មិនធម្មតាមែន! ៤ បទ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បង្ហាញថាជាដៃគូស័ក្កសមបំផុតសម្រាប់បទចូលឆ្នាំខ្មែរ
ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញ អាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយ ដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា មានបទច្រើនជាងគេ ហើយសុទ្ធតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ ៤ បទហើយ សុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ។ បទ “កាត់ឆុង” ជាបទដែលលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូង បន្តបន្ទាប់មាន បទ ” ប្រហុក”, បទ “រកស៊ីជាមួយយក្ស” ,និងបទ ” អរគុណកាមេរ៉ា” ហើយបទនីមួយៗ គ្រាន់តែចេញភ្លាមមានអ្នកទស្សនារាប់លានដង។

តាមការបញ្ជាក់ពីលោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មី ឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះ ថ្លែងថា បន្ទាប់ពីបានប្រលែងបទចូលឆ្នាំ ប៉ុន្មានបទមកនេះ ឃើញថាកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូស័ក្កសមបំផុតសម្រាប់បទចូលឆ្នាំ ក្នុងនោះដែរ Galaxy មិនមែនមានតែ ៤បទ នោះទេ ពោលតាមផែន ការ គឺយើងមានបទជាច្រើនទៀត សម្រាប់ឲ្យកំពូលតារាចម្រៀង ទាំងពីរនេះច្រៀង។






ចង់ដឹងថាទាំង ៤បទ សម្រាប់អបអរចូលឆ្នាំរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះ តោះស្ដាប់ទាំងអស់គ្នា៖
ទី១/ បទ “កាត់ឆុង”
ទី២/ បទ ” ប្រហុក”
ទី៣/ បទ “រកស៊ីជាមួយយក្ស”
ទី៤/ បទ” អរគុណកាមេរ៉ា”