បច្ចេកវិទ្យា

ល្បីថា Galaxy Note 9 របស់ក្រុមហ៊ុន Samsung នឹងបំពាក់បច្ចេកវិទ្យា ISOCELL លើកាមេរ៉ាដើម្បីបំបាក់ iPhone X

BY
Khmernote Media
July 2, 2018

រហូតមកដល់ពេលបច្ចុប្បន្ន កាមេរ៉ារបស់ស្មាតហ្វូនត្រូវបានអភិវឌ្ឍន៍ស្ទើរតែដល់ចំណុចកំពូលហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងលើប្រព័ន្ធដំណើរការ Android និង iOS។ ដោយឡែក សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្សទាំងពីរដែលយើងតែងសង្កេតឃើញមានការប្រគួតប្រជែងគឺ Apple និង Samsung ហើយនាពេលថ្មីៗនេះ យើងទទួលបានដំណឹងថាក្រុមហ៊ុន Apple កំពុងព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ារបស់ខ្លួនបន្ថែមទៀតដើម្បីយកឈ្នះលើក្រុមហ៊ុន Apple។

ត្រឡប់ទៅកាន់ខែវិច្ឆិកា ឆ្នាំមុនវិញ បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន Apple គឺពិតជាអស្ចារ្យ ពោលគឺពេល iPhone X ត្រូវបានណែនាំដែលមានភ្ជាប់មកជាមួយនឹង sensor TrueDepth 3D សម្រាប់មុខងារ Animoji និង Face ID។ លើសពីនេះទៅទៀត ប្រព័ន្ធឈានមុខគេ VCSEL ត្រូវបានប្រើប្រាស់សម្រាប់បង្កើតមុខងារ Portrait Lighting។

ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Samsung មានបំណងចង់អភិវឌ្ឍន៍បច្ចេកវិទ្យាកាមេរ៉ាខ្លួនឲ្យខ្លាំងជាងក្រុមហ៊ុន Apple ទៅទៀត ហើយនាពេលថ្មីៗនេះ យើងទទួលបានពត៌មានមួយចំនួនថា បច្ចេកវិទ្យា ISOCELL នឹងត្រូវបានបំពាក់លើកំពូលស្មាតហ្វូន Galaxy Note 9 ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់រដូវកាលថ្មីនេះ។

ទាក់ទងទៅនឹងបច្ចេកវិទ្យា ISOCELL ថ្មីនេះត្រូវបានក្រុមហ៊ុន Samsung ណែនាំរួចមកហើយក្នុងព្រឹត្តិការណ៍ Mobile World Congress ដែលធ្វើឡើងក្នុងទីក្រុង Shanghai។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានសន្យាថា sensor CMOS សម្រាប់ចាប់យករូបភាពរបស់ខ្លួន នឹងមានសមត្ថភាពអាចចាប់យកពន្លឺ និងពណ៌បានល្អជាងមុន។

Fu

ប្រភព៖ idropnews

Share This Post: