ខ្មែរណូត

ស្វែងរក

  • PR

    រថយន្ត Maxus G50 កំពុងជ្រៀតចូលក្នុងទីផ្សារប្រទេសកម្ពុជាដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ MPV

    BY Liny Chan January 26, 2021
    រថយន្ត Maxus G50 កំពុងជ្រៀតចូលក្នុងទីផ្សារប្រទេសកម្ពុជាដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ MPV

    Maxus Cambodia, ក្រុមហ៊ុន TF Motors Cambodia គឺជាក្រុមហ៊ុនដែលបាននាំចូល និងចែកចាយរថយន្តយីហោMaxusរបស់ប្រទេសអង់គ្លេសមកកាន់ប្រទេសកម្ពុជា។ រថយន្តយីហោថ្មីនេះជាប្រភេទរថយន្តMPV 8កៅអីដែលមានឈ្មោះថាMaxus G50។ ម៉ូឌែលថ្មីនេះគឺបំពាក់ជាមួយម៉ាស៊ីនតួបួដែលផ្តល់អោយរថយន្តកាន់តែមានកម្លាំងខ្លាំង។ ក្រុមហ៊ុនMaxus Cambodiaពិតជារីករាយក្នុងការប្រកាសពីម៉ូឌែលថ្មីនេះថាវាមានវត្តមានលើទីផ្សារប្រទេសកម្ពុជាហើយ។

    Maxus បានបញ្ផាក់យ៉ាងច្បាស់ថារថយន្តMaxus G50គឺជាប្រភេទរថយន្តMPVដែលវាអាចផ្តល់អោយអ្នករួមដំណើរបានរហូតដល់៦នាក់ប្រសិនបើយើងនិយាយពីគម្លាតស្តង់ដារនៃរថយន្ត តែទោះជាយ៉ាងណាក៏ដោយក៏ទំហំយ៉ាងធំទូលាយរបស់ម៉ូឌែលនេះគឺអាចអោយលោកអ្នកធ្វើដំណើរបានយ៉ាងមានផាសុកភាពរហូតដល់៨នាក់សម្រាប់មនុស្សពេញវ័យ។

    រថយន្ត Maxus G50 បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ1.5litre ជាមួយប្រអប់លេខអូតូម៉ាទិច៧វគ្គ ហើយវាបានផ្តល់នូវកម្លាំង169hp និងកម្លាំងបង្វិល250Nm។ រថយន្តប្រភេទMPVនឹងផ្តល់ជូនអ្នកនូវប្រព័ន្ធសុវត្ថិភាពខ្ពស់ និងមុខងារប្រើប្រាស់យ៉ាងទំនើបដែលធ្វើអោយរថយន្តម៉ូឌែលនេះមានការប្រកួតប្រជែងជាមួយនឹងតម្លៃត្រឹមតែ$45,000។

    បើនិយាយពីស្តង់ដារនៃរថយន្ត Maxus G50 វិញគឺវាបានរចនាមកជាមួយប្រព័ន្ធអេឡិចត្រូនិចជាច្រើនយ៉ាងទំនើបដូចជា: ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច, Auto hold, កាំមេរ៉ា360ដឺក្រេ, កាំមេរ៉ាថយក្រោយភ្ផាប់ជាមួយនឹងសេនស័រផ្តល់ដំណឹងដែលជួយសម្រួលដល់ការចូលចតរថយន្ត, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធសោរ smart key។ ម៉ូឌែលនេះក៏បានបន្ថែមនូវអេក្រង់ពណ៍ទំហំ12.3អ៊ីញដែលធ្វើអោយវាមានភាពទាក់ទាញទាំងរូបរាងក្រៅក៏ដូចជាភ្នែកខាងក្នុងដ៏ប្រណីតសម្រាប់គ្រួសារលោកអ្នកផងដែរ។ គ្រប់ម៉ូឌែលរថយន្ត Maxus ទាំងអស់ក៏មានការធានាជូនរយៈពេល៥ឆ្នាំ ឬ 100,000Km ដែរ។

    សម្រាប់ផ្នែកខាងក្រៅ, ម៉ូឌែលG50បានឌីស្សាញស្រដៀងនឹងរថយន្តវ៉ែន។ ផ្នែកកណ្ដាលវាមានក្រូមឆ្នូតៗមួយផ្ទាំងធំ អមជាមួយអក្សរ Maxus ហើយកាងមុខវិញគឺអូសបង្ហូរមកក្រោមដោយមានគែមស្រួច អមនឹងក្រូមដូចគ្នាផងដែរ ភ្ផាប់ជាមួយចង្កៀងវិញវាប្រើជាប្រភេទ LED អមបន្ថែមជាមួយកាឌីហ្សាញ Day Time Running Light ជាប្រភេទឆ្នូតៗ, ដំបូលលើបែប panoramic, គូទក្រោយអូតូ, កញ្ចក់ចំហៀងក្តោបអូតូ និងមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀត។ ទោះជារថយន្តម៉ូឌែលនេះវារចនាបែបរថយន្តវ៉ែនក៏ដោយក៏វាមិនបានបំពាក់ដោយទ្វារបើកជាស្លាញនោះទេ។ បើនិយាយពីប្រវែងវិញ រថយន្ត Maxus G50 មានប្រវែងបណ្តោយ4,825mm, ប្រវែងទទឹង1,825mm និងកម្ពស់1,778mm។

    ជាមួយតម្លៃនិងមុខងារប្រើប្រាស់យ៉ាងទំនើបរបស់ម៉ូឌែលនេះបានធ្វើអោយរថយន្ត Maxus G50 ទទួលបាននូវភាពទាក់ទាញជាខ្លាំងក្នុងចំណោមរថយន្តប្រភេទ MPV។ ហើយរថយន្ត Maxus G50 បានផ្តល់នូវអ្វីដែលលោកអ្នកត្រូវការប្រើប្រាស់ជាប្រចាំរួមនឹងតម្លៃយ៉ាងសមរម្យពិតជាមានការសន្សំសំចៃ។ សម្រាប់ពត៍មានលម្អិតលោកអ្នកអាចអញ្ផើញទៅទស្សនារថយន្តនិងបើកសាកល្បងនៅអគារតាំងបង្ហាញរថយន្ត Maxus Cambodia ដែលមានទីតាំងនៅអគារ207, California House, ផ្លូវសហព័ន្ធរ៉ូស៊ី, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay