សិល្បៈ

តារា​​ម៉ូដែល​ យ៉ាន់ ស្រីពេជ្រ សុខចិត្តជាប់ឈ្មោះមេម៉ាយកូន១ ព្រោះស្វាមីលួចក្បត់មានស្រីហើយមានកូនថែមទៀត

BY
Khmernote Media
January 13, 2021

អ្នកនាង យ៉ាន់ ស្រីពេជ្រ តារាម៉ូដែលល្បីឈ្មោះម្នាក់បានសម្រេចចិត្តលែងលះគ្នាជាមួយស្វាមីរបស់ខ្លួនក្រោយដឹងថាស្វាមីលួចក្បត់មានស្រីថ្មី រហូតមានកូនជាមួយស្រីថ្មីថែមទៀត។ ថ្វីត្បិតថាចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងលោក ឆាយ សុភ័ក្រ បន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ និងខ្លួននឹងត្រូវជាប់ឈ្មោះជាស្ត្រីមេម៉ាយកូន១យ៉ាងណាក្តី ក៏នាងមិនអាចលើកលែងចំពោះកំហុសដ៏ធំរបស់ស្វាមីនាងដែរ។

តារាម៉ូដែលរូបស្រស់ម្នាក់នេះបានរៀបរាប់នៅលើ Facebook នាងថា៖ “ពីរពេលនេះម៉ោងនេះទៅយើងទាំងពីរនាក់លែងពាក់ព័ន្ធអ្វីនិងគ្នាទៀតហើយ ហើយក៍លែងជាប្តីប្រពន្ធនិងគ្នាទៀតដែរ ពេលវេលារយះពេល11ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់ តែពេលនេះវាបានចប់សប់គ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ អ្វីដែលខ្ងុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ងុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះ និងមិនចង់អោយកូនខ្ងុំកំព្រាឱពុកដូចខ្ងុំទៀត តែអ្វីដែរខ្ងុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់ តែផ្លូវមួយនេះបងជាអ្នកជ្រើសរើស ពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយ បងបានសំរេចចិត្តក្បត់ខ្ងុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត។

តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ងុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ បងទៅចុះទៅនៅជាមួយគេអោយមានក្តីសុខចុះកុំបារម្មណ៍ កូនស្រីយើងមួយខ្ងុំនិងមើលថែគាត់អោយបានល្អបំផុតដោយដៃរបស់ខ្ងុំផ្ទាល់ ហើយក៍សុំផ្តាំទៅស្រីម្នាក់នោះដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់អោយគ្រួសារគេបែកបាក់គ្នានោះ ពេលនេះនាងបានដូចចិត្តហើយ តែកុំភ្លេចថាកម្មពារវាមានពិតណា នាងសាងអ្វីដាក់ខ្ងុំនិងគ្រួសារខ្ងុំកម្មពារនោះនាងអ្នកទទួលយកចុះ ថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ងុំយំ តែថ្ងៃក្រោយអាចជាវេនរបស់នាងក៍ថាបាន ខ្ងុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ងុំមានតំលៃជាមនុស្ស ហើយនេះក៍ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរមានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតអោយបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែររឺអត់ កុំអោយមានវិបត្តិសារីដោយសារតែការលេងសើចរបស់យើងព្រោះវាអាចធ្វើអោយយើងបាត់បង់គ្រប់យ៉ាងក៍ថាបាននៅថ្ងៃណាមួយ #ជីវិតពិតនៃស្នេហា មានជួបហើយក៍មានបែក”

Share This Post: