ខ្មែរណូត

ស្វែងរក

  • PR

    LG BrandShop ឈានដល់ការបើកសាខាទី១៣ ក្នុងប្រទេសកម្ពុជា

    BY Liny Chan January 29, 2021
    LG BrandShop ឈានដល់ការបើកសាខាទី១៣ ក្នុងប្រទេសកម្ពុជា

    រាជធានីភ្នំពេញ ៖ ទោះស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនៃសេដ្ឋកិច្ចដោយសារតែរាតត្បាតនៃជំងឺកូវីដ១៩ ក្ដី ក៏ហាងទំនើប LG BrandShop នៅតែបើកសាខាថ្មីមួយទៀតនៅផ្សារដើមគរ ជាសាខាទី១៣របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពិធីសម្ពោធសាខាទី១៣កាលពីថ្ងៃទី២៨ មករា ២០២១នេះ លោក ស៊ុង ស៊ុកគីម អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថាទោះបីស្ថិតក្រោមគំនាបសេដ្ឋកិច្ចដ៏លំបាកដោយសាររោគរាតត្បាត Covid-19 ក៏ដោយ ក៏ LG អេឡិចត្រូនិកនៅតែអាចរីកចម្រើននិងបោះជំហានទៅមុខជានិច្ចបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀត ដូចជាថ្ងៃនេះដែលយើងនឹងមានបើកហាង LG Brandshop បើកថ្មីមួយទៀតផងដែរ ។

    លោកថា៖ « ចក្ខុវិស័យក្រុមហ៊ុន LG របស់យើង គឺផ្គត់ផ្គង់ផលិតផលដែលផ្តល់នូវដំណោះស្រាយកិច្ចការក្នុងផ្ទះបូករួមជាមួយនឹងការថែរក្សាសុវត្ថិភាព សុខភាព ក្នុងនោះកិច្ចការស្នូលរបស់យើងគឺ ផលិតផលថែរក្សាសុខភាពភ្ជាប់ជាមួយបច្ចេកវិទ្យា Smart ThinQ តាមរយៈបណ្តាញហាង LG Brandshop ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានសុវត្ថិភាព» ។ លោកបន្តថា យើងសន្យាថាយើងនឹងបន្តបើកហាង LG Brandshop បន្ថែមនៅតាមតំបន់ផ្សេងៗទៀតដើម្បីគាំទ្រដល់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជាក៏ដូចជាស្របទៅនឹងចក្ខុវិស័យក្រុមហ៊ុន LG របស់យើង“ ការបង្កើតជីវិតល្អប្រសើរផ្តើមចេញពីអតិថិជនរបស់យើង” ។

    លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន G GEAR GOUP មានប្រសាសន៍ផងដែរថា ការបើកដំណើរការសាខាទី១៣នៃហាងLG Electronics គឺបង្ហាញពីការគាំទ្ររបស់អតិថិជនចំពោះម៉ាកសញ្ញាLG នៅកម្ពុជា ។ បន្តបន្ទាប់ទៅទៀត ក្រុមហ៊ុន នឹងបើកហាងទំនើប LG BrandShop ដើម្បីបម្រើជូនអតិថិជននៅគ្រប់ ២៣ខេត្តទូទាំងប្រទេសនៅក្នុងឆ្នាំ ២០២៣ខាងមុខនេះ ។

    បច្ចុប្បន្នហាងទំនើប LG BRANDSHOP របស់យើងមានសាខ ៥ ក្នុងរាជធានីភ្នំពេញ និង ៨ សាខាតាមបណ្ដាខេត្តក្រុងមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខា ខេត្តបាត់ដំបង សាខា ក្រុងព្រះសីហនុ សាខាក្រុងកំពត សាខាក្រុងតាខ្មៅ សាខាខេត្ដកំពង់ធំ និងសាខាខេត្ដកំពង់ស្ពឺ ។ LG BRANDSHOP សាខាផ្សារដើមគរថ្មីនេះគឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។

    គួរបញ្ជាក់ថា ហាងទំនើប LG BRANDSHOP មានវត្ដមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញតាំងពីឆ្នាំ ២០១២ មកម្លេះ ដោយសារការមើលឃើញពីភាពរីកចំរើននៅក្នុងប្រទេស ក៏ដូចជាការចង់ផ្ដល់ភាពងាយស្រួលក្នុងការពង្រីកសាខារបស់ខ្លួន ដើម្បីអោយមានលក្ខណៈទូលំទូលាយសំរាប់ការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG សំរាប់អតិថិជនទាំងអស់គ្នា ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay