ខ្មែរណូត

ស្វែងរក

  • PR

    ASTON MARTIN RACING ណែនាំអំពីប្រភេទរថយន្ដ VANTAGE LEGACY

    BY Liny Chan December 23, 2020
    ASTON MARTIN RACING ណែនាំអំពីប្រភេទរថយន្ដ VANTAGE LEGACY

     រថយន្ដប្រណាំង Vantage ដំបូងបីត្រូវបានផ្ដល់ជាប្រភេទរថយន្ដពិសេស
     រួមមានរថយន្ដ V8 Vantage GTE ចុងក្រោយពីខ្សែសង្វាក់ដែលទទួលបានជោគជ័យចំណាត់ថ្នាក់ Le Mans ពីរ និងងារ WEC ប្រាំពីរ
     រថយន្ដ Vantage GT3 ដែលឈ្នះពានជើងឯកជាច្រើន និងម៉ូដែល GT4

    Gaydon៖ Aston Martin Racing បានបង្កើតនូវប្រភេទរថយន្ដ Vantage Legacy ដើម្បីរំលឹកអំពីរយៈពេលជោគជ័យបំផុតមួយនៅក្នុងប្រវត្តិប្រណាំងរបស់ម៉ាកយីហោរថយន្ដស្ព័រប្រណិតចក្រភពអង់គ្លេស ក៏ដូចជារថយន្ដមួយក្នុងចំណោមរថយន្តប្រណាំងដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុន – Aston Martin Vantage។

    រយៈពេលចន្លោះឆ្នាំ 2009 និង 2018 នេះ បាននាំមកជូន Aston Martin នូវជោគជ័យចំណាត់ថ្នាក់ Le Mans 24 ម៉ោងចំនួនពីរ (ក្នុងឆ្នាំ 2014 និង 2017) និងពានជើងឯក FIA World Endurance ប្រាំពីរ ក៏ដូចជាពានជើងឯករថយន្ដស្ព័រអន្តរជាតិជាច្រើនទៀតនៅក្នុង British GT, GT World Challenge (អឺរ៉ុប) និង European Le Mans Series។

    Legacy Vantages ចំនួនបី ផ្អែកលើរថយន្ដ V8 Vantage ដែលបានចាប់ផ្ដើមដាក់ក្នុងទីផ្សារក្នុងឆ្នាំ 2005 ត្រូវបានផលិតឡើងនៅក្នុងរោងជាងរបស់ Aston Martin Racing និងត្រូវបានផ្ដល់សម្រាប់លក់ជាប្រភេទរួម។ រថយន្ដទាំងនោះរួមមាន V8 Vantage GTE, V12 Vantage GT3 និង Vantage GT4។ រថយន្ដទាំងបីមានសាក់ស៊ីថ្មីស្រឡាង រួចរាល់សម្រាប់ការប្រណាំង និងមានពណ៌បៃតងដូចគ្នាជាមួយនឹងខ្សែបន្ទាត់ពណ៌លឿងខុសគ្នា និងបែបក្លាសិចរបស់ Aston Martin នៅជុំវិញធុងទឹក និងទ្រនុងដំបូល។

    Vantage GT4 គឺជារថយន្ដប្រណាំងដំបូងដែលបានផលិតឡើងផ្អែកលើស្ថាបត្យកម្មសម័យ VH។ រថយន្ដនេះចាប់ផ្ដើមនៅក្នុងឆ្នាំ 2009 និងចុងឆ្នាំ 2018, Aston Martin Racing បានផលិតចំនួន 107 រថយន្ត ដែលឈ្នះការប្រណាំង និងពានជើងឯកអន្តរជាតិនៅទូទាំងពិភពលោក។ រថយន្តទាំងនេះជាច្រើននៅតែចូលរួមការប្រកួតនាពេលបច្ចុប្បន្ននេះ។ រថយន្ដនៅក្នុងប្រភេទរួមនេះគឺជារថយន្ដទី 108 និងចុងក្រោយដែលត្រូវផលិត។

    Vantage GT4 គឺជារថយន្ដប្រណាំងដំបូងដែលបានផលិតឡើងផ្អែកលើស្ថាបត្យកម្មសម័យ VH។ រថយន្ដនេះចាប់ផ្ដើមនៅក្នុងឆ្នាំ 2009 និងចុងឆ្នាំ 2018, Aston Martin Racing បានផលិតចំនួន 107 រថយន្ត ដែលឈ្នះការប្រណាំង និងពានជើងឯកអន្តរជាតិនៅទូទាំងពិភពលោក។ រថយន្តទាំងនេះជាច្រើននៅតែចូលរួមការប្រកួតនាពេលបច្ចុប្បន្ននេះ។ រថយន្ដនៅក្នុងប្រភេទរួមនេះគឺជារថយន្ដទី 108 និងចុងក្រោយដែលត្រូវផលិត។

    V12 Vantage GT3 ត្រូវបានផលិតបីឆ្នាំក្រោយ GT4 ហើយបានចាប់ផ្ដើមដាក់ក្នុងទីផ្សារនៅឆ្នាំ 2012។ មិនយូរប៉ុន្មាន វាបានក្លាយជារថយន្ដដែលទទួលបានពានជើងឯកច្រើនបំផុតនៅក្នុង British GT ដោយឈ្នះក្នុងឆ្នាំ 2013 ឆ្នាំ 2015 ឆ្នាំ 2016 និងឆ្នាំ 2018 ដែលបញ្ជាក់អំពីសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនរហូតដល់វាត្រូវបានជំនួសដោយ Vantage ថ្មី នៅក្នុងឆ្នាំ 2019។ ជាងប្រាំពីរឆ្នាំ រហូតដល់ចុងឆ្នាំ 2017 រថយន្តចំនួន 46 ត្រូវបានផលិតឡើង។

    V8 Vantage GTE បានចាប់ផ្ដើមជាមួយនឹងក្រុមការងារ Aston Martin Racing នៅក្នុងឆ្នាំ 2012 នៅ Sebring។ វាបាននាំមុខការងារ Aston Martin ត្រឡប់មកផលិតកម្មផ្ដោតលើការប្រណាំងបន្ទាប់ពីការប្រកួតបីឆ្នាំនៅក្នុងចំណាត់ថ្នាក់ LMP1។ V8 Vantage GTE បានឈ្នះជាលើកដំបូងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួត FIA World Endurance Championship ក្នុងក្រុងសៀងហៃនៅក្នុងខែតុលានៃឆ្នាំផលិតរបស់ខ្លួន។

    ពីដំបូង មាន V8 Vantage GTEs តែប្រាំមួយប៉ុណ្ណោះត្រូវបានផលិត ជាមួយនឹងការប្រណាំងរថយន្តសម្រាប់ពេលចុងក្រោយបំផុតនៅក្នុងប្រភេទ GTE Am នៅ Le Mans នៅក្នុងឆ្នាំ 2018។ ក្នុងអំឡុងពេលនេះ វាបានក្លាយជារថយន្ដទទួលបានជោគជ័យបំផុតនៅក្នុងការប្រកួត FIA World Endurance Champioinship ដោយឈ្នះពានជើងឯកចំនួនប្រាំពីរ និងឈ្នះចំណាត់ថ្នាក់ Le Mans ចំនួនពីរ រាប់បញ្ចូលទាំងរាប់បញ្ចូលទាំងជ័យជំនះវគ្គផ្ដាច់ព្រ័ត្រដ៏ល្បីល្បាញនៅក្នុងឆ្នាំ 2017។ GTE នៅក្នុងប្រភេទរួមនេះគឺជារថយន្ដទីប្រាំពីរ និងចុងក្រោយដែលត្រូវផលិតដោយមានលេខសាកស៊ី 007។

    ប្រធាន Aston Martin Racing, David King បានមានប្រសាសន៍ថា: “សម្រាប់អតិថិជន រថយន្ដ Vantages របស់ Aston Martin Racing បីនេះតំណាងឲ្យពេលវេលាដ៏រុងរឿងបំផុតសម្រាប់ម៉ាកយីហោនេះនៅក្នុងការប្រណាំងរថយន្ដអន្តរជាតិ។ ក្នុងខណៈដែល Aston Martin ទទួលបានពានកំណត់ត្រាជើងឯកពិភពលោកជាមួយនឹងរថយន្ដ Vantage ម៉ាស៊ីន V8 ទែរបូជំនាន់បច្ចុប្បន្ននោះ មូលដ្ឋានគ្រឹះត្រូវបានក្រាលដោយរថយន្ដដើមដំបូងដែលទទួលបានជោគជ័យយ៉ាងធំធេងដែលស្ថិតក្នុងបេះដូងអ្នកនិយមរថយន្ដនេះនៅជុំវិញពិភពលោក និងឈានទៅដល់ក្លាយជារថយន្ដពេញនិយមបំផុតរបស់អ្នកដែលនិយមការប្រណាំង។ ប្រភេទរួម Legacy គឺជានិមិត្តរូបដ៏ស្រស់ស្អាតសម្រាប់រថយន្ដដ៏អស្ចារ្យនេះ។”


    លក្ខណៈបច្ចេកទេសរបស់រថយន្ដ

    Vantage GT4

    ម៉ាស៊ីន និងប្រព័ន្ធលេខ
     Aston Martin Racing មានម៉ាស៊ីន V8 ចំណុះ 4.7 លីត្រ
     សំបុកក្រោយ ឬកន្ទុយស៊ីម៉ាំងត្រង់មានទម្ងន់កាន់តែស្រាល

    សាក់ស៊ី
     ទ្រុងផលិតពីដែកថែបរឹងខ្លាំង 15CDV6 ទាំងស្រុងដែលអនុម័តដោយ FIA
     មានបំពាក់ដូយខ្យល់
     បង្អួចចំហៀង និងខាងក្រោយប៉ូលីកាបូណាត
     គែមចំហៀងមានទ្រនុងសរសៃកាបូនការពារ
     កាបូមុខ និងឃ្លប់កន្ទុយបើកបានរហ័ស
     របាំងចំហៀងសរសៃកាបូន
     ខ្សែចរន្ដអគ្គីសនីទម្ងន់ស្រាល
     អាគុយទម្ងន់ស្រាល

    បូម
     បូមស្លាបប្រចៀវភ្លោះអាចកែសម្រួលបានសម្រាប់ toe, caster និង camber
     អាម៉ូទីស័រ Koni 2 ផ្លូវ អាចកែសម្រួលបាន
     ដងរក្សាលំនឹងខាងមុខ និងខាងក្រោយរឹង
     បូមបាដាងរាងស្វ៊ែរ

    ផ្នែកខាងក្នុង
     កៅអី Recaro លម្អទៅដោយរូបសញ្ញា Aston Martin Racing
     កៅអីស្របគ្នានឹង Recaro HANS (តាមជម្រើស)
     សុវត្ថិភាពប្រាំមួយចំណុច Sabelt
     ប្រព័ន្ធពន្លត់អគ្គីភ័យអនុលោមតាម FIA

    ឌីណាមិចខ្យល់
     ស្លាបក្រោយសរសៃកាបូនអាចស៊ីរ៉េបាន
     កាងមុខលយចេញ
     ផ្ទៃមុខសរសៃកាបូន

    ហ្វ្រាំង
     ថ្គាមហ្វ្រាំងម៉ូណូប្លុកពីស្តុងបួនបំពាក់ជាមួយនឹង
     ស្បែកហ្រ្វាំងសមត្ថភាពខ្ពស់ Pagid RS 29
     ថាសហ្វ្រាំងមុខពីរដុំ
     ទុយោបញ្ចុះកម្ដៅហ្វ្រាំងមុខភ្លោះ
     កញ្ចប់ហ្វ្រាំងធន់
     ប្រព័ន្ធគ្រប់គ្រងភាពកកិត និង ABS សម្រាប់រថយន្ដប្រណាំងរបស់ Bosch

    កង់
     កង់ម៉ាញ៉េស្យូមប៊ូឡុង 5
     ខាងមុខ – 10” x 18”
     ខាងក្រោយ – 11” x 18”

    V12 Vantage GT3

    សាក់ស៊ី
     សាក់ស៊ីអាលុយមីញ៉ូមទម្ងន់ស្រាល
     ទ្រុងដែកថែបស្របតាមបទដ្ឋានសុវត្ថិភាព FIA
     ប្រព័ន្ធដូយខ្យល់ល្បឿនលឿន
     ទីតាំងម៉ាស៊ីនទាប

    បន្ទប់កាប៊ីនមុខ
    • កៅអីសុវត្ថិភាព 8862
    • សុវត្ថិភាពប្រាំមួយចំណុច Sabelt
    • សំណាញ់កៅអីរថយន្ដប្រណាំង
    • អាគុយទម្ងន់ស្រាល
    • តាប្លូសរសៃកាបូន
    • ប្រព័ន្ធកៅអីសុវត្ថិភាពពន្លត់អគ្គីភ័យ 8862
    • អេក្រង់ និងអំពូលសញ្ញាអាសន្នសម្រាប់អ្នកបើកបរ

    តួរថយន្ដ
    • កាងមុខ
    • ស្លាបក្រោយសរសៃកាបូនពេញទទឹងអាចកែសម្រួលបាន
    • កាងមុខ គែមចំហៀង និងកាងក្រោយឌីណាមិចខ្យល់ល្អបំផុត
    • គ្រឿងភ្ជាប់ខាងក្រៅតួសរសៃកាបូនអាចដោះចេញ
    • ដំបូលអាលុយមីញ៉ូម

    ប្រព័ន្ធឥន្ធនៈ
    • ធុងប្រេង 125 លីត្រស្របតាមបទដ្ឋានសុវត្ថិភាព FIA
    • ក្បាលតំណភ្លោះដោះបានរហ័ស

    បូម
    • បូមស្លាបប្រចៀវទ្វេមានបាណាងគ្រាប់មួយ
    • អាម័រទីស័រ Bilstein បួនផ្លូវអាចកែសម្រួលបាន
    • ធរណីមាត្រល្អបំផុតសម្រាប់កម្ពស់បើកបរកាន់តែទាប

    ហ្វ្រាំង
    • ថ្គាមហ្វ្រាំងមុខប្រាំមួយផត
    • ថាសហ្វ្រាំងមុខ និងក្រោយខ្យល់ចេញចូលបាន
    • ថ្គាមហ្វ្រាំងក្រោយបួនផត
    • ប៊ីអាសហ្វ្រាំងមុខ/ក្រោយអាចកែសម្រួលដោយដៃបាន

    កង់
    • ខាងមុខ 12.5” x 18”
    • ខាងក្រោយ 13” x 18”

    ទម្ងន់
    • ទម្ងន់ស្ងួត 1250 គ.ក្រ

    V8 Vantage GTE

    សាក់ស៊ី
    • សាក់ស៊ីអាលុយមីញ៉ូមទម្ងន់ស្រាល
    • ទ្រុងដែកថែបស្របតាមបទដ្ឋានសុវត្ថិភាព FIA
    • ប្រព័ន្ធដូយខ្យល់ល្បឿនលឿន

    ម៉ាស៊ីន
    • V8 ទម្ងន់ស្រាល
    • ប្រព័ន្ធប្រេងស្ងួត
    • ម៉ាស៊ីនរៀបចំទីតាំងថ្មីកាន់តែល្អប្រសើរ
    • របាយទម្ងន់
    • ថាមពល > 500 bhp*
    • កម្លាំងបង្វិល > 500 Nm*

    ប្រអប់លេខ
    • លេខដៃពាក់កណ្ដាលស្វ័យប្រវត្តិ 6 លេខ
    • អំប្រីយ៉ា ZF Sachs Racing
    • ប៉ុងបន្សំ VC និងជម្រាល/ថាស
    • កាមលសរសៃកាបូន

    តួរថយន្ដ
    • ឌីណាមិចខ្យល់ពេញលេញតាមបទបញ្ញត្តិ LMGTE ឆ្នាំ 2016
    • តួរថយន្ត្តសរសៃកាបូនទម្ងន់ស្រាល
    • ដំបូលអាលុយមីញ៉ូមជាមួយនឹងគម្របសុវត្ថិភាពអ្នកបើកបរ
    • CFD បង្កើនឌីណាមិចខ្យល់ជាមួយនឹង splitter និង diffuser
    • ស្លាបក្រោយសរសៃកាបូនអាចស៊ីរ៉េបាន

    ប្រព័ន្ធឥន្ធនៈ
    • ឌីហ្សាញស្របតាមបទដ្ឋានសុវត្ថិភាព FIA
    • ក្បាលតំណភ្លោះដោះបានរហ័ស

    ហ្វ្រាំង
    • ខាងមុខ: ថ្គាមហ្វ្រាំង Brembo ប្រាំមួយផត
    • ខាងក្រោយ: ថ្គាមហ្វ្រាំង Brembo បួនផត
    • ថាស Vented
    • ស្បែកហ្វ្រាំង Pagid RS
    • ប្រអប់ឈ្នាន់ Bespoke ទម្ងន់ស្រាល
    • ខ្សែហ្វ្រាំង Goodridge អ៊ីដ្រូលិក

    កង់ និងសំបកកង់
    • TWS Mg ខាងមុខ 12.5” x 18”
    • TWS Mg ខាងក្រោយ 13.0” x 18”
    • Dunlop 305-680R18
    • Dunlop 312-705R18

    ទម្ងន់ និងវិមាត្រ
    • បណ្ដោយ 4550 ម.ម
    • ទទឹង 1963 ម.ម
    • កម្ពស់ 1185 ម.ម
    • ចំងាយរវាងកង់មុខ និងកង់ក្រោយ 2600 ម.ម
    • ទម្ងន់ស្ងួត 1240 គ.ក្រ*
    • *អាស្រ័យតាមតុល្យភាពបើកបរ BoP

    ក្រុមការងារទំនាក់ទំនងអន្តរជាតិ
    Kevin Watters
    នាយកផ្នែកទំនាក់ទំនង
    +44 (0)1926 644850
    +44 (0)7764 386683
    kevin.watters@astonmartin.com
    Grace Barnie
    ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងសាជីវកម្ម
    +44 (0)1926 644852
    +44 (0)7880 903490
    grace.barnie@astonmartin.com
    Jessica Jay
    មន្ត្រីផ្សព្វផ្សាយផលិតផល
    +44 (0) 7825 863880
    jessica.jay@astonmartin.com
    Simon Strang
    មន្ត្រីផ្សព្វផ្សាយ Motorsport
    +44 (0) 7554 436372
    simon.strang@astonmartin.com
    Raphaele Loheac-Derboulle
    មន្ត្រីផ្សព្វផ្សាយបែបផែនរស់នៅ
    +44 (0)1926 644282
    +44 (0)7801 265126
    raphaele.loheac@astonmartin.com
    Sophie Tobin
    មន្ត្រីផ្សព្វផ្សាយ
    +44 (0)7812 679785
    sophie.tobin@astonmartin.com
    Scott Fisher
    ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងមរត៌ក
    +44 (0)7841 912225
    scott.fisher1@astonmartin.com
    អាមេរិក
    Nathan Hoyt
    ប្រធានទំនាក់ទំនងសាធារណៈ
    +1 949 701 7747
    nathan.hoyt@astonmartin.com
    Valentine Oldham
    +1 617 721 5392
    valentine@valentinepr.com
    ទ្វីបអឺរ៉ុប
    Tina Brenner
    ប្រធានគ្រប់គ្រង PR
    +49 (0) 172 8232375
    tina.brenner@astonmartin.com
    Judith Richter
    ប្រធានប្រតិបត្តិ PR អឺរ៉ុប
    +49 (0) 69 77075 2018
    +49 (0) 162 258 1360
    judith.richter@astonmartin.com
    ប្រទេសចិន
    Leith Gao
    ប្រធានទីផ្សារ និងទំនាក់ទំនង
    +86 138 1781 8286
    leith.gao@astonmartin.com
    មជ្ឈិមបូព៌ា
    Ramzi Atat
    ប្រធានគ្រប់គ្រងជាន់ខ្ពស់ Marcoms
    +971 (50) 5187778
    ramzi.atat@astonmartin.com
    Sandra Schneider
    +971 50 524 0120
    sandra@schneider-pr.net
    អាស៊ីប៉ាស៊ីភិច
    Andreas Rosén
    ប្រធានគ្រប់គ្រងទីផ្សារ និងទំនាក់ទំនង
    +65 9618 7742
    andreas.Rosen@astonmartin.com
    Sarah McDonald
    PR – អូស្រ្ដាលី
    +61 438 115 108
    Sarah.McDonald@astonmartin.com

    @astonmartinlagonda
    FOLLOW US ON INSTAGRAM
    ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
    ក្រុមការងារទំនាក់ទំនងអន្តរជាតិ
    អាមេរិក
    ទ្វីបអឺរ៉ុប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay