បច្ចេកវិទ្យា

អាចទេ? នេះគឺជាជំនាន់ក្រោយរបស់ iPad Pro…

BY
Khmernote Media
July 2, 2018

មួយរយៈហើយដែលយើងល្បីថា ក្រុមហ៊ុន Apple នឹងធ្វើការអភិវឌ្ឍផលិតផល iPad Pro របស់ខ្លួនឲ្យមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Face ID និងរាល់មុខងារ ក៏ដូចជាចលនាបញ្ជាដូចគ្នាទៅនឹង iPhone X ដែរ។ យោងតាមការលើកឡើងនេះ យើងអាចសន្មត់បានថា ប៊ូតុង Home នឹងគ្មានទៀតទេ ហើយគែមសងខាងក៏សល់ស្ដើងខ្លាំងដែរ។

ស្របពេលជាមួយគ្នានេះ អ្នករចនាមួយរូបលោក Àlvatro Pavesio បានរកឃើញគំនិតថ្មីមួយ នឹងបង្កើតជារូបភាពដើម្បីបង្ហាញឲ្យឃើញពីវិធីដែលក្រុមហ៊ុន Apple ដាក់បញ្ចូលបច្ចេកវិទ្យា Face ID និងចលនាបញ្ចារបស់ iPhone X ចូលទៅកាន់ផលិតផលផ្សេងដែលមានអេក្រង់ធំ និងបង្កើត iPad ជំនាន់ថ្មីដែលមានគែមស្ដើងបំផុតមិនធ្លាប់មានពីមុនមក។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺលោក Pavesio បានសម្រេចជ្រើសយកផលិតផល iPad Pro ដែលមានទំហំអេក្រង់ 10.5អ៊ីញ ជាមួយនឹងគែមស្ដើងមកធ្វើការបង្ហាញ។ ប៉ុន្ដែ សម្រាប់អតិថិជនភាគច្រើនគឺចង់ប្រើប្រាស់ iPad ដែលមានអេក្រង់ទំហំ 11.9អ៊ីញជាង។

តាមរយៈរូបភាព យើងអាចសង្កេតឃើញគែមលើ ក្រោមស្ដើងជាងមុន ប៉ុន្ដែផ្នែកខាងលើសល់កន្លែងល្មមនឹងអាចដាក់បញ្ចូលបច្ចេកវិទ្យា Face ID បាន។ គួរបញ្ជាក់ផងដែរថា សម្រាប់ iPad គឺគ្មានក្បាលឆកទេ ដូចនេះរចនាបទគឺមិនដូច iPhone X ឡើយ។ កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោម៖

Fu

ប្រភព៖ technobuffalo

Share This Post: