បច្ចេកវិទ្យា

realme ជាប់ជាប្រេនស្មាតហ្វូនក្មេងខ្ចីដែលទទួលបានការចាប់អារម្មណ៍ជាងគេពីសំណាក់ Gamer ក្នុងឆ្នាំ 2020 (Best Entry-Level Smartphone for Gamers)

BY
Liny Chan
January 28, 2021

នៅក្នុងឆ្នាំ2020 វិស័យកីឡាអេឡិចត្រូនិច (E-sport) មានសន្ទុះខ្លាំងមែនទែន ដែលទទួលបានការពេញនិយម និងគាំទ្រពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងនៅក្នុងប្រទេសកម្ពុជាយើងជាច្រើន ហើយតម្រូវការទូរសព្ទស្មាតហ្វូនសម្រាប់លេងហ្គេមក៏បានមានការកើនឡើងផងដែរ។ យើងក៏បានសង្កេតឃើញក្រុមហ៊ុនស្មាតហ្វូនមួយដែលបានយកចិត្តទុកដាក់ទៅតម្រូវការនេះ នោះគឺក្រុមហ៊ុនស្មាតហ្វូន realme ដែលបាននាំយកស្មាតហ្វូនសម្រាប់លេងហ្គេម (Gaming smartphone) មកកាន់ទីផ្សារប្រទេសកម្ពុជា មិនតែប៉ុណ្ណោះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ Gamer។

ឥឡូវយើងមកដឹងទាំងអស់គ្នាហេតុអ្វីបានជា realme ជាប់ជាប្រេនស្មាតហ្វូនក្មេងខ្ចីដែលទទួលបានការចាប់អារម្មណ៍ជាងគេពីសំណាក់ Gamer ក្នុងឆ្នាំ 2020? នៅក្នុងឆ្នាំ 2020 បញ្ចេញនូវស្មាតហ្វូនលំដាប់ថវិកាសម្រាប់ការលេងហ្គេមចំនួន 2 ស៊េរី ជាមួយនឹងលក្ខណៈសម្បត្តិពិសេសសម្រាប់ការលេងហ្គេម ក៏ដូចជាការកម្សាន្ត យើងនឹងរៀបរាប់ខាងក្រោមនេះ៖

នៅឆមាសទី1 ឆ្នាំ 2020 realme បានបញ្ចេញ realme 6 ដែលមានបំពាក់បន្ទះឈីបខ្លាំង Gaming Helio G90T ដំបូងគេងបង្អស់ ជាមួយអេក្រង់រលូន 90Hz FHD+ ទំហំ6.5 អ៊ីញ ធ្វើឲ្យ realme 6 ក្លាយជាដៃគូដ៏សំខាន់សម្រាប់ Gamer លើសពីនេះទៅទៀត វាក៏មកជាមួយថាមពលថ្ម 4300mAh បច្ចេកវិជ្ជាសាកថ្មលឿន 30W Flash Charge តែកុំភ្លេចថា realme 6 បានភ្ជាប់មកជាមួយកាមេរ៉ា 4គ្រាប់ 64MP ដូច្នេះ Gamer ក៏អាចផ្តិតយករូបដ៏ស្រស់ស្អាតបានផងដែរ ចំពោះតម្លៃវិញត្រឹមតែ 289$។ នៅឆមាសទី 2 ឆ្នាំ 2020 realme បានបញ្ចេញ realme 7 ដែលមានបំពាក់បន្ទះឈីបរឹតតែខ្លាំង Gaming Helio G95 ដំបូងគេងបង្អស់ ជាមួយអេក្រង់រលូន 90Hz FHD+ ទំហំ6.5 អ៊ីញ ធ្វើឲ្យ Gamers ងាយស្រួលក្នុងការប្រយុទ្ធយកជ័យជន្នះ មិនតែប៉ុណ្ណោះ វាក៏មានថាមពលថ្មធំ 5000mAh បច្ចេកវិជ្ជាសាកថ្មលឿន 30W Dart Charge កាន់តែពិសេសមានកាមេរ៉ា Sony 4គ្រាប់ 64MP ដែលអាចថតកាន់តែភ្លឺច្បាស់ផងដែរ ចំពោះតម្លៃវិញត្រឹមតែ 269$។

សរុបមកវិញយើងឃើញថា ក្នុងពេលដែលមានការពេញនិយមខ្លាំងចំពោះ Gaming smartphone realme ក៏បានចាប់យកឱកាសដ៏ល្អនេះ ដោយបាននាំមក Gaming smartphone “realme 6” និង “realme 7” ដើម្បីបំពេញតម្រូវការនេះ ព្រមទាំងទទួលបានក្លាយជាប្រេនស្មាតហ្វូនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពី Gamer ក្នុងប្រទេសកម្ពុជាយើង។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា realme ពិតជាធ្វើបានល្អក្នុងការនាំយកស្មាតហ្វូន Gaming លំដាប់ថវិកាមកកាន់ទីផ្សារប្រទេសកម្ពុជា ដែលធ្វើយុវវ័យកាន់តែមានលទ្ធភាពក្នុងការទទួលបានបច្ចេកវិជ្ជាទំនើប ជាមួយតម្លៃដ៏សមរម្យបំផុត។ ដូច្នេះទើប realme ជាប់ជាប្រេនស្មាតហ្វូនក្មេងខ្ចីដែលទទួលបានការចាប់អារម្មណ៍ជាងគេពីសំណាក់ Gamer ក្នុងឆ្នាំ 2020 (Best Entry-Level Smartphone for Gamers)។

ម៉្យាងវិញទៀត នៅក្នុងទីផ្សារដោយសារតែភាពខ្លាំង និងលក្ខណៈពិសេសៗ ទាំងអស់នេះហើយទើបបានជាធ្វើឱ្យស្មាតហ្វូន realme ទទួលបានការគាំទ្រយ៉ាងពេញទំហឹងលើសលុបពីអ្នកប្រើប្រាស់វ័យក្មេង ក្នុងព្រះរាជាណាចក្រកម្ពុជាយើង!
នៅក្នុងឆ្នាំ 2021 នេះយើងចាំទាំងអស់គ្នាមើលថា តើ realme នឹងនាំយកអាវុធថ្មីអ្វី ដើម្បីដណ្តើមយកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាយើង៕

Share This Post: