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារសែលកាតទាំងមូល នឹងរង់ចាំមើលការប្រយុទ្ធនេះផ្ទាល់តាម ONE Super App និងនៅចាំអបអរសាទរ។

    លោក Watson បានមានប្រសាសន៍បន្តថា“ នេះគឺជាការប្រកួតដ៏ធំដំបូងបង្អស់របស់លោក រតនា ចាប់តាំងពីបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនសែលកាត ហើយយើងនាំលើកទង់ជាតិនឹងជាមួយគាត់ ហើយជូនពរគាត់ឱ្យមានការប្រយុទ្ធដ៏ល្អ” ។ យើងពិតជាមានមោទនភាពចំពោះលោក រតនា និងសមិទ្ធិផលរបស់លោក ហើយក៏នឹងចូលរួមដូចជាក្រុមគ្រួសាររបស់លោក យើងជាមួយនឹងសហគមន៍គុនខ្មែរទាំងមូល នឹងរីករាយជាមួយគ្នា” ។

    សែលកាត កំពុងត្រៀមបញ្ចេញវីដេអូដ៏ពិសេសមួយ របស់រតនា នៅប្រទេសសឹង្ហបូរី ខណៈពេលដែលគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនេះ។ លោករតនា ក៏ត្រូវបានបង្ហាញនៅក្នុងខ្សែវីដេអូវីឌីអូ ដែលចាក់ផ្សាយលើទំព័រហ្វេសប៊ុកសែលកាត រហូតដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ។

    អតិថិជនសែលកាត អាចមើលការប្រកូតថ្ងៃស្អែកដោយផ្ទាល់ក្នុង ONE Super App តាមរយៈកម្មវិធីសែលកាត Cellcard App ។ ដោយគ្រាន់តែចូលទៅកាន់កម្មវិធីសែលកាត សូមចុចរកពាក្យ ស្វែងរក ពាក្យ រឿង និងប៊ូតុង ONE ដែលនឹងផ្តល់សិទ្ធិចូលទៅកាន់មាតិកាប្រកួតភ្លាមៗ រាប់បញ្ចូលទាំងការប្រកួតរបស់ រតនា ផងដែរ។ រាល់ការប្រកួតដែលបានគ្រោងទុកសម្រាប់ ONE: COLLISION COURSE លោកអ្នកអាចមើលបានដោយផ្ទាល់ ដោយគ្រាន់តែចុចលើ ONE Super App ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay