ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    Wow! ក្មេងស្រីម្នាក់ ច្រៀងបទ “ចង់សុំ wifi” កំពុងទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ហើយមានអ្នកទស្សនារាប់សិបលានដង

    BY Liny Chan December 23, 2020
    Wow! ក្មេងស្រីម្នាក់ ច្រៀងបទ “ចង់សុំ wifi” កំពុងទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ហើយមានអ្នកទស្សនារាប់សិបលានដង

    នៅលើបណ្ដាញសង្គម Tik Tok កាន់តែពេញនិយមសម្រាប់មនុស្សម្នាលេងកម្សាន្តជាមួយបទចម្រៀងល្បីៗ ដូចជា កុមារី ម្នាក់ដែលមានវ័យខ្ទង់ប្រមាណ ៦-៧ឆ្នាំ បាននិងកំពុងទទួលការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ក្រោយរូបនាងចេញមកច្រៀងលេងបទ “ចង់ សុំ Wifi” របស់លោក ខេម និង តន់ ចន្ទសីម៉ា មានអ្នកទស្សនាជិត 6 លាននាក់ ហើយអ្នកឱ្យបេះដូង 77 ម៉ឺន 3 ពាន់ នាក់។

    កុមារីរូបនេះត្រូវបានគេដឹងថាជាអ្នកមានទេពកោសល្យសិល្បៈមិនធម្មតា ដូច្នេះហើយជារឿយៗគេឃើញវីដេអូសិល្បៈរបស់គេត្រូវបានបង្ហោះឡើងលើបណ្ដាញសង្គមជាបន្តបន្ទាប់។ មានបទចម្រៀងជាច្រើនត្រូវបានកុមារីមិនទាន់ស្គាល់ឈ្មោះនេះយកមកច្រៀង ក៏ ដូចជាបញ្ចេញទេពកោសល្យ។ យ៉ាងណាក្នុងចំណោមនោះមានតែ ១បទប៉ុណ្ណោះ ដែលទទួលបានការចាប់ អារម្មណ៍ជាងគេបំផុត។

    នោះគឺ ឃ្លិប ចម្រៀងខ្លីបទ “ចង់ សុំ Wifi” របស់លោក ខេម និង តន់ ចន្ទសីម៉ា ដោយវីដេអូនេះត្រូវបានបង្ហោះចូលលើបណ្ដាញសង្គមរបស់ចិន ដោយយុវតីម្នាក់ជាម្ដាយមីងកុមារីកាលពីពាក់កណ្ដាលខែកក្កដា រួមជាមួយវីដេអូជាច្រើនទៀត។ យ៉ាងណា ក៏ដោយឃ្លិបចម្រៀងខាងលើនេះ ទទួលបានអ្នកមើលយ៉ាងគំហុក គិតមកដល់បច្ចុប្បន្នមានចំនួនជិត ៦លានដងមកហើយ។

    មិនត្រឹមប៉ុណ្ណឹងនៅមានអ្នកចុច Like ច្រើនជាងគេថែមទៀតដល់ទៅជិត ១លាន និង Comment ជិត ៣ពាន់ថែមទៀតដែលភាគច្រើន គឺសរសើរកុមារី ថា ឆ្លាត មាន ភាពក្លាហាន និង មានទេពកោសល្យ សិល្បៈ ល្អមិនធម្មតាថែមទៀត។ ងាកទៅ បទ “ចង់ សុំ Wifi” ដើមរបស់តារាចម្រៀង ស្រីប្រុស មួយគូខាងលើក៏មានការពេញនិយមខ្លាំងសម្បើមដែរ។ បន្ទាប់ពីបានចេញផ្សាយនៅលើ ឆាណែលយូធូប របស់ Galaxy Navatra កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានតួលេខចុចចូលទស្សនាដល់ទៅ ២៤លានដង រួចមកហើយ។ តួលេខនេះខ្ពស់បំផុតក្នុងចំណោមបទចម្រៀង ឆ្លងឆ្លើយ របស់ផលិតកម្មខាងលើ៕

    https://youtu.be/tWV4JTnFqmY

    @p_phanna

    មកទៀតហើយអាយដល

    ♬ សំឡេង​ដើម – 🥀បង យ៉ា💔 – 💗បង យ៉ា៚

    Share This Post:
    MPO4D jitutoto mpo4d Mpoplay