សិល្បៈ

ប្រហែលពិបាកទប់ទល់ Galaxy Navatra ហើយឆ្នាំនេះ បទផ្ទុះស្ទើរតែទាំងអស់

BY
Liny Chan
February 5, 2021

ដូចប្រិយមិត្តធ្លាប់បានដឹងហើយថាផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀងចូលឆ្នាំជាច្រើន ខណៈដែលផលិតកម្មផ្សេងទៀតហាក់មិនទាន់បានបញ្ចេញច្រើននៅឡើយ។ គិតមកដល់ថ្ងៃនេះមានបទចម្រៀងមិនក្រោមជាង ១០បទ ឡើយ ដែលផលិតករ ផលិតកម្ម Galalaxy Navatra បានបញ្ចេញហើយការបញ្ចេញនោះគឺ ធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង។ ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រខ្លាំងមិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នក views រាប់លាន គ្រប់បទ។

កំពូលតារាចម្រៀងព្រាបសុវត្ថិ និងតារាវ័យក្មេង តន់ ចន្ទសីម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លងទាំងបទច្រៀងទោលម្នាក់ឯង។ ចំពោះបទឆ្លើយឆ្លងអ្នកទាំងពីរមានរហូតដល់ទៅ ៦បទមកហើយ ក្នុងនោះដូចជា ទី១បទ “កាត់ឆុង” ,ទី២បទ “ប្រហុក”,ទី៣បទ “រកស៊ី ជាមួយយក្ស” ទី៤បទ “អរគុណ កាមេរ៉ា” ទី៥បទ “មាន់ កម្សត់” ទី៦បទ “ឡាន ទំនើប”។

បទចម្រៀងទាំង ៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នា នេះត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្ត បែបសប្បាយៗ មានគ្រប់ចង្វាក់ ដែលងាយស្រួលសម្រាប់បងប្អូន រាំលេង ពេលជួបជុំគ្នា យ៉ាងសប្បាយ រីករាយ ហើយ គ្រប់បទចម្រៀងនីមួយៗ មានអ្នក views រាប់លានដង។ ចំណុចទាំងនេះបានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះ ប្រហែលពិបាកទប់ទល់នឹងផលិតកម្ម Galaxy Navatra ហើយឆ្នាំនេះ ត្បិតអីបទស្ទើរ តែទាំងអស់បែបនេះនោះ។

ផ្អែកលើផេក Galaxy Navatra ក៍បានបង្ហាញចំនួនអ្នកចូល views បទចម្រៀងរបស់ខ្លួនផងដែរ គឺពិតជាមានរាប់លានដងគ្រប់បទចម្រៀងដែលបានចេញក្នុងអាលប៊ុមចូលឆ្នាំនេះ ដែលចំនួននេះមានការទទួលលើសការរំពឹងទុក។ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើន បានចូល Comment លើ Channel youtube Galaxy Navatra ដោយកោតសរសើរព្រមទាំងបង្ហាញការពេញចិត្តជាខ្លាំង។

លោក យឹម តាស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូដ៏ស័ក្ដិសមបំផុត សម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្ម Galaxy Navatra នឹងបន្តផលិតបទចម្រៀងឲ្យអ្នកទាំងពីរ ជា ច្រើនបទបន្ថែមទៀត៕

ទី១/ បទ ” កាត់ឆុង ”

ទី២/បទ ” ប្រហុក ”

ទី៣/បទ ” រកស៊ី ជាមួយយក្ស ”

ទី៤/បទ ” អរគុណកាមេរ៉ា ”

ទី៥/បទ “មាន់ កម្សត់”

ទី៦/បទ “GANG GANG”

Share This Post: