បច្ចេកវិទ្យា

iPhone 7 មួយគ្រឿង ដេកក្រោមបាតសមុទ្រអស់ 2ថ្ងៃ ប៉ុន្ដែមិនខូច ហើយនៅដំណើរការធម្មតា

BY
Khmernote Media
July 17, 2018

ស្ទើរតែរាល់គ្រឿងអេឡិចត្រូនិចទាំងអស់ ដែលធ្លាក់ចុះទៅក្រោមបាតសមុទ្រ គឺពិតជាមានសង្ឈឹមតិចណាស់ក្នុងការរកឃើញមកវិញ ហើយបើទោះជារកឃើញក៏មិនប្រាកដថានៅដំណើរការឡើយ។ ដោយឡែក សម្រាប់ iPhone ក៏មិនខុសគ្នាដែរ ពោលគឺប្រសិនបើធ្លាក់ចុះទៅបាតសមុទ្រហើយ ទោះជាមានបច្ចេកវិទ្យាការពារមិនចូលទឹក និងធូលីក៏មិនធានាថានៅដំណើរការដែរ។

កាលពីពេលថ្មីៗនេះ យើងទទួលបានពត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយទាក់ទងទៅនឹងអ្នកជ្រមុជទឹកជនជាតិអង់គ្លេសម្នាក់ឈ្មោះ Cerys Hearsey បានរកឃើញ iPhone មួយគ្រឿងក្រោមបាតសមុទ្រដោយចៃដន្យ ហើយស្មាតហ្វូននោះនៅដំណើរការធម្មតាថែមទៀត។ អ្វីដែលមិនគួរឲ្យជឿគឺសូម្បីតែសេវាស៊ីមកាតក៏នៅដំណើរការធម្មតាដែរ ទោះជា iPhone នោះធ្លាក់ចុះទៅក្រោមទឹកលើស 30ហ្វីតក៏ដោយ។

គួរបញ្ជាក់ផងដែរថា iPhone 7 ដែលបានរកឃើញ គឺមានភ្ជាប់មកជាមួយនឹងស្រោមការពារទឹកផងដែរ។ ថ្វីបើវាស្ថិតនៅក្រោមទឹកអស់រយៈពេលរហូតដល់ទៅ 2ថ្ងៃមែនពិត ប៉ុន្ដែថាមពលថ្មគឺនៅសល់ 84% ឯណោះ។ បន្ទាប់ពីសង្គ្រោះ iPhone ចេញពីក្នុងទឹកហើយ Hearsey មានបំណងស្វែងរកម្ចាស់ឲ្យឃើញ និងប្រគល់ជូនវិញ។

មួយរយៈក្រោយមក ម្ចាស់ iPhone ត្រូវបានគេស្គាល់ឈ្មោះថា Rob Smith ហើយគាត់បានជ្រុះបាត់ iPhone នេះពេលកំពុងជិះទូកកាយ៉ាក់លេង ក្នុងប្រទេសកាណាដា។ បន្ទាប់ពីទទួលបានដំណឹងភ្លាម គាត់ក៏ប្រញ៉ាប់ហោះទៅកាន់ប្រទេសកាណាភ្លាមដើម្បីយក iPhone ខ្លួនមកវិញ។

គួរបញ្ជាក់ផងដែរថា ចំពោះ iPhone 7 គឺមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP67 ដែលអាចមុជទឹកលេងបានក្នុងជម្រៅ 1ម៉ែត្រ រយៈពេល 30នាទី។ ប៉ុន្ដែដោយសារមានស្រោមការពារទឹក ទើបជួយឲ្យ iPhone មួយនេះមិនខូច។

Fu

ប្រភព៖ idropnews

Share This Post: