ខ្មែរណូត

ស្វែងរក

  • PR

    BENTLEY បញ្ចូលជម្រើសផ្នែកខាងក្នុងក្រណាត់ឡែនគ្រើមសម្រាប់ប្រភេទ ផលិតផលពេញលេញ

    BY Liny Chan December 23, 2020
    BENTLEY បញ្ចូលជម្រើសផ្នែកខាងក្នុងក្រណាត់ឡែនគ្រើមសម្រាប់ប្រភេទ ផលិតផលពេញលេញ

     ជម្រើសក្រណាត់ឡែនគ្រើមចំនួនបួនមានសម្រាប់ប្រភេទរថយន្ដ Grand Tourers ទ្វារបួន និងទ្វារពីរ
     សម្ភារៈជាលក្ខណៈប្រពៃណីប្រកបដោយចីរភាពដែលបានផលិតឡើងនៅក្នុងប្រទេសស្កត់ឡេនដោយប្រើប្រាស់ដំណើរការប្រកបដោយសីលធម៌ និងមិនប៉ះពាល់បរិស្ថាន
     ជម្រើសក្រណាត់ឡែនគ្រើមចាប់ផ្ដើមនៅក្នុងសៀវភៅណែនាំអំពីជម្រើសកែសម្រួលផ្ទាល់ខ្លួន (Personal Commissioning Guide) របស់ Bentley Mulliner បង្ហាញអំពីជម្រើស bespoke ជាង 70
     ការបញ្ចូលជម្រើសក្រណាត់ឡែនគ្រើមចាប់ផ្ដើមដោយ Bentley បង្ហាញអំពីយុទ្ធសាស្ត្រ Beyond 100 របស់ខ្លួនក្នុងគោលបំណងក្លាយជាក្រុមហ៊ុននាំមុខក្នុងពិភពលោកនៅក្នុងវិស័យរថយន្ដប្រណិតប្រកបដោយចីរភាព។

    (ក្រុង Crewe )៖ Bentley Mulliner -ផ្នែកកែសម្រួល bespoke របស់ Bentley – ពេលនេះផ្ដល់ជូននូវជម្រើសស៊ុមទ្វារក្រណាត់ឡែនគ្រើមទំនើប និងស្រស់សង្ហារសម្រាប់រថយន្ដ Flying Spur, Continental GT និង Bentayga ដោយផ្តល់ជូនអតិថិជននូវជម្រើសកាន់តែច្រើននៅពេលជ្រើសរើសរថយន្ដថ្មីរបស់ពួកគេ។

    សម្រាប់អ្នកនិយមមរត៌ករថយន្ដចក្រភពអង់គ្លេសពិតៗ និងអ្នកទាំងឡាយដែលចូលចិត្តប្រើប្រាស់សម្ភារៈប្រកបដោយចីរភាព ក្រណាត់ឡែនគ្រើមទាន់សម័យបួនបានបន្ថែមនូវវាយនភាពថ្មីប្រកបដោយគុណភាពខ្ពស់ដល់ជម្រើសកែសម្រួលស្ទើរគ្មានដែនកំណត់ដែលបានបង្ហាញនៅក្នុងសៀវភៅណែនាំអំពីជម្រើសកែសម្រួលផ្ទាល់ខ្លួនរបស់ Mulliner។

    ការបញ្ចូលក្រណាត់ឡែនគ្រើមជាជម្រើសសម្រាប់ប្រភទផលិតផលពេញលេញផ្ដល់ជូនអតិថិជននូវឱកាសក្នុងការជ្រើសរើសផ្ទៃកាន់តែពិសេសសម្រាប់ផ្នែកខាងក្នុងរបស់រថយន្ដពួកគេ។ ផ្ទៃជារោមរបស់ទ្វារប្រែក្លាយថាមពលដែលមានក្នុងកាប៊ីនទៅជាបរិស្ថានប្រកបដោយភាពស្វាហាប់ប៉ុន្តែស្ងប់ស្ងាត់។

    បានជ្រើសរើសបំពេញបន្ថែមលើម៉ូតឌីហ្សាញខាងក្នុង និងពណ៌ធម្មជាតិស៊ីចង្វាក់គ្នាជាមួយនឹងស្បែកសត្វជាច្រើនដែលបង្កប់នៅក្នុងកាប៊ីនទាំងមូល មានក្រណាត់ឡែនគ្រើមបួនខុសគ្នាត្រូវបានផ្ដលល់ជូនជាលើកដំបូង។
    Cheltenham ជាមួយនឹងពណ៌ខៀវបែបជនបទរបស់ខ្លួនផ្ដល់ជូននូវជម្រើសបែបប្រពៃណីសម្រាប់អតិថិជន ក្នុងខណៈដែល Glen Plaid–Tolsta Beach ដោយយកឈ្មោះតាមឆ្នេរ Outer Hebrides ផ្ដល់នូវលក្ខណៈប្រកបដោយទំនុកចិត្តជាមួយនឹងទម្រង់ក្រឡាការ៉ូរបស់ខ្លួន។ ផ្តល់នូវជម្រើសថ្មីកាន់តែទំនើប ក្រណាត់ឡែនគ្រើម Charcoal និង Sand Herringbone បំពេញបន្ថែមលើផ្ទៃខាងក្នុងខ្មៅ និងសនៅលើ Grand Tourers ទ្វារពីរ និងទ្វារបួនរៀងគ្នា។

    ប្រភពសម្ភារៈប្រកបដោយចីរភាព
    ការបញ្ចូលក្រណាត់ឡែនគ្រើមទៅក្នុងបញ្ជីជម្រើសកែសម្រួលតាមតម្រូវការបន្តដំណើរវឌ្ឍនភាពរបស់ Bentley ឆ្ពោះទៅការប្រើប្រាសើការតែខ្លាំងឡើងនូវសម្ភារៈប្រកបដោយចីរភាពនៅក្នុងការផលិតរថយន្ដប្រណិតរបស់ខ្លួន។ ការធ្វើបែបនេះគឺស្របទៅតាមយុទ្ធសាស្ត្រ Beyond100 ដែលបានប្រកាសនាពេលថ្មីៗនេះ ដែលបានបង្ហាញអំពីផែនការរបស់ក្រុមហ៊ុនក្នុងការក្លាយជាក្រុមហ៊ុននាំមុខទូទាំងពិភពលោកក្នុងវិស័យរថយន្ដប្រណិតប្រកបដោយចីរភាព។

    ការផ្ដោតនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងឆ្នាំ 2019 ដែលជាខួបមួយរយឆ្នាំរបស់ម៉ាកយីហោ តាមរយៈរថយន្ដទស្សនាទាន EXP 100 អគ្គិសនីសុទ្ធ ដែលបំពាក់ដោយសម្ភារៈប្រកបដោយចីរភាពជាច្រើនប្រភេទ។ ទាំងនេះរួមមាន Riverwood លាយស្ពាន់អាយុ 5,000 ឆ្នាំ ដែលបានផលិតជាប្រពៃណីនូវព្រំរោមចៀម និងស្រោមដូចស្បែកសត្វចេញពីអនុផលពីការផលិតស្រា។ Bentley នឹងបន្តប្រើប្រាស់សម្ភារៈមានប្រភពប្រកបដោយចីរភាពនៅក្នុងជំនាន់រថយន្ដបច្ចុប្បន្ន និងអនាគតរបស់ខ្លួនទាំងស្រុង។
    ក្រណាត់ឡែនគ្រើមដែលប្រើប្រាស់ដោយ Bentley នៅក្នុង Grand Tourers របស់ខ្លួនគឺមានប្រភពមកពី Lovat Mill ដែលល្បីល្បាញទូទាំងពិភពលោក។ ស្ថិតនៅក្នុងខណ្ឌនៃទីក្រុងព្រំដែនប្រទេសស្កត់ឡេន Hawick រោងតម្បាញធានាបានជាពិសេសថា ក្រណាត់ឡែនគ្រើមរបស់ខ្លួនត្រូវបានផលិតឡើងនៅក្នុងរបៀបមួយប្រកបដោយសីលធម៌ និងមិនប៉ះពាល់បរិស្ថានបំផុត។

