ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ផលិតកម្ម Galaxy Navatra បញ្ចេញបទថ្មី របស់កំពូលតារាចម្រៀងពីរដួង ស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ ស្ដាប់ហើយចង់រាំតែម្ដង

    BY Liny Chan February 4, 2021
    ផលិតកម្ម Galaxy Navatra បញ្ចេញបទថ្មី របស់កំពូលតារាចម្រៀងពីរដួង ស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ ស្ដាប់ហើយចង់រាំតែម្ដង

    ខណៈដែលរដូវចូលឆ្នាំខ្មែរនៅសល់ត្រឹមតែជាង ២ខែទៀតនឹងឈានមកដល់ ផលិតកម្ម Galaxy Navatra ហាក់កំពុងតែសម្រុកផលិតបទចូលឆ្នាំខ្មែរយ៉ាងចាស់ដៃតែម្ដង ដោយបទចម្រៀងទាំងនោះភាគច្រើនជាបទច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា។

    បទចម្រៀងទាំងនោះមានដូចជាទី១ បទ “កាត់ឆុង” ,ទី២ បទ” ប្រហុក”, ទី៣ បទ”រកស៊ី ជាមួយយក្ស “, ទី៤ បទ” អរគុណ កាមេរ៉ា” ,ទី៥ បទ”មាន់ កម្សត់” ហើយនៅព្រឹកនេះផលិតកម្ម Galaxy Navatra បានបញ្ចេញបទថ្មី ១បទទៀត ហើយនោះ គឺបទ “ឡាន ទំនើប”។

    បទចម្រៀងទាំង ៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថាភាគច្រើនជាបទរាំលេង កម្សាន្តបែបសប្បាយៗ មាន គ្រប់ចង្វាក់ ដែលងាយស្រួលសម្រាប់បងប្អូនរាំលេង ពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ។ លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា ខាងផលិតកម្មពិតជាកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីជាច្រើនបទ ឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្មដែលតាមផែនការ គឺបញ្ចេញបទថ្មីជារៀងរាល់ថ្ងៃតែម្ដង ដើម្បី ផ្ដល់ការកម្សាន្តដល់អ្នកគាំទ្រ។

    អ្នកដឹកនាំផលិតកម្មរូបនេះ ថ្លែងថា បន្ទាប់ពីកំពូលតារាចម្រៀងទាំងពីរខាងលើបានច្រៀងរួមគ្នាជាច្រើនបទសម្រាប់ចូលឆ្នាំឃើញថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូ ស័ក្កិសម បំផុត។ ដូច្នេះចង់ដឹងថាបទ “ឡាន ទំនើប” របស់កំពូលតារាចម្រៀង ទាំងពីរដួងនេះ ពីរោះរណ្ដំ ព្រមទាំងចង់រាំលេងតាមយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay