ខ្មែរណូត

ស្វែងរក

  • PR

    តារាម៉ូដែលស្រី ទឹម រដ្ឋា រំភើបស្ទើរស្រក់ទឹកភ្នែក ដោយសារប៉ាៗជាទីស្រាលាញ់ឲ្យកាដូមួយនេះក្នុងថ្ងៃខួបកំណើត បើកហើយរំភើបចង់គាំង

    BY Liny Chan January 11, 2021
    តារាម៉ូដែលស្រី ទឹម រដ្ឋា រំភើបស្ទើរស្រក់ទឹកភ្នែក ដោយសារប៉ាៗជាទីស្រាលាញ់ឲ្យកាដូមួយនេះក្នុងថ្ងៃខួបកំណើត បើកហើយរំភើបចង់គាំង

    កញ្ញា ទឹម រដ្ឋា ដែលជាតារាសម្ដែងស្រី និងជាតារាម៉ូដែលដ៏ល្បីល្បាញម្នាក់ កាលពីពេលថ្មីៗនេះ បានបង្ហាញនូវក្ដីរំភើបស្ទើរតែទប់ទឹកភ្នែកមិនបាន តាមរយៈការបង្ហោះវិដេអូមួយ ក្រោយប៉ាៗរបស់ខ្លួនទិញកាដូឲ្យ​ក្នុងថ្ងៃខួបកំណើត។ នៅក្នុងវិដេអូដែលបានបង្ហោះនាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ នេះ កញ្ញា ទឹម រដ្ឋា បានភ្ជាប់សារដែលបង្កប់ដោយក្ដីរំភើបរីករាយថា៖ “យេរ…… សួស្ដីអ្នកទាំងអស់គ្នា ថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូ ដែលខ្ញុំទើបតែទទួលបានកាដូដ៏ធំមួយពីប៉ា សំរាប់ខួបកំណើតរបស់ខ្ញុំក្នុងឆ្នាំនេះ វា ក៏ជាកាដូលើកទីមួយ របស់ខ្ញុំ ដែលទទួលបានពីប៉ាដែរ ក៏ជាកាដូ ដែលធ្វើឲ្យខ្ញុំនឹកស្មានមិនដល់។ វីដេអូនេះ ខ្ញុំគ្រាន់តែចង់បង្ហាញ ពីការស្រលាញ់ ការផ្ដល់ពេលវេលា និងភាពស្និតស្នាល ពីក្រុមគ្រួសាររបស់ខ្ញុំ និងតែងតែ ទទួលបាន ភាពកក់ក្ដៅ ពីម្ចាស់ជិវិតរបស់ពួកយើង គឺ (ប៉ា)។

    បើទោះម៉ាក់បានចែកឋានមែន តែពួកយើងនៅតែទទួលបានភាពកក់ក្ដៅពីប៉ាយ៉ាងពេញលេញ អរគុណប៉ា សំរាប់កាដូរដ៏ធំ១នេះ និងអ្វីៗគ្រប់យ៉ាង thank my love Jovany Antonio for your a part of this gift. I’m really appreciate that. Thanks for everything thanks for taking care of me and my family”។

    លើសពីនេះ តារាស្រីរូបនេះបានបន្ថែមថា “ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាកូនស្រីម្នាក់ដែលមានសំណាងបំផុតដែលទទួលបានកាដូដ៏ធំ និងពិសេសនេះពីប៉ា វាជាកាដូលើកទីមួយក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំជឿជាក់ថានេះ គឺជាកាដូដ៏ធំ និងរំភើបបំផុតសម្រាប់កូនៗទូទៅពីឪពុកម្ដាយ ”។ យ៉ាងណាមិញដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាព និងវីដេអូ ដ៏រំភើបខាងក្រោមនេះ ៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay