ខ្មែរណូត

ស្វែងរក

  • PR

    ស្ងាត់ៗ! តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ចាយទុនជិតកន្លះលានដុល្លារ បើកជំនួញជាលើកដំបូង សម្ភោធចំថ្ងៃខួបកំណើតតែម្ដង

    BY Liny Chan January 30, 2021
    ស្ងាត់ៗ! តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា ចាយទុនជិតកន្លះលានដុល្លារ បើកជំនួញជាលើកដំបូង សម្ភោធចំថ្ងៃខួបកំណើតតែម្ដង

    អ្នកនាង មាស សុខសោភា ដែលយើងគ្រប់គ្នាស្គាល់ថាជាតារាចម្រៀងស្រីដ៏ល្បីមួយរូបប្រចាំប្រទេស ជាមួយសមត្ថភាព និងទេពកោសល្យដ៏ល្អឥតខ្ចោះនោះ បានសម្រេចបើកជំនួញដំបូង ក្រៅពីការងារជាអ្នកសិល្បៈ។ តារាចម្រៀងស្រី ចាយសម្រស់ និងសម្លេងស្រទន់ ក្រអួនក្រអៅរូបនេះ បានប្រកាសបើកសម្ភោធជំនួញរកស៊ីថ្មី និងជាលើកដំបូងជាមួយស្វាមី ចំថ្ងៃខួបកំណើតគម្រប់វ័យ ៣៨ឆ្នាំ តែម្ដង។

    ក្នុងកម្មវិធីបើកសម្ពោធហាង ឃូស៊ីធម្មជាតិ របស់តារាចម្រៀង មាស សុខសោភា មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយមានតារាជាច្រើនបានអញ្ជើញចូលរួមក្នុនរួមមាន លោក អេឡិច ចាន់ត្រា, កញ្ញា មាន សូនីតា, កញ្ញា ញឹម ចាន់ថន, លោក ម៉ា ដូណា, កញ្ញា តី, លោក មាស សុខរតនៈ, នាយ គ្រឿន, កញ្ញា រំដួលលិចទឹក និងតារាល្បីៗជាច្រើនទៀត។ ហាង មាស សុខសោភា សម្រស់ធម្មជាតិ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

    តារាចម្រៀងដែលនៅតែរក្សាបានសម្រស់ស្រស់ស្អាត មិនចាញ់ក្មេងស្រករក្រោយ មាស សុខសោភា បានបញ្ជាក់ឲ្យដឹងថា ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន នាងបានសម្រេចចិត្តដាក់ទុន និងបើកសម្ពោធមុខជំនួញរកស៊ីលើកដំបូងរបស់ខ្លួន ក្នុងថ្ងៃជាមួយគ្នា ដោយជំនួញនោះ គឺការក្លាយជាអ្នកតំណាងធំរបស់ផលិតផល «ឃូស៊ីសម្រស់ធម្មជាតិ» ដោយមាស សុខសោភា បានបោះទុនបើកអាជីវកម្ម ប្រមាណជិតកន្លះលានដុល្លារឯណោះ។

    អ្នកនាង មាស សុខសោភា បាននិយាយថា៖ « ច៎ា..ថ្ងៃនេះខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ព្រោះថ្ងៃនេះ ជាថ្ងៃបើកជំនួញលើកដំបូងរបស់ខ្ញុំ ហើយក៏ចំថ្ងៃខួបកំណើតរបស់ខ្ញុំដែរ។ បន្ទាប់ពីខ្ញុំបានសិក្សា និងស្វែងយល់ពីផលិតផលសម្រស់ធម្មជាតិនេះ អស់រយៈពេលជាច្រើនឆ្នាំមក និងបានមើលឃើញថា ទីផ្សារកាន់តែមានការគាំទ្រ ខ្ញុំក៏សម្រេចចិត្តបើកជំនួញនេះឡើង ដោយមានការលើកទឹកចិត្ត គាំទ្រយ៉ាងពេញទំហឹងពីគ្រួសារ ជាពិសេសស្វាមីរបស់ខ្ញុំ..!»។

    តារាចម្រៀងដ៏ល្បីរូបនេះ បានបញ្ជាក់ទៀតថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាង ហើយក៏ជាថ្ងៃផ្ដើមចេញរកស៊ីលើកដំបូង ហើយផលិតផលដែលនាងជ្រើសរើស ឲ្យក្លាយជាតំណាងនៅពេលនេះ គឺនាងបានប្រើប្រាស់រួចហើយ ឃើញថាមានគុណភាពល្អ។ ហើយដោយសារតែឃើញពីចំណុចល្អបែបនេះ ទើបនាងគិតថា គួរតែធ្វើអ្វីមួយបន្ទាប់ពីស្ថានភាពនៃជំងឺកូវឺដ-១៩បានធូរស្បើយ ហើយការងារសិល្បៈរបស់នាងក៏ទំនេរច្រើន។ ម្យ៉ាងទៀតនាងមានកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ គួរតែមានជំនួញមួយក្នុងដៃ ខណៈដែលអ្នកសិល្បៈជាច្រើន គេមានជំនួញគ្រប់គ្នាអស់ទៅហើយ។

    លើសពីនេះទៀត អ្នកនាង បានបន្ថែមថា ជំនួញលើកដំបូងរបស់នាងនៅពេលនេះ គឺគ្រោងបោះទុនប្រមាណកន្លះលានដុល្លារ ព្រោះនាងទទួលបោះដុំផលិតផល ទៅកាន់តំណាងចែកចាយទូទាំងប្រទេស ខណៈគិតត្រឹមថ្ងៃបើកសម្ពោធនេះ គឺមានតំណាងចែកចាយរបស់ខ្លួនជាង ១០០សាខា រួចទៅហើយនៅទូទាំងប្រទេស។ យ៉ាងណាមិញក្រលេកទៅចាប់អារម្មណ៍ស្វាមីរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ គឺលោក អ៉ិត ដារា បានបន្ថែមថា​ លោកបានជួយលើកទឹកចិត្ត និងជ្រោមជ្រែងភរិយាពេញទំហឹង ដោយបានផ្ដល់នូវគំនិតល្អៗ និងជួយរៀបចំយុទ្ធសាស្ត្រនានា ដើម្បីជំនួញនេះទទួលបានជោគជ័យ។ ជាការពិត រូបលោកក្លាយជាទីប្រឹក្សារបស់ភរិយា គ្រប់កាលៈទេសៈទាំងអស់ទៅហើយ ព្រោះការងារអ្វីៗ តែងតែមានរូបលោក ចាំប្រឹក្សាពីក្រោយខ្នងជានិច្ច៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay