ខ្មែរណូត

ស្វែងរក

  • PR

    កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងចូលរួមសម្ពោធឆាកថ្មីកម្មវិធី Ganzberg Uber Concert 2021 នៅសប្តាហ៍នេះ

    BY Liny Chan February 4, 2021
    កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងចូលរួមសម្ពោធឆាកថ្មីកម្មវិធី Ganzberg Uber Concert 2021 នៅសប្តាហ៍នេះ

    នៅឆ្នាំ២០២១នេះ កម្មវិធីតន្ត្រីដ៏មានប្រជាប្រិយភាពមួយរបស់ស្ថានីយទូរទស្សន៍ភីអិនអិន Ganzberg Uber Concert 2021 នឹងកែប្រែមុខមាត់ថ្មីអោយកាន់តែទំនើប និងទាក់ទាញជាងមុន អមជាមួយការចូលរួមពីសំណាក់តារាចម្រៀង និងក្រុមរាំទាំងជាតិ និងអន្តរជាតិបង្ហាញជូនបទចម្រៀងថ្មី និងក្បាច់រាំដ៏រស់រវើក ជាពិសេសពីកម្មវិធីក៏នឹងរៀបចំឈុតឆាកប្លែកៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែរ។

    ការកែប្រែទម្រង់ឆាកថ្មីនេះត្រូវបានផលិតករលោក ពេជ្រ វណ្ណៈរង្សី អោយដឹងថា «ជាទូទៅកម្មវិធី តន្ត្រី Ganzberg Uber Concert 2021 តែងតែបានផ្តល់ជូនជាមួយចំណីចក្ខុថ្មី ទស្សនិកជនដែលបានទស្សនាហើយពិតជាប្លែក និងរីករាយពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ដោយឡែកឈានចូលឆ្នាំថ្មី ឆ្នាំ២០២១នេះ យើងនឹងខិតខំរិះរកអ្វីដែលថ្មីបន្ថែមទៀត ធ្វើយ៉ាងណាអោយទស្សនិកជនកាន់ប្លែកជាងឆ្នាំកន្លងទៅ ដោយយើងបានរៀបចំជាមួយឆាកថ្មីដ៏ប្រណិតនិងកាន់តែអស្ចារ្យជាងមុន ស្អាតជាងមុន និងទំនើបជាងមុន។ ជាពិសេសយើងក៏បានត្រៀមជាមួយយុទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីញុំាងបរិកាសក្នុងកម្មវិធីទាំងមូលអោយកាន់តែមានភាពសប្បាយរីករាយ និងរស់រវើក»។

    សម្រាប់សប្តាហ៍ដំបូងដែលនឹងត្រូវដំណើរការឆាកថ្មីនៃកម្មវិធី Ganzberg Uber Concert 2021នឹងមានវត្តមានរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ មកបកស្រាយបទចម្រៀងល្បីៗរបស់ខ្លួនមានទាំងបទញាក់ និងមនោសញ្ចេតនា។ ក្រៅពីលោក ព្រាប សុវត្ថិ ក៏នៅមានតារាចម្រៀងបួនដួងទៀតរួមមានកញ្ញា រ៉ាប៊ី លោក គ្រី ថៃពៅ កញ្ញា ដា អារីយ៉ា និងកញ្ញា ឃុនលី។ ទទួលយកភាពសប្បាយរីករាយជាមួយកម្មវិធីតន្ត្រី Ganzberg Uber Concert 2021 នៅថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨:០០យប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay