ខ្មែរណូត

ស្វែងរក

  • PR

    ASTON MARTIN UNVEILS DBX: SUV ដែលមានដួងព្រលឹងជារថយន្ដស្ព័រ

    BY Liny Chan December 18, 2020
    ASTON MARTIN UNVEILS DBX: SUV ដែលមានដួងព្រលឹងជារថយន្ដស្ព័រ

    • Aston Martin ចាប់ផ្ដើមសម្ភោធដាក់លក់រថយន្ដទីបួននៃផែនការសតវត្សទីពីររបស់ខ្លួន
    • SUV ដំបូងសម្រាប់ក្រុមហ៊ុនរថយន្ដប្រណិតអាយុ 106 ឆ្នាំរបស់ចក្រភពអង់គ្លេស
    • ផ្ដល់ជូននូវម៉ូតឌីហ្សាញច្រើនបំផុតរបស់ Aston Martin នៅក្នុងប្រវត្តិសាស្ត្រ
    • សមត្ថភាពច្រើនប្រភេទមានចាប់ពីកម្លាំងឌីណាមិចរថយន្ដស្ព័ររហូតដល់សមត្ថភាពបើកបរតាមអហ្វរ៉ូត។

    យុគសម័យថ្មីដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ 106 ឆ្នាំ របស់ Aston Martin នៅថ្ងៃនេះ Aston Martin បានបង្ហាញរថយន្ដ SUV ដំបូងរបស់ខ្លួន និងជាម៉ូដែលមួយដែលនឹងលើកកម្ពស់ម៉ាកយីហោរបស់ខ្លួនទៅដល់កម្រិតថ្មីមួយនៅទូទាំងពិភពលោក។ ម៉ូដែលនោះគឺ DBX។

    កម្រិតខ្ពស់បំផុតនៃកម្មវិធីអភិវឌ្ឍន៍ទូលំទូលាយដែលបានចាប់ផ្ដើមជាមួយនឹងការធ្វើតេស្ដរូបសាស្ត្រនៅ ក្នុងប្រទេសវែលកាលពីឆ្នាំមុន និងការអភិវឌ្ឍន៍បែបវើឈួលតាំងពីឆ្នាំ 2015 DBX បង្ហាញចេញនូវយុគសម័យថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ Aston Martin ក្នុងការផ្ដល់ជូននូវសមត្ថភាព ស្ដៃល និងលទ្ធភាពប្រើប្រាស់ដ៏ពិសេសនៅក្នុងផ្នែកដែលពីមុនមកមិនធ្លាប់ដែលបានសិក្សាស្រាវជ្រាវដោយក្រុមហ៊ុនផលិតដ៏ល្បីក្នុងពិភពលោក។ ការផ្ដល់ជូនទាំងភាពទន់ភ្លន់ និងការពេញចិត្តដែលរំពឹងទុកថានឹងទទួលបានពីរថយន្ដ SUV ប្រណិតដែលមានកម្រិតសមត្ថភាពខ្ពស់របស់រថយន្ដស្ព័រ DBX កំណត់ចេញនូវស្ដង់ដារថ្មីដ៏លេចធ្លោនៅក្នុងវិស័យនេះ។

    ប្រធាន និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Aston Martin Lagonda បណ្ឌិត Andy Palmer បានមានប្រសាសន៍ថា: “ខ្ញុំមិនអាចបញ្ជាក់បានគ្រប់គ្រាន់នោះទេអំពីភាពរំភើប និងអស្ចារ្យយ៉ាងមិនគួរឲ្យជឿដែល DBX មានសម្រាប់ Aston Martin។។ តាមរយៈការអភិវឌ្ឍន៍វាតែម្យ៉ាង រថយន្ដ SUV ដ៏ស្រស់ស្អាតនេះបាននាំក្រុមហ៊ុនទៅដល់ដែនដីថ្មីមួយ និងក្នុងទិសដៅមួយប្រកបដោយកម្លាំងចិត្តរួចទៅហើយ។ DBX ក៏បង្កើតនូវឱកាសពិសេសមួយក្នុងការផ្ដល់ជូនក្នុងដំណាក់កាលទីបី និងចុងក្រោយនៃផែនការសតវត្សទីពីររបស់យើងខ្ញុំ ដែលមិនត្រឹមតែតំណាងឲ្យការពង្រីកនូវផលប័ត្ររបស់យើងខ្ញុំដូចដែលបានសន្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវសញ្ញានៃការចាប់ផ្ដើមផលិតកម្មនៅរោងចក្រផលិតទីពីររបស់ Aston Martin ផងដែរ។ យើងខ្ញុំបានទាំងផ្ដល់ជូននូវម៉ូដែលនេះតាមរយៈជំនាញរបស់យើងខ្ញុំ និងថែមទាំងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃមិនអាចកាត់ថ្លៃបានពីអ្នកផ្ដល់ប្រឹក្សាខាងក្រៅ រាប់បញ្ចូលទាំងក្រុមប្រឹក្សានារីរបស់យើងខ្ញុំផងដែរ។ នេះគឺជាលទ្ធផលសម្រេចបានពិតៗសម្រាប់ម៉ាកយីហោចក្រភពអង់គ្លេសដ៏ធំនេះ ហើយខ្ញុំសន្យាថា DBX នឹងផ្ដល់រង្វាន់ជូនដល់គ្រប់គ្នាដែលប្រើប្រាស់វានៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។”

    បានស្ថាបនាឡើងនៅក្នុងរោងចក្រផលិតរបស់ Aston Martin នៅ St Athan ប្រទេសវែល មូលដ្ឋានរបស់ DBX គឺរោងចក្ររថយន្ដ SUV ថ្មីមួយដែលពេលខ្លះកម្រឃើញនៅក្នុងវិស័យនេះណាស់។ មិនដែលធ្លាប់មានពីមុនមក សន្លឹកក្រដាសដ៏ស្អាតនេះបានអនុញ្ញាតឲ្យគ្រប់ផ្នែកទាំងអស់នៅក្នុង Aston Martin ធ្វើការកែច្នៃថ្មី និងពង្រីកព្រំដែននៃអ្វីដែលផ្នែកឌីហ្សាញ និងវិស្វកម្មចក្រភពអង់គ្លេសអាចបង្កើតបាន ដែលនាំមកនូវផលិតផលគួរឲ្យកត់សម្គាល់ពិតៗ។

    ដោយប្រើប្រាស់អាលុយមីញ៉ូមជាប់គ្នា វិធីសាស្ត្រផលិតរបស់ Aston Martin បានកែលម្អឡើងវិញតាមរយៈការអភិវឌ្ឍរថយន្តស្ព័ររបស់ខ្លួន គ្រោងតួរថយន្ដគឺទាំងស្រាលខ្លាំង និងរឹងខ្លាំងមិនគួរឲ្យជឿ ដែលជួយនៅក្នុងការផ្ដល់ទម្ងន់សរុបជារួម 2,245kg។ តាំងពីពេលកកើតរបស់ខ្លួន វាត្រូវបានឌីហ្សាញឡើងធ្វើយ៉ាងណាផ្ដល់ទីធ្លាធំទូលាយបំផុតនៅក្នុងកាប៊ីន ផ្ដល់នូវភាពសំខាន់បំផុតទៅលើភាពស្រស់ថ្លា និងទូលាយបំផុតសម្រាប់ទាំងអ្នកអង្គុយកៅអីមុខ និងកៅអីក្រោយ។ ស្របពេលនោះដែរ ភាពរឹងជាពិសេសដែលមាននៅក្នុងម៉ូតឌីហ្សាញគ្រោងថ្មីក៏បានធ្វើឲ្យ DBX សម្រេចបាននូវថាមពលជាពិសេសសម្រាប់ទាំងការបើកបរនៅលើផ្លូវរាប និងមិននៅលើផ្លូវរាប។

    បូមខ្យល់មាឌបីដែលអាចប្រែប្រួលបានត្រូវបានរួមបញ្ចូលជាមួយនឹងប្រព័ន្ធការពារក្រឡាប់អគ្គិសនី 48v (eARC) និងសន្ទះអេឡិចត្រូនិកប្រែប្រួលផ្ដល់ឲ្យរថយន្ដ SUV ថ្មីនេះនូវសមត្ថភាពយ៉ាងច្រើន។ ជាមួយនឹងសមត្ថភាពរបស់វាក្នុងការបង្កើនកម្ពស់បើកបរ 45mm ឬបន្ទាបវា 50mm បូមខ្យល់នេះផ្ដល់ដល់អ្នកបើកបរនូវទំនុកចិត្តក្នុងការបើកបរលើស្ថានភាពផ្លូវជាច្រើនប្រភេទ។ ក្នុងខណៈដែលការណ៍នេះពិតជាបានផ្ដល់នូវអត្ថប្រយោជន៍ក្នុងខណៈពេលកំពុងបើកបរនោះ ប្រព័ន្ធនេះអាចត្រូវបានសរសេរកម្មវិធីបន្ថែមដើម្បីជួយទៅតាមលក្ខខណ្ឌបើកចេញ បើកចូល និងផ្ទុកទម្ងន់ទៅតាមកម្រិតជាក់ស្ដែង។

    រឺស័រខ្យល់បីថតអាចប្រែប្រួលអាចឲ្យធ្វើការកែប្រែភាពរឹងរបស់រឺស័របាន ដែលការណ៍នេះអាចឲ្យផ្តល់ជូនទាំងប្រណិតភាព ផាសុកភាព និងជំនាញប្រកបដោយថាមពល។ ជាពិសេស eARC – មានសមត្ថភាពការពារការក្រឡាប់ 1,400Nm ក្នុងមួយភ្លៅ – អាចការពារតួរបស់ DBX មិនឲ្យក្រឡាប់ក្នុងពេលបត់ដែលភាគច្រើនមានសម្រាប់តែរថយន្ដស្ព័រជាជាងរថយន្ដ SUV។ ប្រព័ន្ធបូមខ្យល់ សន្ទះបិតបើក និង eARC ដ៏ទំនើបនេះផ្ដល់នូវការបើកបរប្រកបដោយផាសុកភាពបំផុតនៅពេលមានអ្នកជិះរហូតដល់ចំនួនប្រាំនាក់ និងមានឥវ៉ាន់ផ្សេងៗ ក្នុងខណៈដែលរក្សាបាននូវការឆ្លើយតបខ្ពស់ និងថាមពលខ្លាំង។

    ដោយបំពាក់ទៅដោយម៉ាស៊ីន V8 ទែរបូភ្លោះ ចំណុះ 4 លីត្រប្រភេទថ្មីដែលប្រើនៅក្នុង DB11 និង Vantage នោះ DBX ផ្ដល់ថាមពលខ្លាំង 550PS និងកម្លាំងបង្វិល 700NM ដែលត្រូវបានសម្រិតសម្រាំងយ៉ាងប្រុងប្រយ័ត្នបំពេញតាមតម្រូវការជាពិសេសរបស់ម៉ូដែលនេះ។ ជាមួយនឹងលក្ខណៈដ៏ល្អរបស់ Aston Martin ប្រព័ន្ធបំពង់ផ្សែងសកម្មធានាបានថា នេះគឺជារថយន្ដ SUV ប្រណិតដែលមានសំឡេងល្អ។ ភាពទន់ភ្លន់របស់ម៉ាស៊ីនក៏មិនប៉ះពាល់ដល់សំឡេងរបស់វាដែរ។ ម៉ាស៊ីន V8 ទែរបូមានប្រព័ន្ធបិទសកម្មស៊ីឡាំងជួយសន្សំសំចៃឥន្ធនៈ ខណៈដែលនៅតែអាចផ្ដល់ជូន DBX នូវសំទុះពី 0 ដល់ 62mph ក្នុង 4.5 វិនាទី និងល្បឿនកំពូល 181mph ផងដែរ។

    ការបញ្ជូនថាមពល និងកម្លាំងបង្វិលនេះទៅដីគឺជាប្រអប់លេខអូតូប្រាំបួនលេខ ភ្ជាប់ទៅប្រព័ន្ធបង្វិលកង់ទាំងអស់ជាមួយនឹងប៉ុងសកម្ម ដែលមានប៉ុងកណ្ដាលសកម្ម និងប៉ុងការពាររអិលខាងក្រោយអេឡិចត្រូនិក (eDiff)។ ការណ៍នេះអាចឲ្យកម្លាំងបង្វិលមានចលនាប្រកបដោយភាពសុក្រិតទាំងមុន និងក្រោយនៅក្នុងរថយន្ដ និងឆ្លងកាត់ភ្លៅក្រោយ។ នៅពេលរួមបញ្ចូលជាមួយប្រព័ន្ធចង្កូត bespoke ដែលត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវអារម្មណ៍ និងការឆ្លើយតបដូចរថយន្ដស្ព័រ DBX ផ្ដល់ជូនអ្នកបើកបរនូវអារម្មណ៍ថាអាចគ្រប់គ្រងបានទោះក្នុងស្ថានភាពបែបណាក៏ដោយ។

    ម៉ូដែលកៅអី 5 ដំបូងដែលមិនធ្លាប់មានរបស់ Aston Martin មិនត្រឹមតែជាប្រភេទទន់ភ្លន់យ៉ាងពិសេសទាក់ទិននឹងស្ថានភាពផ្លូវដែលវាអាចបើកបរប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចសម្របយ៉ាងខ្លាំងទៅតាមលក្ខខណ្ឌរបៀបរបបរស់នៅ និងម្ចាស់កម្មសិទ្ធិជាច្រើនផងដែរ។ ឌីហ្សាញឡើងសម្រាប់ 99 ភាគរយនៃបុរសក្នុងពិភពលោក និងស្រ្ដី 5 ភាគរយ DBX ត្រូវបានបង្កើតឡើងជាមួយនឹងភាពស៊ាំ និងភាពងាយស្រួលប្រើចាប់តាំងពីពេលចាប់ផ្ដើម។

    ជាមួយនឹងឃ្លុបគូទក្រោយចំណុះ 632 លីត្រ និងកៅអីក្រោយបត់បំបែក 40:20:40 DBX មានភាពទន់ភ្លន់គ្រប់យ៉ាងសម្រាប់សមត្ថភាពផ្ទុកទម្ងន់របស់រថយន្ដ SUV រួមជាមួយនឹងទីធ្លាខាងក្នុងធំទូលាយ។ ទីធ្លាផ្ទុកមានលក្ខណៈប្រាកដនិយម និងឌីហ្សាញយ៉ាងស្អាត។ គែមផ្ទុកតូច និងទីធ្លាធំទូលាយបង្កើននូវលក្ខណៈប្រាកដនិយមសម្រាប់ឥវ៉ាន់ជាច្រើន ដូចជា វ៉ាលី ថង់កូនហ្គោល និងសម្ភារៈស្គី។

    បន្ថែមលើលក្ខណៈបច្ចេកទេសបទដ្ឋានខ្ពស់យ៉ាងមិនគួរឲ្យជឿរបស់ DBX ដែលរាប់បញ្ចូលទាំងប្រព័ន្ធសុវត្ថិភាពសកម្មដែលមានទាំងអស់ នៅមានកញ្ចប់សម្ភារៈតាមជម្រើសជាច្រើនទៀតត្រូវបានផ្ដល់ជូន។ កញ្ចប់ទាំងនេះនឹងកែសម្រួលរថយន្ដបន្ថែមទៀតស្របទៅតាមតម្រូវការ កីឡា ឬការកម្សាន្ដរបស់អតិថិជន។ ឧទាហរណ៍ កញ្ចប់សត្វចិញ្ចឹមនឹងមានជាអាទិ៍ ធុងសម្អាតចល័តជួយបំពេញតម្រូវការលាងសម្អាតសត្វឆ្កែប្រឡាក់ភក់បន្ទាប់ពីដើរកម្សាន្ដ។ ក្រៅពីនេះ កញ្ចប់ព្រិលនឹងផ្ដល់ជូននូវបន្ទប់កម្ដៅធ្វើឲ្យដំណើរជិះស្គីកម្សាន្ដកាន់តែមានភាពរីករាយ។

    ផ្នែកខាងក្នុងដែលបានផលិតដោយដៃយ៉ាងប្រណិតរបស់ DBX ត្រូវបានឌីហ្សាញលើងដើម្បីផ្ដល់ជូននូវទីធ្លា និងផាសុកភាពស្មើគ្នាមិនថាអង្គុយនៅខាងមុខ ឬខាងក្រោយរថយន្ដនោះទេ។ ទីធ្លាក្បាល និងជើងរួមជាមួយនឹងដំបូលប៉ាណូរ៉ាមិចពេញ និងទ្វារកញ្ចក់គ្មានស៊ុម ផ្ដល់ពន្លឺ និងទីធ្លាទូលាយយ៉ាងពិសេសក្នុងកាប៊ីន។ ការប្រើប្រាស់កញ្ចប់កៅអីរថយន្តស្ព័រនៅខាងមុខមិនត្រឹមតែផ្ដល់ជូនអ្នកបើកបរនូវជំនួយពិសេស និងផាសុកភាពក្នុងចម្ងាយផ្លូវឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវទីធ្លាទូលាយសម្រាប់ជង្គង់ និងជើងជូនអ្នកអង្គុយពីក្រោយផងដែរ។

    ការប៉ះតិចតួច រាប់បញ្ចូលទាំងថ្នាក់ដៃកណ្ដាលដាច់ដោយឡែក ប្រអប់ដាក់ស្រោមដៃ និងទីតាំងងាយស្រួលនៃប្រព័ន្ធគ្រប់គ្រងកូនសោររថយន្ដ ត្រូវបានបញ្ជាយ៉ាងប្រុងប្រយ័ត្នដោយព័ត៌មានបញ្ចូលពី Female Advisory Board ព័ត៌មានត្រឡប់របស់អ្នកលក់ចែកចាយ និងក្រុមគោលដៅឯកជនជាច្រើននៅទូទាំងពិភពលោក។ មិនកម្រិតត្រឹមតែតំបន់នេះទេ ការណែនាំដែលបានផ្ដល់ជូនគឺជាគន្លឹះជោគជ័យនៃម៉ូតឌីហ្សាញជារួមរបស់ DBX។

    កៅអីត្រូវបានស្រោបដោយស្បែកសត្វពេញដែលផ្គត់ផ្គង់ដោយដៃគូរយៈពេលវែង Bridge of Weir។ ឧស្សាហកម្មដំបូង ទាំងកម្រាលដំបូល និងដំបូលថ្លាអគ្គិសនីគឺមាននៅក្នុងបញ្ចប់ Alcantara® ប្រណិត ដែលផ្តល់នូវម៉ូតឌីហ្សាញប្រកបដោយភាពសុខដុមរមនា ភាពស្រអាប់ស្រាល និងការបន្ថយពន្លឺព្រះអាទិត្យដោយមិនប៉ះពាល់ដល់ទីធ្លាកៅអីមុខ។ នៅក្នុងកាប៊ីនទាំងមូល DBX រក្សានូវសុច្ចរិតភាពនៃសម្ភារៈ ដោយប្រើលោហធាតុ កញ្ចក់ និងឈើនៅក្នុងកាប៊ីនទាំងមូល។

    ចំណុចសំខាន់មួយទៀតនៃម៉ូតឌីហ្សាញគឺមានកុងសូលកណ្ដាលដែលផលិតឡើងយ៉ាងស្រស់ស្អាត ផ្ដល់នូវកន្លែងទុកវត្ថុផ្សេងៗនៅខាងក្រោម និងមានរូបរាងស្រស់ស្អាត។ លក្ខណៈពិសេសនេះរក្សាវត្ថុមានតម្លៃនៅជិតដៃក្នុងដោយមិនប៉ះពាល់ដល់កន្លែងអង្គុយរបស់អ្នកដំណើរ និងឆ្ងាយពីធូលីនៅលើកម្រាលបាតរបស់រថយន្ដ។ ក្នុងនាមជាផ្នែកមួយនៃ ‘Q by Aston Martin’ – សេវាកម្មកែសម្រួលតាមតម្រូវការរបស់ Aston Martin – លក្ខណៈតាមជម្រើសនៃកុងសូលកណ្ដាលនេះអាចផលិតពីឈើរឹងដូចជា Walnut ។

