ការប្រគល់ជូនទូទាំងពិភពលោកនូវ PIKES PEAK Continental GT LIMITED EDITION
អតិថិជនពីជុំវិញពិភពលោកចាប់ផ្ដើមទទួល LIMITED EDITION PIKES PEAK Continental GT by Mulliner របស់ពួកគេ។
រថយន្ដចំនួនប្រាំដែលបានប្រគល់ជូនទៅក្នុងសហរដ្ឋអាមេរិក លំនៅដ្ឋាន នៃទីលានប្រណាំងដ៏ល្បីល្បាញទូទាំងពិភពលោកក្នុងរដ្ឋ Colorado ដែលជាទីកន្លែងបង្កើតនូវកំណត់ត្រា។
រថយន្តធ្វើដំណើរឆ្ពោះទៅកាន់គ្រប់ផ្នែកទាំងអស់នៃពិភពលោក – ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អឺរ៉ុប កាតា សហភាពអារ៉ាប់រួម ប្រទេសជប៉ុន និងប្រទេសណូវែលហ៊្សេឡង់
រថយន្ដគំរូត្រឹមតែ 15 ដែលផលិតដោយដៃនៅរោងចក្ររបស់ Bentley ក្នុងក្រុង Crewe ប្រទេសអង់គ្លេស
រថយន្ដប្រណាំង Continental GT កម្លាំង W12 បានបំបែកកំណត់ត្រា International Hill Clime ជាង 8 វិនាទី ក្នុងខែមិថុនា ឆ្នាំ 2019
ម្ចាស់កម្មសិទ្ធិទីបីជ្រើសរើសយក Mountain Decal Event Livery
(ក្រុង Crewe )៖ រថយន្ដ PIKES PEAK Continental GT ដែលមានចំនួនត្រឹម 15 គ្រឿងរបស់ Mulliner បានធ្វើដំណើរជុំវិញពិភពលោកទៅរកម្ចាស់ថ្មីរបស់ពួកវា។ អបអរសាទរចំពោះការបំបែកកំណត់ត្រារបស់ Bentley លើទីលានប្រណាំង PIKES PEAK ដ៏ល្បីល្បាញពិភពលោកក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក រថយន្ដដ៏ពិសេសគ្មានពីរនេះត្រូវបានលក់អស់ទាំងស្រុងជាមួយនឹងការបញ្ជាក់សក្ខីភាពពីអ្នកទិញមកពីទ្វីបបួនខុសៗគ្នាអំពីភាពទាក់ទាញពិតៗទូទាំងពិភពលោករបស់វា។ PIKES PEAK Continental GT Limited Editionis គឺជាផ្នែកនៃ ‘ប្រភេទរថយន្ដ’ ថ្មីរបស់ Bentley Mulliner និងមានរថយន្ដត្រឹមតែ 15 គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិតដោយដៃនៅរោងចក្រគ្មានឧស្ម័នកាបូនរបស់ Bentley ក្នុងក្រុង Crewe ប្រទេសអង់គ្លេស។

ម្ចាស់គឺនៅពាសពេញជុំវិញពិភពលោក ដែលឆ្ងាយៗដូចជាប្រទេសជប៉ុន សហភាពអារ៉ាប់រួម ប្រទេសអាល្លឺម៉ង់ ប្រទេសណូវែលហ៊្សេឡង់ ប្រទេសឡេតូនី និងចក្រភពអង់គ្លេសជាដើម។ ម្ចាស់ថ្មីចំនួនប្រាំរូបមកពីសហរដ្ឋអាមេរិក លំនៅដ្ឋាននៃទីលានប្រណាំងដ៏ល្បីល្បាញទូទាំងពិភពលោកក្នុងរដ្ឋ Colorado ដោយរថយន្តបានទៅដល់ទូទាំងប្រទេស – ពីក្រុងញូវយ៉ក (Manhattan) ដល់រដ្ឋ Florida (Fort Lauderdale) ដល់ Michigan (Troy) រដ្ឋកាលីហ្វ័រនីញ៉ា (Rancho Mirage) និង Nebraska (Omaha)។
ដប់ប្រាំបីខែមុន Continental GT ថាមពល W12 ស្ដង់ដារសម្រាប់ការប្រណាំង បានយកឈ្នះការប្រកួតរថយន្ដជាងប្រាំបីវិនាទី ដោយបើកឡើងកម្ពស់ស្ទើរតែ 5,000 ft តាមផ្លូវបត់បែនរបស់ Pikes Peak ក្នុងរយៈពេលត្រឹមតែ 10 នាទី 18.4 វិនាទី។ ក្នុងពេលនោះ Grand Tourer ដ៏ប្រណិតលំដាប់ពិភពលោកនេះបើកបរដោយម្ចាស់ជើងឯកដែលទទួលបានជោគជ័យបីដងក្នុងការប្រកួត PIKES PEAK គឺអតីត ‘ស្ដេចភ្នំ’ Rhys Millen។

ដើម្បីមានសោភ័ណភាពដូចរថយន្ដបំបែកកំណត់ត្រា មួយភាគបីនៃអតិថិជនបានជ្រើសរើសយក Mountain Decal Event Livery សម្រាប់ Limited Edition Continental GTs របស់ពួកគេ ក្នុងខណៈដែលម្ចាស់បីរូបបានជ្រើសរើសយករថយន្ដដែលមានផ្ទៃខាងក្រៅពណ៌ខ្មៅសុទ្ធ។
PIKES PEAK Continental GT ទាំង 15 គ្រឿងរបស់ Mulliner ផ្ដល់កិត្តិយសដល់ជោគជ័យរបស់ Bentley នៅក្នុងការបើកឡើងភ្នំដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ Bentley ដំបូងសម្រេចបាននូវកំណត់ត្រាសម្រាប់រថយន្ដ SUV លឿនបំផុតជាមួយនឹង Bentyaga នៅក្នុងឆ្នាំ 2018 បន្ទាប់មកបំបែកកំណត់ត្រារថយន្ដជាមួយនឹង Continental GT នៅឆ្នាំបន្ទាប់។

លក្ខណៈលម្អិតគួរឲ្យចាប់ភ្នែក
PIKES PEAK Continental GT LIMITED EDITION គឺល្បីល្បាញដោយ Radium ផ្តាច់មុខដោយការងារថ្នាំរបស់ Mulliner ដែលបានបំពេញបន្ថែមទៅដោយតួសរសៃកាបូនទម្ងន់ស្រាល។ ថ្ពាមហ្វ្រាំង Acid Green និងសំបកកង់ Pirelli P Zero Colour Edition បានបន្ថែមលក្ខណៈគួរឲ្យចាប់ភ្នែកបន្ថែមទៀត។
ការបញ្ចូលកាងមុខកាន់តែទាបត្រូវបានពង្រឹងដោយពណ៌ខ្មៅសុទ្ធ កញ្ចក់នៅលើផ្ទាំងដំបូល កញ្ចក់ចំហៀង និងផ្ទៃលើខាងក្រោយ។ រួមជាមួយនឹងស្ទីកឃើ PIKES PEAK នៅលើថ្ពាល់មុខ រូបរាងពិសេសបង្ហាញពីខ្សែសង្វាក់រថយន្តបំបែកកំណត់ត្រារបស់ Limited Edition។
កង់ 22 អ៊ិន្ឈ៍របស់ Mulliner មានពណ៌ខ្មៅសុទ្ធគឺស្របតាមស្ដង់ដារ រីឯប្រដឹស ‘100’ តាមជម្រើសបង្ហាញការដែលថា ការប្រណាំង PIKES PEAK ដែលត្រូវបានបំបែកកំណត់ត្រាគឺនៅក្នុងខួបមួយរយឆ្នាំរបស់ Bentley។ ទម្រង់ស្ព័របន្តនៅខាងក្នុងកាប៊ីនដ៏ប្រណិត ដែល Alcantara ជាមួយនឹងកម្រងរ៉ាដ្យូមលម្អផ្នែកស៊ុមទន់។ ម៉ូតឌីហ្សាញកម្រងរ៉ាដ្យូមសំបុកឃ្មុំលើដៃចង្កូតត្រូវបានបំពេញបន្ថែមដោយឆ្នូតរ៉ាដ្យូមកាត់ពាក់កណ្តាល ស្របទៅនឹងរថយន្ដប្រណាំង PIKES PEAK។ ម៉ូតឌីហ្សាញផ្ទៃលើនៅចំហៀនអ្នកដំណើរគឺម៉ូតាក្រាហ្វិកដែលបង្ហាញផ្នែកមួយនៃផ្លូវប្រណាំង PIKES PEAK ផ្ទាល់ ជាមួយនឹងក្រាហ្វិកខុសគ្នាចំនួនប្រាំត្រូវបានប្រើលើរថយន្ដទាំង 15 រួមជាមួយនឹងរយៈពេលបំបែកកំណត់ត្រា 10:18.488។ កម្រងប៉ាក់រ៉ាដ្យូម PIKES PEAK បន្តនៅលើខ្នើយទ្រាប់ក្បាល ពណ៌លាយគ្នានៅលើកម្រាលស្រោម ជាមួយនឹងទ្រនាប់ PIKES PEAK និងស្ពីកឃើផ្តាច់មុខ B&O គ្របដោយផ្ទៃ Black Anodised និងរ៉ាដ្យូម។ កាប៊ីនដ៏ល្អប្រណិតបំផុតមានអេក្រង់ Bentley បង្វិលបានថ្មីរបស់ Continental GT។
PIKES PEAK Continental GT របស់ Mulliner បំពាក់ទៅដោយម៉ាស៊ីនសាំង 12 ស៊ីឡាំងដ៏ទំនើបដូចគ្នានឹងរថយន្ដដែលបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែរ។ Bentley W12 ទែរបូភ្លោះមានកម្លាំងសេះ 626 bhp និងកម្លាំងបង្វិល 900 Nm បង្កើនសំទុះ Continental GT ពី 1-100 km/h ក្នុង 3.7 វិនាទី (0-60 mph ក្នុង 3.6 វិនាទី) ជាមួយនឹងល្បឿនកំពូល 333 km/h (207 mph)។

កំណត់សម្គាល់សម្រាប់អ្នករៀបរៀង
Bentley Motor គឺជាម៉ាកយីហោរថយន្ដប្រណិតដែលមានការពេញនិយមបំផុតនៅក្នុងពិភពលោក។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនស្ថិតនៅក្នុងក្រុង Crewe ជាទីកន្លែងដែលប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនមាននៅទីនោះ រាប់បញ្ចូលទាំង ការរៀបចំម៉ូតរចនា R&D វិស្វកម្ម Mulliner និងផលិតកម្មនៃខ្សែសង្វាក់ម៉ូដែលបីរបស់ក្រុមហ៊ុន Continental, Flying Spur និង Bentayga។ បន្សំរវាងហត្ថកោសល្យដ៏ប្រណិតដោយប្រើប្រាស់ជំនាញដែលបានផ្ទេរពីជាច្រើនជំនាន់ រួមជាមួយនឹងជំនាញវិស្វកម្ម និងបច្ចេកវិទ្យាដ៏ទំនើបគឺជាលក្ខណៈពិសេសមានតែមួយរបស់រថយន្ដប្រណិតចក្រភពអង់គ្លេសដូចជា Bentley។ វាក៏ជាគំរូនៃការផលិតប្រកបដោយគុណតម្លៃខ្ពស់របស់ចក្រភពអង់គ្លេសយ៉ាងល្អបំផុតផងដែរ។ Bentley មានបុគ្គលិកបម្រើការប្រហែល 4,000 នាក់នៅក្រុង Crewe។