នេះគឺជា SSD ធំបំផុតលើពិភពលោក ដែលមានទំហំរហូតដល់ទៅ 30TB ឯណោះ
- February 22, 2018
ប្រសិនបើអ្នកកំពុងប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ SSD នោះទំហំដែលអ្នកប្រើគឺត្រឹមតែ 128GB, 250GB រឺ 500GB ប៉ុណ្ណោះ។ ប៉ុន្ដែ ដើម្បីផ្លាស់ប្ដូរប្រពៃណីនេះ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសទាក់ទងទៅនឹងអង្គផ្ទុកទិន្នន័យប្រភេទនេះដែលមានទំហំរហូតដល់ទៅ 30720GB។ ជាការពិតណាស់ នេះគឺជាទំហំផ្ទុកប្រភេទ SSD ដែលធំជាងគេលើពិភពលោក។

30TB SSD របស់ក្រុមហ៊ុន Samsung នេះមានឈ្មោះថា PM1643 ជាមួយនឹងល្បឿន Read និង Write រហូតដល់ទៅ 2100MB/s និង 1700MB/s ឯណោះ។ បើធៀបទៅនឹងផលិតផលផ្ទុកទិន្នន័យម៉ូដែលផ្សេង ដែលមនុស្សភាគច្រើនកំពុងប្រើប្រាស់គឺលឿនជាង 4ដងឯណោះ។ យោងតាមទំហំប៉ុណ្ណេះ លោកអ្នកអាចរក្សាទុកខ្សែភាពយន្ដកម្រឹត Full HD ដែលមានទំហំ 5GB ក្នុងមួយរឿង បានរហូតដល់ទៅ 5,700 ឯណោះ។ គួរបញ្ជាក់ផងដែរថា ចំពោះតម្លៃរបស់ PM1643 ក៏មិនធម្មតាដែរ គឺកប់បន្ដិចហើយរហូតដល់ទៅជាង $11,600 ឯណោះ។

Fu
ខ្មែរណូត
ប្រភព៖ petapixel
- Share This Post:






