ខ្មែរណូត

ស្វែងរក

  • PR

    ជីប ម៉ុង លែន បើកលក់គម្រោង ផាក លែន ៦A ដ៏អស្ចារ្យជាផ្លូវការ និងបញ្ចុះតម្លៃរហូតដល់ ៨ភាគរយ

    BY Liny Chan January 22, 2021
    ជីប ម៉ុង លែន បើកលក់គម្រោង ផាក លែន ៦A ដ៏អស្ចារ្យជាផ្លូវការ និងបញ្ចុះតម្លៃរហូតដល់ ៨ភាគរយ

    ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់8% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់18ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់១២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។

    លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វានេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។

    លោកឧកញ៉ា លាង ហួង (ហេនរី) បញ្ជាក់ថា៖ «គម្រោង ផាក លែន ៦A នឹងមានវត្តមានមណ្ឌល ផ្សារ ទំនើបដ៏ធំ មជ្ឈមណ្ឌលកីឡាដែលមានផ្ទៃប្រើប្រាស់រហូតដល់១ម៉ឺនម៉ែត្រការ៉េ សួនឧទ្យាន6A លាតសន្ធឹងស្ទើរពាសពេញគម្រោង មុខងារពិសេសជាងគេ ផ្ទៃសួនកាន់តែធំព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធពេញលេញធំទូលាយ»។ គម្រោង ផាក លែន ៦A របស់ ជីប ម៉ុង លែន ផ្តល់ជូនម៉ូតផ្ទះ រហូតដល់១០ប្រភេទ ដែលផ្ទះនីមួយៗត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ និងអាចបំពេញគ្រប់តម្រូវ ការរបស់អតិថិជន។

    អតិថជនដែលចាប់អារម្មណ៍គម្រោង ផាក លែន ៦A សូមអញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី២២នេះ ដល់២៦ មករា ២០២១ នៅគម្រោង ផាក លែន ៦A ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A មានចំងាយត្រឹមតែ ១០នាទីពីស្ពានជ្រោយចង្វា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay