ខ្មែរណូត

ស្វែងរក

  • PR

    អបអរសាទរដល់ក្រុម DREAMX ដែលក្លាយជាជើងឯក Metfone The First Legend ក្នុងតំបន់ទី៣

    BY Liny Chan January 5, 2021
    អបអរសាទរដល់ក្រុម DREAMX ដែលក្លាយជាជើងឯក Metfone The First Legend ក្នុងតំបន់ទី៣

    កាលពីពេលថ្មីៗនេះ ការប្រកួតរបស់ Metfone The First Legend បានរកឃើញជើងឯកនៅក្នុងតំបន់ទី៣ ហើយ គឺជ័យជំនះបានទៅលើក្រុម DREAMX ដែលបានយកឈ្នះលើក្រុម BURNPHOENIX ក្នុងលទ្ធផល 3-2 ។ យ៉ាងណាមិញ Metfone The First Legend នៅតែបន្តរកក្រុមជើងខ្លាំងបន្តទៀត ដោយការប្រកួត Metfone The First Legend តំបន់ទី៤ នឹងបើកធ្វើការបើកចុះឈ្នោះឥឡូវនេះក្នុងតំបន់ទី៤: កំពង់ចាម , កំពង់ធំ , ព្រៃវែង , ត្បូងឃ្មុំ , ស្វាយរៀង ដែលអាចចុះឈ្មោះតាមរយៈ Link ខាងក្រោម៖

    https://forms.gle/fCFTp5zyEZqKA8Re8

    លក្ខណ្ឌក្នុងការចូលរួមប្រកួត

    តម្រូវអោយប្រធានក្រុមតំណាងស្ថិតនៅក្នុងតំបន់ដែលមានដូចបានរៀបរាប់ខាងលើដើម្បីចុះឈ្មោះចូលរួមប្រកួត ហើយការចុះឈ្មោះតម្រូវអោយមាន លេខទូរស័ព្ទ Metfone ទាំងអស់ដើម្បីចុះចូលរួមប្រកួត។ ដោយឡែកសម្រាប់ក្រុមដែលបានចាញ់ក្នុងតំបន់ទី១ ក៏អាចបន្តទៅតំបន់ផ្សេងបានទៀត ដោយក្នុងតំបន់នីមួយៗអាចចុះឈ្មោះបានត្រឹមតែ ៣២ ក្រុមតែប៉ុណ្ណោះ។ ជាមួយគ្នានេះក្រុមលេខ១ ទទួលបានកៅអីទៅលេងវគ្គ ៨ក្រុមចុងក្រោយ ក្រុមលេខ ២ មានឱកាស លេងវគ្គ Lower Bracket ដើម្បីយក កៅអីទៅលេងវគ្គ៨ ក្រុមចុងក្រោយ។ ក្រុមដែលចុះឈ្មោះមុនហើយត្រឹមត្រូវតាម លក្ខខណ្ឌ និង មានសិទ្ធចូលមុន។ រាល់ព័ត៍មានផ្សេងៗក្រុមការងារនិងរៀបចំបង្ហោះក្នុង Group : https://web.facebook.com/groups/428264528545280

    Share This Post:
    MPO4D jitutoto mpo4d Mpoplay