PR
ត្រៀមៗ! PSC Computer នឹងផ្ដល់ Promotion មិនធ្លាប់មាន រួមទាំងអាំងប៉ាវឌីជីថល ២០២១មុខ ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ
BY Liny Chan
February 1, 2021
អ្វីដែលទន្ទឹមរង់ចាំបានមកដល់ហើយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ខាងមុខនេះ ក្រុមហ៊ុន PSC Computer ផ្ដល់នូវ Promotion ពិសេសៗជាច្រើន ទៅលើផលិតផលបច្ចេកវិទ្យា។ អតិថិជនទាំងអស់នឹងទទួលបានអាំងប៉ាវឌីជីថល ២០២១ មុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដោយអតិថិជនគ្រាន់តែធ្វើការបញ្ជាទិញនូវសម្ភារៈបច្ចេកវិទ្យាដូចជា៖ Computer, Printer, Projector, និងកាមេរ៉ាសុវត្ថិភាព ឬ ផលិតណាមួយ នឹងទទួលបានអាំងប៉ាវ ឌីជីថល ២០២១មុខ មួយភ្លាមៗដោយគ្រាន់តែធ្វើការ Scan QR Code នៅ Showroom របស់ក្រុមហ៊ុន PSC Computer។

លើសពីនេះទៅទៀត រាល់ការទិញនូវ Accessories ទាំងអស់ អតិថិជននឹងទទួលការបញ្ចុះតម្លៃ រហូតដល់ទៅ ២១%។ ពិតជាអស្ចារ្យមែនទែន Promotion ពី PSC Computer ដូច្នេះសូមរុះរាន់ឡើងកុំឲ្យខកខាន ឱកាសពិសេសៗបែបនេះ ដោយការផ្ដល់ជូនពិសេសនេះ ធ្វើឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកុម្ភៈ តែប៉ុណ្ណោះ!








