ខ្មែរណូត

ស្វែងរក

  • PR

    រឿងភាគខ្មែរថ្មី! វត្តមានព្រាននារីម្នាក់នេះ នឹងធ្វើឲ្យចំណងមិត្តភាពមិត្តសំឡាញ់ទាំងបី ត្រូវបែកបាក់

    BY Liny Chan December 30, 2020
    រឿងភាគខ្មែរថ្មី! វត្តមានព្រាននារីម្នាក់នេះ នឹងធ្វើឲ្យចំណងមិត្តភាពមិត្តសំឡាញ់ទាំងបី ត្រូវបែកបាក់

    ខុសប្លែកពីរឿងភាគមុនៗ ដែលបង្ហាញពីទំនាក់ទំនងស្នេហាមនោសញ្ចេតនារវាតួអង្គនីមួយៗ ប៉ុន្តែដោយឡែក សម្រាប់វត្តមានរឿងភាគថ្មីមួយរឿងនេះ គឺត្រូវបានលាយបញ្ចូលដោយសាច់រឿងឆ្លុះបញ្ចាំងពីជីវិតប្តីប្រពន្ធ។ ចំណងអាពាហ៍ពិពាហ៍ ខ្សែភាពយន្តភាគខ្មែរថ្មី ដែលជាចំណងដៃសម្រាប់ដំណាច់ឆ្នាំ ២០២០ ហើយនឹងនាំអារម្មណ៍ទស្សនិកជនឲ្យបង្វែរការតាមដានមកមើលពីខ្សែជីវិតមិត្តសំឡាញ់ទាំងបី ដែលត្រូវជួបនឹងរឿងរ៉ាវជាច្រើន។

    មរកត កញ្ចនា និងរក្សា គឺជាមិត្តសំឡាញ់ជាមួយគ្នាតាំងពីរៀននៅរៀនសាកលវិទ្យាល័យ ហើយទំនាក់ទំនងដ៏ស្អិតរមួតមួយនេះ បន្តមករហូតពួកគេមានការងារធ្វើ និងគ្រួសាររៀងៗខ្លួន។ វាសឹងតែមិនគួរឲ្យជឿថា ពួកគេទាំងបីនាក់នឹងមានថ្ងៃបែកបាក់គ្នា ក៏ដោយសារតែស្នេហាត្រីកោណ កើតឡើងពីតណ្ហារបស់ព្រាននារីម្នាក់ ដែលត្រូវជាស្វាមីរបស់ មរកត។ ដូចជាគេតែងនិយាយឡើងថា មិត្តសម្លាប់មិត្តគ្នាឯង ចំណែកឯសាច់រឿងមួយនេះ វាក៏មានអត្ថន័យប្រហាក់ប្រហែលនឹងពាក្យខាងលើដែរ ដោយតួអង្គ មរកត ត្រូវទទួលរងនៅការឈឺចាប់ ដោយសារតែមិត្តសំណព្វចិត្តលួចដណ្តើមយកប្តីជាទីស្រឡាញ់របស់ខ្លួន។ ទោះវាកើតឡើង ដោយអចេតនាក៏ពិតមែន ប៉ុន្តែវាក៏បានបំផ្លាញចំណងមិត្តភាពរបស់ពួកគេ ហើយទម្រាំការពិតត្រូវបានបែកធ្លាយចេញ គ្រប់គ្នាពោរពេញដោយភាពវិប្បដិសារីរួចទៅហើយ។ តួអង្គ លោក អ៊ុន សុធា ដែលជាតួអង្គ លោកអារុណ ជាមនុស្សប្រុសខិលខូច ទាក់ទងស្រីសូម្បីតែជាមិត្តភក្តិប្រពន្ធរបស់ខ្លួន។ ត្រង់នេះហើយ ដែលធ្វើឲ្យមានការយល់ច្រឡំទៅវិញទៅមក ហើយបាត់បង់នូវទំនុកចិត្ត ការរាប់អានដែលធ្លាប់មានពីមុន។ យ៉ាងណាមិញ សម្រាប់សាច់រឿងនេះដែរ មិនត្រឹមតែបង្ហាញពីការអប់រំនូវចំណងមិត្តភាពមិត្តប៉ុណ្ណោះទេ ថែមទាំងជាកញ្ចក់ឆ្លុះឲ្យឃើញពីបញ្ហាជីវិតប្តីប្រពន្ធ ក្នុងគ្រួសារ ដែលមិនចុះសម្រុងនឹងគ្នា ប៉ុន្តែចុងក្រោយ ដំណោះស្រាយដែលល្អសម្រាប់ទាំងអស់គ្នា នឹងបង្ហាញនៅចុងបញ្ចប់នៃសាច់រឿង។

    ដូច្នេះ ដើម្បីចង់ដឹងថា តើសាច់រឿងពីចំណងមិត្តភាពមិត្តសម្លាញ់ទាំងបី នឹងទៅជាយ៉ាងណា ក្រោយពេលជួបជាមួយនឹងកំពូលបុរសព្រាននារីដូចជា តួអង្គ អារុណហើយនោះ? សូមរង់ចាំទស្សនាក្នុងរឿងភាគខ្មែរ រឿង ចំណងអាពាហ៍ពិពាហ៍ ដែលចាប់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕

    https://www.facebook.com/PNNDramaFanClub/videos/112424723990529

    Share This Post:
    MPO4D jitutoto mpo4d Mpoplay