ផ្ទុះសាហាវ! បទថ្មី របស់ តន់ ច័ន្ទសីម៉ា ចេញត្រឹមប៉ុន្មានថ្ងៃសោះ ឃើញមានវីដេអូធ្វើត្រាប់តាមលើ tiktok ជាង ១០ម៉ឺនវីដេអូ
- BY
- Liny Chan
- December 22, 2020
ឆ្នាំ ២០២០ ត្បិតថា ពិភពលោកជ្រួលច្របល់ដោយការផ្ទុះមេរោគកូវីដ-១៩ ប៉ុន្តែ តន់ ច័ន្ទសីម៉ា គឺជាឆ្នាំនាងផ្ទុះខ្លាំងបំផុតដោយបទចម្រៀងនាងស្ទើរទាំងអស់ទទួលបានការពេញនិយមខ្លាំង ជាហេតុនាំឲ្យនាងឡើងតម្លៃខ្លួនខ្ពស់កប់ពពក មិនធ្លាប់មាន។ ឥឡូវនេះបទថ្មីមួយបទរបស់នាងក៏កំពុងផ្ទុះខ្លាំងទៀតនៅលើ Tik Tok ក្រោយទើបចេញតែប៉ុន្មានថ្ងៃសោះ។

តាមព័ត៌មានទម្លាយជាពីសាមីផលិតកម្មដែលជាទ្រនំរបស់តារាចម្រៀងបានឲ្យដឹងថានាពេលនេះ តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងទៀតហើយជាមួយបទ “កូនក្មេង នឹក មនុស្សចាស់” នៅលើបណ្ដាញសង្គមពេញនិយមរបស់ចិន។ បទនេះបានបញ្ចេញនៅលើ ឆាណែល យូធូប របស់ Galaxy Navatra កាលពីសប្ដាហ៍មុន។ ភ្លាមៗបទចម្រៀងមនោសញ្ចេតនាដ៏គួរឲ្យក្នាញ់មួយនេះទទួលបានការចុចចូលស្ដាប់យ៉ាងគំហុក។

គិតមកដល់បច្ចុប្បន្ន “កូនក្មេង នឹក មនុស្ស ចាស់” មានអ្នកចុចចូលស្ដាប់ជាង ១.៣ លានដងហើយ។ បន្ថែមពីលើនេះបទរបស់តារាស្រីតូចច្រឡឹងរូបនេះកំពុងអង្រួនបណ្ដាញសង្គម Tik Tok ថែមទៀត ដែលបង្ហាញថាកំពូលតារា ចំរៀង ក្មេងស្រីម្នាក់ នេះ កំពុងតែទាញយកប្រជាប្រិយភាពយ៉ាងខ្លាំង។

តាមរបាយការណ៍ចេញផលិតកម្ម Galaxy Navatra ប៉ុន្មានថ្ងៃមកនេះបទ “កូនក្មេង នឹក មនុស្សចាស់” កំពុងតែនាំមុខគេទៀតហើយ នៅក្នុង tik tok មានអ្នកធ្វើតាម 13 ម៉ឺន 5ពាន់ វីដេអូ នឹងចាប់ផ្ដើមហក់ឡើងនៅក្នុង បណ្ដាញ YouTube បណ្ដើរៗទៀតដែរ។ ស្ថានភាពនេះគេរំពឹងថា សីម៉ា ទំនងអាចបង្កើតប្រវត្តិសាស្ត្រថ្មីទៀតសម្រាប់ខ្លួនឯងជាមួយបទចម្រៀងថ្មីមួយបទនេះ។

តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា នាង ជាតារាចម្រៀងនៅក្មេងខ្ចី ប៉ុន្តែសមត្ថភាពរបស់នាងពិតជាខ្លាំងមិនធម្មតា ក្នុងនោះតារា ចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និង ច្រើនភាសាថែមទៀត ហើយគ្រប់បទ ចម្រៀង សុទ្ធតែ ល្បីៗទាំងអស់។ តាមរបាយការណ៍ពីពេលកន្លងទៅចេញដោយ ផលិតកម្ម Galaxy Navatra ដែរនោះ តន់ ចន្ទសីម៉ា បានឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ 2020នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង 400 លានដងដែលចំនួននេះ មិនទាន់អាចមានតារាចម្រៀងរូបណាអាចធ្វើបាននៅឡើយ។

ដូច្នេះហើយភ្លាមៗ តន់ ចន្ទសីម៉ា ក៏ត្រូវបានផលិតកម្ម Galaxy Navatra កំណត់តម្លៃពលកម្មសម្រាប់ចេញច្រៀងតាមមង្គលការ ពិធីជប់លៀង ដល់ ទៅ ២ម៉ឺន ដុល្លារអាមេរិកឯណោះ។ ងាកមកបទ “កូនក្មេងនឹកមនុស្សចាស់” ដដែលវិញ ផលិតកម្មក៏ បង្ហាញពីការរំពឹងទុកថានឹងក្លាយជាបទពេញនិយាមជាងគេ ផ្នែកបទចម្រៀងមនោសញ្ចេតនានាចុងឆ្នាំ២០២១ នេះ ជាក់ជាមិនខាន។ តើ “កូនក្មេងនឹកមនុស្សចាស់” នេះ មានអត្ថន័យយ៉ាងណាសូមស្ដាប់ទាំងអស់គ្នា!




- Share This Post:






