ថ្ងៃនេះ Yahoo Messenger បិទលែងដំណើរជាផ្លូវការហើយ ក្រោយដាក់ឲ្យប្រើប្រាស់អស់២០ឆ្នាំ
- July 17, 2018
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បណ្តាញសង្គមដ៏ល្បីល្បាញមួយគឺ Yahoo Messgenger បានប្រកាសបិទជាផ្លូវការហើយ។ ក្រោយពីបណ្តាញសង្គមថ្មីៗជាច្រើនដូចជា WhataApp, Snapchat និង Facebook Messenger បានបង្ហាញខ្លួនមក កម្មវិធីបណ្តាញសង្គម Yahoo Messenger បានចាប់ផ្តើមដាំក្បាលចុះក្រោម រហូតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុន Yahoo ក៏សម្រេចចិត្តបិទចោលតែម្តង។
Yahoo Messenger បានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ ហើយគិតមកដល់បច្ចុប្បន្នវាមានអាយុ២០ឆ្នាំហើយ។ បន្ទាប់ពីកម្មវិធី Yahoo Messenger បានបិទ ក្រុមហ៊ុន Yahoo នឹងផ្លាស់ប្តូរអ្នកប្រើប្រាស់ឲ្យមកប្រើកម្មវិធីថ្មីវិញមានឈ្មោះ Yahoo Squirrel ហើយប្រសិនបើអ្នកប្រើប្រាស់មិនចង់ប្រើកម្មវិធីថ្មីនេះទេ យើងអាចទាញយកទិន្នន័យការឆ្លងឆ្លើយសារចាស់ៗនៅក្នុង Yahoo Messenger មករក្សាទុកបាន៕
អត្ថបទ៖ ដេត
ប្រភព៖ alphr, indiatimes
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






