ខ្មែរណូត

ស្វែងរក

  • PR

    Metfone The First Legend បើកការប្រកួតរកជើងឯកតំបន់ទី៥ មាន ភ្នំពេញ កណ្តាល និងកំពង់ឆ្នាំង

    BY Liny Chan January 11, 2021
    Metfone The First Legend បើកការប្រកួតរកជើងឯកតំបន់ទី៥ មាន  ភ្នំពេញ កណ្តាល និងកំពង់ឆ្នាំង

    ការប្រកួតរបស់ Metfone The First Legend គិតមកទល់ពេលនេះបានរកឃើញជើងឯកនៅក្នុងតំបន់ទី៤ រួចហើយ ប៉ុន្តែយ៉ាងណាមិញ Metfone The First Legend នៅតែបន្តរកក្រុមជើងខ្លាំងបន្តទៀតសម្រាប់ការប្រកួតតំបន់ទី៥ ដែលនឹងធ្វើការបើកចុះឈ្មោះឥឡូវនេះ ហើយក្នុងតំបន់ទី៥នេះរួមមាន៖ ភ្នំពេញ កណ្តាល និងកំពង់ឆ្នាំង ដោយការចុះឈ្មោះ និងបើកចំនួន 64 ក្រុមផងដែរ ដែលអាចចុះឈ្មោះតាមរយៈ Link ខាងក្រោម ៖
    https://forms.gle/4aQRhDr8UXP9N8bq6

    លក្ខណ្ឌក្នុងការចូលរួមប្រកួត

    តម្រូវអោយប្រធានក្រុមតំណាងស្ថិតនៅក្នុងតំបន់ដែលមានដូចបានរៀបរាប់ខាងលើដើម្បីចុះឈ្មោះចូលរួមប្រកួត ហើយការចុះឈ្មោះតម្រូវអោយមាន លេខទូរស័ព្ទ Metfone ទាំងអស់ដើម្បីចុះចូលរួមប្រកួត។ ដោយឡែកសម្រាប់ក្រុមដែលបានចាញ់ក្នុងតំបន់ទី១ ក៏អាចបន្តទៅតំបន់ផ្សេងបានទៀត ដោយក្នុងតំបន់នីមួយៗអាចចុះឈ្មោះបានត្រឹមតែ ៣២ ក្រុមតែប៉ុណ្ណោះ។ ជាមួយគ្នានេះក្រុមលេខ១ ទទួលបានកៅអីទៅលេងវគ្គ ៨ក្រុមចុងក្រោយ ក្រុមលេខ ២ មានឱកាស លេងវគ្គ Lower Bracket ដើម្បីយក កៅអីទៅលេងវគ្គ៨ ក្រុមចុងក្រោយ។ ក្រុមដែលចុះឈ្មោះមុនហើយត្រឹមត្រូវតាម លក្ខខណ្ឌ និង មានសិទ្ធចូលមុន។ រាល់ព័ត៍មានផ្សេងៗក្រុមការងារនិងរៀបចំបង្ហោះក្នុង Group : https://web.facebook.com/groups/428264528545280

    បញ្ជាក់៖ សម្រាប់ការប្រកួត Metfone The First Legend តំបន់ទី៥ នេះនឹងរើសយក ២កៅអី ដើម្បីលេងវគ្គ ៨ក្រុមចុងក្រោយ ហើយ ៤ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ ៣ លេខ ៤ លេខ៥ និងលេខ ៦ និងចូលលេងវគ្គ Lower Bracket៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay