រកឃើញជើងខ្លាំងម្ចាស់ទឹកប្រាក់បួនលានរៀលពីកម្មវិធី Freshy Winner លើកដំបូង
អស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ ដែលកម្មវិធី Freshy Winner បានដំណើរការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងមានការចូលរួមលេងហ្គេមសប្បាយៗពីសំណាក់តារាចម្រៀង តារាសម្តែង តារាហ្វេសប៊ុគ និង TikTok ជាដើម។ ប្រាក់រង្វាន់សម្រាប់អ្នកឈ្នះប្រចាំសប្តាហ៍នីមួយៗទទួលបានរហូតដល់បួនលានរៀលប្រសិនបើបេក្ខជនដែលឈ្នះអាចទស្សន៍ទាយត្រូវនៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី។ ប៉ុន្តែកន្លងមកបេក្ខជនទាំងអស់មិនអាចឆ្លងវគ្គនេះផុតដោយទទួលបានទឹកប្រាក់ពេញឡើយ។

ដោយឡែកសម្រាប់សប្តាហ៍កន្លងទៅនេះ អាចនិយាយបានថាជាប្រវត្តិសាស្ត្រក្នុងកម្មវិធី Freshy Winner ដែលស្រីស្អាត ដារីហ្សា អាចបំបាក់ដៃគូបានគ្រប់វគ្គ និងយកបានទឹកប្រាក់បួនលានរៀនពីកម្មវិធីថែមទៀតផង។ អំឡុងពេលលេងក្នុងកម្មវិធីកញ្ញា ដារីហ្សា ពិតជាមានភាពឈ្លាសវៃ និងរហ័សរហួន ក្នុងការលេងហ្គេមពីមួយវគ្គទៅមួយវគ្គ ជាពិសេសគឺការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ទើបធ្វើអោយកញ្ញាទទួលបានជ័យជម្នះជាមួយទឹកប្រាក់បួនលានរៀលតែម្តង។

កញ្ញា ដារីហ្សា នឹងត្រូវឡើងទៅប្រកួតប្រជែងនៅសប្តាហ៍ទី៥ ដែលជាសប្តាហ៍ពិសេស ដោយប្រជុំជើងខ្លាំងទាំងបួនសប្តាហ៍ប្រកួតគ្នាដើម្បីទទួលបានទឹកប្រាក់រហូតដល់ទៅដប់លានរៀលផងដែរ។ តើ ដារីហ្សា អាចយកជ័យជម្នះជាលើកទីពីរជាមួយទឹកប្រាក់ដប់លានរៀនបានឬយ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧:០០នាទីយប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%



