ស្វីតណាស់! ភរិយាលោក ខេមរៈ សិរីមន្ត សួរថា ” ហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹង តើបងចូលចិត្តឡានតូចអត់?” ស្រាប់តែព្រឹកឡើងលោកឃើញឡាននេះនៅមុខផ្ទះតែម្តង
- January 15, 2021
តារាចម្រៀង ខេមរៈ សិរីមន្ត ឈ្មោះកំណើត ខេមប៊ុនថៃ ជាអ្នកចម្រៀង ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅតំបន់ដែលសម្បូរទៅដោយពលរដ្ឋខ្មែររស់នៅ ក្រៅប្រទេសផងដែរ ហើយលោកគឺ ជាតារាចម្រៀងដែលកើតក្នុងគ្រួសារកសិករទទួលបានការគាំទ្រគ្រប់ស្រទាប់អ្នកគាំទ្រទៀតផង។ ព្រឹកមិញនេះលោកបានបង្ហោះសារអមជាមួយនឹងរូបថតពោរពេញទៅដោយភាពផ្អែមល្អែម ដោយសារតែឧត្តមភរិយាបានទិញរថយន្ត ROLLS ROYCE មួយគ្រឿងជូនលោក។
ដោយលោកមានការសប្បាយរីករាយជាខ្លាំង និងបានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកថា៖ “ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តែឡានមកដល់មុខផ្ទះតែម្តង😄អរគុណភរិយាសម្លាញ់🙏🥰🥰🥰” ៕
- Share This Post: