ការបង្កើនល្បឿននៃការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៃអាជីវកម្មនៅក្នុងប្រទេសកម្ពុជា កាន់តែអស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យា អាយ វ័ន ក្លោដ (iOneCloud)
នៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតពិភពលោក ដែលគ្មានអ្នកណារំពឹងទុកសម្រាប់ឆ្នាំ 2020 នេះ គឺបានធ្វើអោយមានការប៉ះពាល់ដល់អាជីវកម្មជាច្រើន ដោយបានផ្លាស់ប្តូរទៅលើទម្លាប់នៃការធ្វើការងារ របស់ពួកគេផងដែរ។ ការប៉ះពាល់នេះ គឺដោយសារតែការកំណត់យ៉ាងតឹងរឹងទៅលើការធ្វើដំណើរ និងគម្លាតសង្គមដែលមានន័យថា អាជីវកម្មជាច្រើន ដែលប្រើប្រាស់នូវម៉ូឌែលបែបប្រពៃណីនោះ គឺនឹងមានការបរាជ័យជាក់ជាមិនខាន។
អាជីវកម្មកាន់តែច្រើនឡើងៗដឹងថា ដើម្បីធ្វើការរក្សានូវប្រតិបត្តិការរបស់ខ្លួនអោយបន្តទៅមុខទៀតនោះ ការផ្លាស់ប្តូរទៅលើរបត់បច្ចេកវិទ្យា ត្រូវតែជាអាទិភាពមុនគេ។ ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន ដែលពឹងផ្អែក ទៅលើការដំណើរការអាជីវកម្មជាលក្ខណៈបែបប្រពៃណី ក៏ប្រហែលជាលែងមានផលល្អទៀតហើយ។ ហេដ្ឋារចនាសម្ព័ន្ធ ទៅលើព័ត៌មានបច្ចេកវិទ្យាក៏មានតម្លៃថ្លៃក្នុងការថែទាំ ហើយវាក៏ប្រឈមមុខទៅនឹង បញ្ហាជាច្រើនផងដែរ។

អាយ វ័ន ក្លោដ iOneCloud គឺជាសេវាកម្មក្លោដដំបូងគេ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវដំណោះ ស្រាយដូចជាកាត់បន្ដយចំនាយដេីមទុន លើផ្នែក IT hardware ដែលអនុញ្ញាតអោយក្រុមហ៊ុនជាច្រើន អាចធ្វើការប្រែក្លាយនូវប្រព័ន្ធឌីជីថល របស់ពួកគេ ជាមួយនឹងកម្មវិធី SAAS នឹងការកាត់បន្ថយទៅលើការ ពឹងផ្អែកទៅលើធនធាន ITដែលមានសមត្ថភាព ក្នុងការដំណើរការអាជីវកម្មរបស់ពួកគេបានថែមទៀត ផង។ សម្រាប់ក្រុមហ៊ុនទំហំមធ្យម ប្រព័ន្ធ ERP System (Enterprise Resource Planning) គឺជា ការវិវត្តន៍ បន្ទាប់ដែលពួកគេ ត្រូវគិតផងដែរ។ នៅក្នុងប្រព័ន្ធ ERP system នេះ គឺមាន SAP Business One ដែលធ្វើការដំណើការដោយក្រុមហ៊ុនសហគ្រាស និងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកម្ពុជា និង ក៏ដូចជានៅពិភពលោកផងដែរ ។
អាជីវកម្ម ជាច្រើន ក៏ធ្វើការវិនិយោគទៅលើប្រព័ន្ធ Servers ផ្ទាល់ខ្លួនរបស់ពួកគេក្នុងការដំណើរការទៅលើ Hardware ក្នុងការ Host និងគ្រប់គ្រងទៅលើប្រព័ន្ធ Database ប៉ុន្តែការដំណើរការនេះ គឺមានការពិបាក ពិសេសនៅក្នុងការគ្រប់គ្រងទៅលើក្រុមការងារ IT ដើម្បីធានាទៅលើការដំណើរការ និងការ upgrade ទៅលើ Hardware ដែលខ្ទង់ចំណាយមានរហូតដល់ទៅ រាប់ម៉ឺន សែនដុល្លា។
ថ្មីៗនេះ iOne បានបង្ហាញនូវសេវាកម្ម ដែលជាបុត្រសម្ពន្ធរបស់ខ្លួនគឺ អាយ វ័ន ក្លោដ iOneCloud ដើម្បីផ្គត់ផ្គង់ដល់អាជីវកម្មលក់រាយផ្ទាល់ខ្លួនរបស់ខ្លួនជាមួយនឹងសមត្ថភាពខ្លាំងក្លាក្នុងការជួយដល់អាជីវកម្មជាច្រើនទៀត ស្រដៀងៗ គ្នានៅក្នុងប្រទេសកម្ពុជា នៅក្នុងការកែប្រែទៅកាន់ប្រព័ន្ធឌីជីថលនៅក្នុងការ គ្រប់គ្រងគំរូអាជីវកម្មកាន់តែមានប្រសិទ្ធិភាព។ ជាមួយនឹងការសហការជាមួយនឹងអ្នកផ្គត់ផ្គង់ទៅលើ ERP សម្រាប់ដំណោះស្រាយទៅលើ SAP-ERP នេះ យើងបានត្រៀមខ្លួនរួចរាល់ក្នុងការជួយទៅលើ សហគ្រាសជាច្រើននៅក្នុងប្រទេសកម្ពុជា នៅក្នុងការបោះជំហាននេះផងដែរ។

សេវាកម្ម iOneCloud គឺបំបែកកំណត់ត្រាឆ្នាំមុន និង ឆ្នាំនេះ ជាមួយនឹងកម្រិត 100% up-time ។ ក្រុម ការងារ អាយ វ័ន ក្លោដ iOneCloud របស់យើងក៏មានការទ្រទ្រង់ជួយដោយអ្នកជំនាញអន្តរជាតិជាច្រើន ទៀតផងដែរ។ អតិថិជនរបស់យើងមានដូចជា Applications (APPs): iOneCard, ERP-SAP Business One និងប្រព័ន្ធសេវាកម្ម Hosting និង Systems ជាច្រើនទៀត។ ជាមួយនឹងសេវាកម្ម អាយ វ័ន ក្លោដ iOneCloud នេះ សំរាប់ Cloud Computing គឺមិនមានភាពស្មុគស្មាញនោះទៀតទេ មិនដូច សេវាកម្មនៅបរទេសដែលមានភាពលំបាកក្នុងការទំនាក់ទំនង និង ទ្រទ្រង់ជួយពេលមានបញ្ហារ ក៏ដូច ជាល្បឿន សេវាកម្មរអាក់រអួល និងទិន្នន័យ របស់លាកអ្នក នៅក្នុងប្រទេសកម្ពុជា។
អ្នកអាចមើលទៅលើសេវាកម្ម iOneCloud បន្ថែមទៀតតាមរយៈគេហទំព័រ www.ionecloud.com.kh ឬ ទូរស័ព្ទទៅកាន់លេខ 081 703 886 (telegram/what’s app), cloud_sales@ione2u.com ៕
