ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    OnePlus 6T នឹងបំពាក់កាមេរ៉ា៣គ្រាប់ ហើយអាចប្រើប្រាស់សេវា 5G បានថែមទៀត

    BY Khmernote Media July 11, 2018
    OnePlus 6T នឹងបំពាក់កាមេរ៉ា៣គ្រាប់ ហើយអាចប្រើប្រាស់សេវា 5G បានថែមទៀត

    នាពេលបច្ចុប្បន្ននេះ OnePlus 6 របស់ក្រុមហ៊ុន OnePlus បានទាក់ទាញអារម្មណ៍អ្នកប្រើប្រាស់យ៉ាងច្រើន ហើយគ្រាន់តែចេញមិនប្រមាណ៣សប្តាហ៍ប៉ុណ្ណោះ OnePlus 6 លក់ដាច់បានជាង១លានគ្រឿងឯណោះ ធ្វើឲ្យ OnePlus 6 ក្លាយជាស្មាតហ្វូន ដែលលក់បានលឿងជាងគេបំផុតរបស់ក្រុមហ៊ុន OnePlus។

    ថ្មីៗនេះក្រុមហ៊ុន OnePlus ទើបតែប្រកាសលក់ជាផ្លូវការនូវ OnePlus 6 ពណ៌ក្រហមឆ្អិនឆ្អៅមិនទាន់បានប៉ុន្មានផងស្រាប់តែពេលថ្មីៗនេះ លេចលឺដំណឹងពី OnePlus 6T បាត់ទៀតហើយ។ យោងតាមប្រភពព័ត៌មានលេចធ្លាយបានឲ្យដឹងថា OnePlus 6T នឹងបំពាក់ទៅដោយកាមេរ៉ា៣គ្រាប់នៅខាងក្រោយ និងបំពាក់បច្ចេកវិទ្យាទ្រទ្រង់សេវា 5G នៅក្នុងប្រអប់ស្រាប់តែម្តង។

    គេសង្ឃឹមថា កាមេរ៉ា៣គ្រាប់របស់ OnePlus 6T នឹងមានបច្ចេកវិទ្យា Zoom គុណនឹង៣ ដើម្បីថតរូបនៅទីឆ្ងាយកាន់តែច្បាស់ ចំពោះបន្ទះឈីបវិញ OnePlus 6T ត្រូវគេរំពឹងថានឹងប្រើប្រាស់ឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm។ ប៉ុន្តែទោះជាយ៉ាងណាមិនមានការបញ្ជាក់ណាមួយពីក្រុមហ៊ុនថា OnePlus 6T ពិតជាបំពាក់បច្ចេកវិទ្យាខាងលើឡើយ តែបើវាជាការពិតមែននោះ OnePlus 6T ប្រាកដជាមិនមានតម្លៃថោកដូច OnePlus ជំនាន់មុនៗឡើយ៕

    អត្ថបទ៖ ដេត
    ប្រភព៖ wccftech

    Share This Post:
    MPO4D jitutoto mpo4d Mpoplay