ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្តៅៗ! ប្រុសឡា ចេញមុខបកស្រាយភ្លាមៗ ក្រោយ Vid Cooler ដាក់ពាក្យប្តឹងទៅតុលាការ

    BY Khmernote Media January 26, 2021
    ក្តៅៗ! ប្រុសឡា ចេញមុខបកស្រាយភ្លាមៗ ក្រោយ Vid Cooler ដាក់ពាក្យប្តឹងទៅតុលាការ

    ករណីហិង្សារទៅលើតារាចម្រៀង រ៉េប Vid Cooler រហូតមានការដាក់ពាក្យបណ្តឹងទៅតុលាការ កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅដោយតារាចម្រៀង Vid Cooler ចោទប្រកាន់ទៅប្រុសឡា ម្ចាស់បទ “នារីសក់ខ្លី” រួមជាមួយគូកនប៉ុន្មាននាក់ទៀត បានវាយរូបលោកបណ្តាលអោយរបួសដៃឆ្វេង ដេរ 30ថ្នេរ។ ក្នុងនោះដែរលោក Vid Cooler ក៏បានបញ្ចេញឯកសារ ដីកាកោះហៅរបស់ព្រះរាជអាជ្ញារង សុង ឆវ័ន្ត ដោយអញ្ជើញ ប្រុសឡា អោយចូលខ្លួនបំភ្លឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ផងដែរ។

    ថ្មីៗនេះម្ចាស់បទ “នារីសក់ខ្លី” គឺ ប្រុសឡា បានចេញមុខបកស្រាយនៅលើ Facebook របស់លោកថា៖ “ខ្ញុំសូមជម្រាបជូនសាធារណជន​ ក៏ដូចជាអង្គភាពសារពត៌មានជ្រាបថា​ ខ្ញុំបាទប្រុសឡាមិនបានបង្ករហិង្សារទៅលេីបុគ្គលណាម្នាក់នោះទេ​ ប៉ុន្តែបុគ្គល​មួយចំនួនបានផ្សព្វផ្សាយពត៌មានក្នុងគោលបំណងបរិហារដែលធ្វេីអោយប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបាទ។ សំរាប់បុគ្គលណាម្នាក់ដែលមានបញ្ហា​ ជាមួយខ្ញុំសូមធ្វេីការទាក់ទងសាមីខ្លួនខ្ញុំដេីម្បីដោះស្រាយ​ តាមនិតិវិធីច្បាប់។ រាល់ការផ្សព្វផ្សាយពត៍មានមិនពិតនានាដោយចេតនាក្តី​ និងអចេតនាក្តី​ ខ្ញុំបាទនឹងឈានដល់ការចាត់វិធានការផ្លូវច្បាប់។ សូមអរគុណ”

    Share This Post: