ROLLS-ROYCE បង្ហាញតំរុយ អំពីកូដគ្រីបតូដ៏អាថ៍កំបាំង
• សំណុំកូដគ្រីបតូមានពាក្យសម្ងាត់ Rolls-Royce បង្កប់នៅក្នុងលក្ខណៈរបស់ Bespoke
• Rolls-Royce បង្ហើបតំរុយដំបូងខណៈពេលដែលអតិថិជនទីមួយទទួលបានរថយន្តរបស់ពួកគេ
• វិញ្ញាណនៃអក្សរចរិកបែប Ecstasy ត្រូវបានលាតត្រដាង
• រង្វាន់ពិសេសដែលត្រូវផ្ដល់ជូនអតិថិជនដំបូងដែលអាចដោះស្រាយប្រស្នារនេះ។
• ពាក្យសុំចូលរួមត្រូវដាក់ជូនទៅ Whispers ចាប់ពីខែកុម្ភៈ ឆ្នាំ 2021
• ចម្លើយដោះស្រាយកូដនេះរក្សានៅក្នុងទូរដែករបស់ CEO នៅក្នុងគ្រួសារ Rolls-Royce
“អាថ៍កំបាំងគ្រីបតូគឺសំណុំកូដរបស់ Rolls-Royce ដែលគ្មានអ្នកណាដូច។ វាត្រូវបានបង្កប់ជាមួយនឹងពាក្យសម្ងាត់គ្រីបតូក្រាហ្វិក និងពេញទៅដោយអាថ៌កំបាំង និងលក្ខណៈគួរឲ្យចឹងដឹង។ បច្ចុប្បន្ន យើងបានលាតត្រដាងតំរុយដំបូងជូនអតិថិជននៅទូទាំងពិភពលោកខណៈដែលពួកគេចាប់ផ្ដើមទទួលបានរថយន្ដរបស់ពួកគេ។

វិញ្ញាណបែប Ecstasy រូបសញ្ញាដែលផ្ដល់នូវភាពស្រស់សង្ហារដល់កាបូមុខនៃគ្រប់រថយន្ដ Rolls-Royce មានគន្លឹះដោះស្រាយកូដនេះ។ ពាក្យ គ្រីបតូ ត្រូវបានចារិកនៅក្នុងពាក្យសម្ងាត់ Rolls-Royce ត្រង់ម្ដុំគល់នៃរូបសញ្ញា ហើយជាមួយនឹងព័ត៌មាននេះ អតិថិជននឹងអាចចាប់ផ្ដើមប្រតិបត្តិដំណើរដោះស្រាយកូដគ្រីបតូក្រាហ្វិករបស់ពួកគេ។ អតិថិជនទីមួយដែលដោះកូដនេះបាននឹងទទួលបានអំណោយពិសេសពី Rolls-Royce ជាការទទួលស្គាល់ទេពកោសល្យដ៏ពិសេសរបស់ពួកគេ។”
Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ Rolls-Royce Motor Cars
ថ្ងៃនេះ Rolls-Royce Motor Cars បង្ហាញតំរុយនៃសំណុំកូដគ្រីបតូដែលបានបង្ហាញនាពេលថ្មីៗរបស់ខ្លួន។ ក្នុងខណៈដែលអតិថិជននៅជុំវិញពិភពលោកចាប់ផ្ដើមទទួលបានរថយន្ដមានកូដគ្រីបតូដែលមានចំនួនកំណត់របស់ពួកគេ ពួកគេនឹងចាប់ផ្ដើមដោះស្រាយសារអាថ៍កំបាំងនៅក្នុងធាតុ Bespoke នៃផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ដពួកគេ។

បានបង្ហាញនៅក្នុងខែកក្កដា ឆ្នាំ 2020 រថយន្ដនីមួយៗនៃរថយន្តចំនួន 50 នៅក្នុងសំណុំគ្រីបតូត្រូវបានបង្កប់ទៅដោយអក្សរសម្ងាត់ដែលបានបង្កើតដោយអ្នកឌីហ្សាញម៉ូត Rolls-Royce Bespoke ឈ្មោះ Katrin Lehmann។ ពីមុន Lehmann លើកឡើងថា ការស្វែងរក ‘កូនសោរ’ គឺជាជំហានទីមួយក្នុងដោះស្រាយកូដអាថ៍កំបាំង។ ដោយពុំមានអ្នកដោះស្រាយប្រកបដោយជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ ថ្ងៃនេះ Rolls-Royce បង្ហាញថា រូបសញ្ញាវិញ្ញាណ Ecstasy នៅលើសំណុំកូនអាថ៍កំបាំងនេះមានលាក់ពាក្យគ្រីបតូនៅក្នុងកូដ។ តួអក្សរចំនួនប្រាំពីរដែលបានបង្ហាញទាំងនេះនឹងជួយអតិថិជននៅក្នុងការស្វែងរកឃើញដោយពួកគេចាប់ផ្ដើមធ្វើការកំណត់សម្គាល់លើអក្សរទាំងនេះនៅលើផ្ទៃមុខដ៏ស្មុគស្មាញរបស់គ្រីបតូ។
ស្រដៀងគ្នានេះដែរ ប៉ាក់នៅលើខ្នើយទប់ក្បាលបកស្រាយថាជាម៉ូណូក្រាម R ភ្លោះដែលបង្កប់នៅក្នុងអក្សរសម្ងាត់។ ក្រុមការងារ Bespoke សង្ឃឹមថា រួមគ្នា តំរុយទាំងនេះអាចផ្ដល់ ‘ច្រកចូល’ ដែលជួយឲ្យម្ចាស់រថយន្ដអាចព្យាយាមដោះស្រាយប្រស្នារនោះបាន។អតិថិជននឹងត្រូវបានអញ្ជើញឲ្យដាក់ជូននូវកិច្ចខិតខំប្រឹងប្រែងក្នុងការបំបែកកូដរបស់ពួកគេតាមរយៈបែបបទ Whispers របស់ក្រុមហ៊ុនចាប់ពីខែកុម្ភៈ ឆ្នាំ 2021។ អ្នកទីមួយដែលបានដោះស្រាយប្រស្នារនេះនឹងទទួលបានរង្វាន់ពិសេស និងប្រកបដោយកិត្យានុភាព។ មានតែមនុស្សពីរនាក់នៅគ្រួសារ Rolls-Royce ក្នុង Goodwood, West Sussex ប៉ុណ្ណោះដឹងអំពីដំណោះស្រាយនៃលំដាប់លំដោយទាំងស្រុង នោះគឺអ្នកឌីហ្សាញម៉ូត និងនាយកប្រតិបត្តិ។ ចម្លើយនៅរក្សាទុកនៅក្នុងស្រោមសំបុត្របោះត្រាបិទនៅក្នុងទូរដែករបស់ CEO នៅឡើយ។

ព័ត៌មានបន្ថែម
លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub។ http://www.press.rolls-roycemotorcars.com/
កំណត់សម្គាល់
ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។
ទំនាក់ទំនង | ថ្នាក់តំបន់
BussarapornCharoenkulsak+66 8166 51995 bussaraporn.c@rrmcapac.com
Lim Shen Yee +60 12218 9015 shen.yee@rrmcapac.com
Tess Eu +65 9178 6297 tess.eu@rrmcapac.com
Joanna Chua +65 9017 1983 joanna.chua@rrmcapac.com
Chloe Bui +84 38 7717442 ^ chloe@rrmcapac.com
Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
Helpdesk +65 9017 6272 * info@rrmcapac.com
+66 830766196
*WhatsApp
^Zalo