    ប្រភេទឈើពិសេសថ្មីៗ សមាសធាតុ និងលោហធាតុ ធានាបានថា កាប៊ីនអាចកែសំរួលបានគ្រប់រសជាតិ។ ទាំងនេះរួមមានសម្ភារៈថ្មី និងការប្រើប្រាស់ក្រណាត់ផលិតចេញពីរោមសត្វ 80% ។ ការកែច្នៃសមាសធាតុថ្មី – ចម្រាញ់ចេញពីរុក្ខជាតិតែមួយរបស់អំបៅឆ្មារ– ក៏ផ្ដល់នូវជម្រើសជំនួសសរសៃកាបូន និងមានសោភណ្ឌភាពពិសេសផងដែរ។

    បំពាក់ស៊ុមដោយសម្ភារៈទាំងនេះគឺជាភាពសំបូរបែបនៃបច្ចេកវិទ្យា។ ស្គ្រីន 10.25” TFT បំពាក់យ៉ាងស្រស់សង្ហារនៅក្នុងកុងសូលកណ្ដាល ខណៈដែលស្គ្រីន 12.3” TFT ធំផ្ដល់នូវព័ត៌មានយ៉ាងសំបូរបែបដល់អ្នកបើកបរ។ Appl CarPlay គឺបំពាក់ជាស្ដង់ដារ ក៏ដូចជា ប្រព័ន្ធកាមេរ៉ា 360-ដឺក្រេ និងភ្លើងបំភ្លឺដែលផ្ដល់ពណ៌ 64 ផ្សេងៗគ្នានៅពីរផ្នែក។

    ការងារខាងក្រៅរបស់ DBX ក៏ដូចជាផ្នែកខាងក្នុងនាំយកភាពស្រស់ស្អាតរបស់រថយន្តស្ព័រ Aston Martin ទៅក្នុងពិភពរថយន្ដ SUV។ ពីប្រដឹស ‘DB’ នៅខាងមុខ តាមចំហៀងឆ្លាក់ និងបន្ទាត់ឌីហ្សាញ ដល់កន្ទុយដែលយកលំនាំតាម Vantage នេះគឺជា Aston Martin តាំងពីក្រឡេកដំបូងរហូតដល់ពិនិត្យផ្ចិតផ្ចង់។ លក្ខណៈលម្អិតយ៉ាងស្រស់ស្អាតដូចជាកញ្ចក់ចំហៀងលាក់នៅលើទ្វារគ្មានស៊ុម និងដងកញ្ចក់រាង B បន្ថែមភាពស្រស់ស្អាត និងទំនុកចិត្ត។ គែមក៏ជួយដល់ការកាត់បន្ថយការជាន់លើនៅពេលចូលទៅក្នុងកាប៊ីន ក្នុងខណៈដែលការកាត់បន្ថយនូវហានិភ័យបង្កការខូចខាតដល់សម្លៀកបំពាក់ប្រណិតៗនៅពេលមកដល់កម្មវិធីអាហារល្ងាចផងដែរ។

    ឌីណាមិចខ្យល់គឺជាចំណុចសំខាន់ត្រូវពិចារណានៅក្នុងដំណើរការរៀបចំម៉ូតឌីហ្សាញ ហើយទាំងនេះរួមបញ្ចូលទាំងបទពិសោធន៍ថ្មីសម្រាប់ក្រុមការងារក្នុងការដំណើរការតេស្ដឌីណាមិចគណនាធាតុរាវ (CFD) ជាមួយនឹង DBX បំពាក់កន្ទុយសណ្តោង‏ DB6 នៅពីលើ។ នៅខាងមុខរថយន្ដ អំពូលដំណើរការពេលថ្ងៃ (DRLs) មានបំពាក់ទុយោឌីណាមិចខ្យល់ដែលបង្ហូរខ្យល់តាមប្រអប់កង់មុខ និងតាមចំហៀង ជួយកាត់បន្ថយទាំងការអូស និងការលើកឡើងក្នុងខណៈដែលបញ្ចុះកម្ដៅហ្រ្វាំងផងដែរ។ ខ្យល់ហូរយ៉ាងស្អាតលើដំបូល តាមស្លាបក្រោយ លើបង្អួចក្រោយ និងលើហ្វ្លីបក្រោយ។ វិធីសាស្ត្រ និងម៉ូតឌីហ្សាញពិសេសនេះអាចឲ្យកញ្ចក់ក្រោយសម្អាតខ្លួនឯងស្វ័យប្រវត្តិពេលបើកបរ។ ម៉ូតឌីហ្សាញឌីណាមិចខ្យល់ក៏បានដើរតួនាទីជាផ្នែកសំខាន់ក្នុងការផ្ដល់ផាសុកភាពដល់អ្នកដំណើរផងដែរពីព្រោះក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពីរបីគត់ដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ែរ៉ូអាកូស្ទិកកុំព្យូទ័រ វិស្វកររបស់ Aston Martin អាចរក្សាសំឡេងកាប៊ីនឲ្យនៅតិចបំផុតក្នុងពេលបើកបរល្បឿនលឿន។

    Aston Martin មានមោទនភាពណាស់ដែល DBX ជារថយន្ដ SUV ដែលមានបំណងពង្រីកលក់របស់ម៉ាកយីហោនៅទូទាំងពិភពលោក នឹងត្រូវបានផលិតនៅចក្រភពអង់គ្លេស នៅរោងចក្រថ្មីនៅ St Athan ប្រទេសវែល។ ជាមួយនឹងប្រព័ន្ធបើកបរកង់ទាំងអស់របស់ខ្លួន DBX គឺជារថយន្ដដែលនឹងធ្វើឲ្យក្រុមហ៊ុនអាចបង្កើនវត្តមានរបស់ខ្លួននៅក្នុងទីផ្សារ ដែលប្រហែលមានធាតុអាកាស ឬផ្លូវបើកបរមិនសូវមានភាពអនុគ្រោះដល់រថយន្តស្ព័រដែលបើកបរដោយកង់ក្រោយ។ ការសង្កត់ធ្ងន់យ៉ាងច្បាស់ទៅលើកាប៊ីនធំទូលាយ និងមានប្រណិតភាព – មិនថាអង្គុយនៅខាងមុខ ឬខាងក្រោយ – ក៏នឹងធ្វើឲ្យ Aston Martin កាន់តែទាក់ទាញអតិថិជនដែលពេញចិត្តក្នុងការជិះជាអ្នកដំណើរជាជាងបើកបរខ្លួនឯងផងដែរ។

    បន្ថែលមលើភាពទាក់ទាញរបស់ DBX ម្ចាស់ដំបូង 500 រូបរបស់ម៉ូដែលនេះនឹងទទួលបានអត្ថប្រយោជន៍ពី ‘កញ្ចប់ 1913’ ផ្តាច់មុខ។ បំពាក់ជាមួយនឹងសញ្ញាសំគាល់ពិសេសនៅថ្ពាល់ និងស្លាកនៅគែម ត្រូវបានពិនិតុ្យ និងអនុញ្ញាតដោយផ្ទាល់ដោយ Andy Palmer។ លើសពីនេះទៅទៀត អតិថិជននីមួយៗក៏នឹងទទួលសៀវភៅដេលចុះហត្ថលេខាដោយទាំងអគ្គនាយកប្រតិបត្តិ និងជាប្រធានផ្នែកគំនិតច្នៃប្រឌិតរបស់ Aston Martin គឺ Marek Reichman ព្រមទាំងទទួលបានការអញ្ជើញចូលរួមក្នុងពិធីជប់លៀង Waldorf Astoria ដែលរៀបចំឡើងដោយសមាជិកក្រុមប្រតិបត្តិ Aston Martin Lagonda ផងដែរ។

    បណ្ឌិត Andy Palmer បានមានប្រសាសន៍ថា: “DBX គឺជារថយន្ដដែលនឹងផ្ដល់ជូនមនុស្សជាច្រើននូវបទពិសោធន៍ដំបូងក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិ Aston Martin។ ហេតុដូច្នះហើយ វាត្រូវការមានលក្ខណៈពិតចំពោះតម្លៃស្នូលដែលកំណត់នៅក្នុងរថយន្តស្ព័ររបស់យើងខ្ញុំ ក្នុងខណៈដែលផ្តល់នូវភាពទន់ភ្លន់ក្នុងរបៀបរបបរស់នៅតាមបែបរថយន្ដ SUV ប្រណិតផងដែរ។ ការដែលបានផលិតរថយន្ដប្រណិតដោយដៃ ប៉ុន្តែប្រកបដោយបច្ចេកវិទ្យាខ្ពស់បែបនេះ គឺជាមោទនភាពរបស់ Aston Martin។”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay