ខ្មែរណូត

ស្វែងរក

  • PR

    ព្រីនស៍ ហេបភីនេស ផ្លាហ្សា គំរូរស់នៅលក្ខណៈភ្នំពេញ CBD ពេញ 24 ម៉ោង សូមពិនិត្យមើលទាំងអស់គ្នា!

    BY Liny Chan December 30, 2020
    ព្រីនស៍ ហេបភីនេស ផ្លាហ្សា គំរូរស់នៅលក្ខណៈភ្នំពេញ CBD ពេញ 24 ម៉ោង សូមពិនិត្យមើលទាំងអស់គ្នា!

    ជីវិតយុវវ័យ
    ត្រូវការភាពអ៊ូអរ និងមិនធុញទ្រាន់
    ត្រូវការភាពទាន់សម័យ និងប្លែកថ្មី
    ហើយក៏ត្រូវការភាពរីករាយ និងស្រស់ស្រាយផងដែរ

    ជីវិតរស់នៅបែប CBD ជាអ្វីដែលយើងស្វែងរក និងប្រាថ្នាចង់បាន!

    គំរូរស់នៅលក្ខណៈភ្នំពេញ CBD ពេញ 24 ម៉ោង
    ផ្តល់នូវការរស់នៅទាន់សម័យ និងពោរពេញដោយភាពរីករាយ

    8:00am.
    ក្រោកឡើងជាមួយពន្លឺព្រះអាទិត្យដ៏ស្រទន់

    ថ្ងៃថ្មីត្រូវបានចាប់ផ្តើមឡើងក្រោមពន្លឺថ្ងៃដ៏ស្រទន់
    រស្មីព្រះអាទិត្យនៅពេលព្រឹកព្រលឹម
    បានចាំងចូលក្នុងបន្ទប់តាមរយៈវាំងននបង្អួច
    ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ។

    ផ្លាស់ឈុតហាត់ប្រាណ
    និងធ្វើលំហាត់ប្រាណជាមួយនឹងខ្យល់អាកាសស្រស់ថ្លា
    តាមបណ្តោយផ្លូវរត់ហាត់ប្រាណនាពេលព្រលឹម
    ដើម្បីថែទាំសុខភាព និងមានអារម្មណ៍ស្រស់ថ្លា។

    9:00 am.
    ការធ្វើដំណើរមានភាពងាយស្រួល

    យើងអាចធ្វើដំណើរយ៉ាងងាយស្រួល
    ព្រោះទីនេះស្ថិតនៅចំចំណុចប្រសព្វនៃមហាវិថីធំៗទាំងបី គឺ
    មហាវិថីព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ
    និងមហាវិថីតេជោហ៊ុនសែន។
    ទីនេះមានខ្យល់អាកាស និងពន្លឺថ្ងៃល្អ
    ព្រមទាំងមានផ្លូវធំទូលាយ និងខ្វាត់ខ្វែងទៅមក
    ដែលផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ។

    12:00 pm.
    ការចម្អិនអាហារដ៏មានឱជារស

    ការស្រឡាញ់ និងអាហារដ៏មានឱជារស ជាអ្វីដែលយើងប្រាថ្នាចង់បានបំផុត
    ហើយយើងក៏អាចរកទិញនូវអាហារគ្រប់ប្រភេទនៅផ្សារទំនើបខាងក្រោមអគារ
    ជាមួយអ្នកជាទីស្រឡាញ់បានគ្រប់ពេលវេលា

    រួចចាប់ផ្តើមត្រៀមអាហារពេលថ្ងៃដ៏សម្បូរបែបរួមគ្នា
    ក្នុងផ្ទះបាយដ៏ធំទូលាយ និងប្រណីត
    ដែលនេះជាសេចក្តីសុខមួយក្នុងជីវិតរស់នៅប្រចាំថ្ងៃ

    03:00 pm.
    ភាពអ៊ូអរនៃទីក្រុង

    ណាត់មិត្តភក្តិបួន ប្រាំនាក់
    ដើរ shopping ជាមួយគ្នា
    ដើម្បីទិញកាបូតដៃម៉ាកថ្មីសម្រាប់ខ្លួនឯង
    ឬទិញកាដូសម្រាប់គ្រួសារ
    ឬទិញទំនិញម៉ាកល្បី និងទាន់សម័យតាមចំណង់ចំណូលចិត្ត។

    បើដើរផ្សារហត់ហើយនោះ
    យើងអាចទៅហាងកាហ្វេដែលយើងទៅជាប្រចាំ
    ដើម្បីញ៉ាំកាហ្វេដ៏ឈ្ងុយឆ្ងាញ់
    ឬសម្រាកកាយនាពេលរសៀល។

    06:00 pm.
    អាហារពេលល្ងាចដ៏អស្ចារ្យ

    ពេលជួបជុំមិត្តភក្តិ
    ប្រាកដជាត្រូវមានអាហារដ៏មានឱជារស
    ហើយវិថីអាហារ មានផ្តល់ជូននូវអាហារគ្រប់ប្រភេទគ្រប់តំបន់
    ដូចជាអាហារអឺរ៉ុប អាហារជប៉ុន អាហារចិន
    ……
    និងអាហារឆ្ងាញ់ៗជាច្រើនទៀតមកពីជុំវិញពិភពលោក។

    10:00 pm.
    ភាពរីករាយនាពេលរាត្រី

    ការជួបជុំមិត្តភក្តិដែលបែកគ្នាយូរ
    ត្រូវតែមានភាពសប្បាយរីករាយ
    SKY BAR
    ជាកន្លែងដែលយើងដែលគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង
    ជាមួយនឹងស្រាក្រហមយ៉ាងរ៉ូមែនទិក
    បារបារាំង
    ជាកន្លែងដែលយើងអាចច្រៀងខារ៉ាអូខេ រាំ
    និងលេងល្បែងសប្បាយជាមួយមិត្តភក្តិ

    12:00 am.
    សុបិនល្អ

    ក្រោយលេងសប្បាយរួចហើយ
    យើងនឹងត្រឡប់ទៅផ្ទះរបស់យើងវិញ
    ជាមួយនឹងតន្ត្រីដ៏ពិរោះ
    និងទឹកក្តៅល្មម
    នឹងធ្វើឲ្យយើងបាត់អស់នូវភាពនឿយហត់។
    បន្ទាប់មក យើងអាចចូលគេងជាមួយនឹងសុបិនដ៏ល្អ
    ក្នុងបន្ទប់គេងដែលស្ងប់ស្ងាត់ និងប្រកបដោយផាសុកភាព។

    ព្រីនស៍ ហេបភីនេស ផ្លាហ្សា
    ផ្តល់នូវជីវិតរស់នៅដ៏អស្ចារ្យគ្មានដែនកំណត់
    ប្រញាប់ឡើង! ទិញឥលូវនេះទៅ!

    ប្រភេទខុនដូដែលពេញនិយមបំផុត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay