4 ចំណុចដែលអ្នកគួរយល់ដឹងពីកូនកាត់កុំព្យូទ័រស៊េរីថ្មី Huawei MatePad T 10s តម្លៃ $249
ថ្មីៗនេះ ក្រុមហ៊ុនបានដាក់លក់នូវកូនកាត់កុំព្យូទ័រស៊េរីថ្មី Huawei MatePad T 10s ក្នុងតម្លៃត្រឹមតែ $249 ក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយើង។ សម្រាប់អតិថិជនដែលកំពុងតែស្វែងរកកុំព្យូទ័រកូនកាត់សេរីថ្មីសម្រាប់ជាជំនួយការផ្ទាល់ខ្លួន ឬបុត្រធីតាលោកអ្នក អាចពិចារណាលើ MatePad T 10s ដោយសម្អាងលើចំណុចលេចធ្លោ4របស់វាដូចខាងក្រោម៖

ចំនុចទី1 ៖ អេក្រង់ធំរហូតដល់ 10.1” Full HD+) ភ្ជាប់មុខងារ ការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ។ ចំណែកពណ៌វិញគឺត្រូវចិត្តតែម្តង រូបរាងស្អាតតូចស្តើងស្រាលងាយដាក់តាមខ្លួន ជាពិសេស សម្រាប់រៀនអនឡាញតែម្តង!
ចំនុចទី2 ៖ បំពាក់ ស្តេចសំឡេង Speaker Harm Kardon ចំនួនពីរគ្រាប់លឺជះខ្លាំងមិនបាច់ត្រូវការកូន Speaker ជំនួយ

ចំនុចទី3៖ គឺ មានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា Kids Corner ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន!

ចំនុចទី4៖ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន មាន Huawei MatePad T 10s ក្នុងដៃ ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី Huawei AppGallery និង Petal Search។ កាន់តែពិសេសមាន Petal Maps ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះប្រិយមិត្តក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ Huawei Docs, Power Point, World, Excel -ល- ។

និយាយជារួម ជ្រើសរើស កូនកាត់កុំព្យូទ័រ HUAWEI MatePad T 10s តម្លៃ $249 ពិតជាល្អបំផុតអ្នក និងបុត្រធីតាលោកអ្នក ចំណាយមួយដឹងមួយ ចាយលុយត្រូវគោលដៅ។ ចាស៎បងៗ រាល់ការជាវឥលូវនេះនឹងទទួលបាន Bluetooth Keyboard និង Cover ភ្លាមៗ ដូច្នេះសូមប្រញាប់រួសរាន់ឡើង!