    Lovat Mill ប្រតិបត្តិការបរិក្ខារសម្ភារៈផលិតកម្ម “ស្ងួត” ដែលគ្មានផលប៉ះពាល់មិនល្អទាំងស្រុងទៅលើបរិស្ថានធម្មជាតិក្នុងតំបន់។ គ្មានសារធាតុគីមីឧស្សាហ៍កម្មគ្រោះថ្នាក់ (ដូចជា ថ្នាំជ្រលក់ AZO) ត្រូវបានប្រើប្រាស់នៅរោងតម្បាញទេ ហើយពួកគេត្បាញនៅលើកីតម្បាញដែលមិនប៉ះពាល់ “បរិស្ថាន”។ លើសពីនេះទៅទៀត ជាមួយនឹងការប្រើប្រាស់ 90 ភាគរយនូវអគ្គិសនីក្នុងតំបន់ដែលទទួលបានពីប្រភពកកើតឡើងវិញ ការបំភាយឧស្ម័នតិចតួចបំផុត និងកម្លាំងការងារជំនាញខ្ពស់ក្នុងតំបន់ដែលភាគច្រើនរស់នៅចម្ងាយមួយដែលងាយស្រួលដើរមករោងតម្បាញ រោងតម្បាញអាកាត់បន្ថយដានកាបូនរបស់ខ្លួន។

    សៀវភៅណែនាំអំពីជម្រើសកែសម្រួលផ្ទាល់ខ្លួនពី Bentley Mulliner
    ជម្រើសក្រណាត់ឡែនគ្រើមថ្មីដែលផ្ដល់ជូននឹងត្រូវបានបង្ហាញនៅក្នុងកំណែចុងក្រោយនៃសៀវភៅណែនាំអំពីជម្រើសកែសម្រួលផ្ទាល់ខ្លួនរបស់ Mulliner – ដែលបង្ហាញលម្អិតអំពីសមត្ថភាពក្នុងការកែសម្រួលផ្ទាល់ខ្លួន។
    សៀវភៅណែនាំដែលបរិយាយអំពីរបៀបជាច្រើនក្នុងការកែសម្រួលដែលសិប្បករដ៏មានទេពកោសល្យរបស់ Mulliner អាចតុបតែង Bentleys ផ្ទាល់ខ្លួនមួយៗ ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តអតិថិជនឲ្យពួកគេធ្វើការអភិវឌ្ឍម៉ូតឌីហ្សាញផ្ទាល់របស់ខ្លួន ក្នុងខណៈដែលអាចប្រើប្រាស់បទពិសោធន៍ដែលបានទទួលរួចមកហើយពីការកែសម្រួលមុនៗ។

    ទោះបីជាកាលពីអតីតកាល អតិថិជនអាចមកកាន់ Mulliner ជាមួយនឹងសំណើកែសម្រួលផ្ទាល់ខ្លួនជាក់លាក់ក៏ដោយ បច្ចុប្បន្នពួកគេអាចពិនិត្យសៀវភៅណែនាំអំពីជម្រើសកែសម្រួលផ្ទាល់ខ្លួន ហើយពិភាក្សាជាមួយនឹងតំណាងលក់ Bentley របស់ពួកគេដើម្បីកំណត់ថាតើសមត្ថភាពរបស់ Mulliner ណាខ្លះដែលពួកគេចង់ប្រើប្រាស់ និងតើអាចសម្រេចវាតាមរបៀបណាដែលល្អបំផុតនោះ។ ដោយប្រើប្រាស់សៀវភៅណែនាំ និងជំនាញដែលមានស្រាប់របស់ក្រុមការងារ អតិថិជនទទួលបានរថយន្ដរបស់ខ្លួនកាន់តែឆាប់ជាងពេលពួកគេស្នើជម្រើសកែសម្រួលដោយមិនប្រើសៀវភៅណែនាំ។ ក៏ដូចជាការផ្ដល់ជូននូវជម្រើសក្រណាត់ឡែនគ្រើមថ្មី រួមជាមួយនឹងសមត្ថភាពកែសម្រួលផ្សេងទៀត ដូចជាក្បាច់ប៉ាក់លម្អខ្នើយទ្រាប់ក្បាលជាដើម កំណែថ្មីនៃសៀវភៅណែនាំអំពីការកែសម្រួលផ្ទាល់ខ្លួនបានបញ្ចូលនូវលទ្ធភាពគ្មានកំណត់សម្រាប់ Flying Spur, Continental GT និង GT Convertible។ ជាសរុប សៀវភៅណែនាំមានធាតុជាច្រើននៃរថយន្ដដែលអាចកែសម្រួលផ្ទាល់ខ្លួនជាមួយនឹងជម្រើសជាង 70 សម្រាប់ជ្រើសរើស ដែលនេះមានន័យថាជម្រើសកែសម្រួលដែលផ្ដល់ជូនគឺពិតជាគ្មានដែនកំណត់។

    ការប្រើប្រាស់ក្រណាត់ឡែនគ្រើម
    ទោះបីជាក្រណាត់ឡែនគ្រើមផ្តល់ជូននូវជម្រើសថ្មីសម្រាប់អតិថិជនក៏ដោយ វាមិនមែនលើកដំបូងដែលក្រណាត់ឡែនគ្រើមត្រូវបានបញ្ចូលក្នុងម៉ូតឌីហ្សាញរបស់ Bentley ទេ។ ក្រោមកិច្ចសហការជាមួយនឹងជាងដេរ Savile Row, Huntsman, Mulliner បានផលិត ‘Sportsman’ Bentayga ដោយប្រើប្រាស់ក្រណាត់ឡែន Peck 62 នៅលើផ្ទៃលើសម្រាប់អ្នកដំណើរ និងអ្នកបើកបរ។ នៅក្នុង Continental GT Equestrian Edition, Mulliner បានប្រើប្រាស់ក្រណាត់ឡែនញាត់សំឡីដ៏ពិសេសសម្រាប់ជញ្ជាំងទ្វារ និងផ្ទាំងក្វាទ័រខាងក្រោយ។

    ឆ្នាំមុន Bentley បានក្លាយជាក្រុមហ៊ុនផលិតដំបូងដែលផ្តល់ជូននូវកាបូទ្រនាប់ក្រណាត់ឡែនសម្រាប់ Continental GT Converible បន្ថែមជម្រើសកែសម្រួលផ្ទាល់ខ្លួនជាផ្នែកមួយនៃឈុតពណ៌ថ្នាំ ឈើបន្ទះវីននេ និងជម្រើសឡាយស្តាលសម្រាប់ម៉ូដែលដំបូលទន់។ កាន់តែថ្មីៗនេះទៅទៀត ជាមួយនឹងការបង្ហាញ Bentley Mulliner Bacalar – ដែលជា Bentley ដែលមានម៉ូតឌីហ្សាញ bespoke មិនធ្លាប់មាន – ក្រណាត់ឡែនបានដើរតួនាទីដ៏សំខាន់ជាថ្មីម្តងទៀត។
    Bacalar ដំបូងដែលបានបង្ហាញនៅដើមឆ្នាំ 2020 បានបញ្ចូលក្រណាត់ឡែនពណ៌ប្រផេះទៅលើចំហៀងនៃកុងសូលកណ្ដាលរហូតដល់តាប្លូ ហើយបន្តទៅទ្វារផ្នែកខាងក្នុង ព័ទ្វជុំវិញអ្នកដំណើរទៅដោយសម្ភារៈ និងក្រណាត់។ ម៉ូតឌីហ្សាញបានបន្តដោយប្រើក្រណាត់ឡែនពីលើកៅអី និងមានបែបឌីហ្សាញ bespoke នៅកន្លែងដាក់ឥវ៉ាន់ផងដែរ។

    កំណត់សម្គាល់សម្រាប់អ្នករៀបរៀង
    Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay