សិល្បៈ

ពិរោះកប់ទៀតហើយ! បទ “លក់ឡាន ប្រញាប់ ” កំពូលតារាចម្រៀង ព្រាប សុវត្ថិ ប្រើស្ដាយ៍ញ៉ែ តន់ ចន្ទសីម៉ា ឡើងទន់លោងតែម្ដង

BY
Liny Chan
February 6, 2021

នៅព្រឹកនេះផលិតកម្ម Galaxy Navatra បានចេញ ១បទទៀតហើយ គឺបទ “លក់ឡានប្រញាប់ ” ដោយក្នុងអត្ថន័យនៃបទចម្រៀងកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានប្រើស្ដាយ៍ញ៉ែ តន់ ចន្ទសីម៉ា ឡើងទន់លោងតែម្ដង។ ជារសជាតិថ្មី ប្លែក សម្រាប់បម្រើអារម្មណ៍បងប្អូនច្រៀង រាំលេង សប្បាយ នារដូវចូលឆ្នាំនេះតែម្ដង ហើយបើនិយាយពីអត្ថន័យនៃបទចម្រៀងវិញកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានដើរតួជាអ្នកគក់ជេឡានថែមទាំង ពូកែប្រូ ញ៉ែ តួស្រី តន់ ចន្ទសីម៉ា ឡើងបែកខ្ទិះ តែម្ដង។

គិតមកដល់ថ្ងៃនេះ ផលិតកម្ម Galaxy Navatra បានចេញបទចម្រៀងដែលជាការច្រៀងរួមគ្នារវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានចំនួន ៧បទមកហើយ ក្នុងនោះមានដូចជា ទី១បទ “កាត់ឆុង” ,ទី២បទ ” ប្រហុក” ទី៣បទ “រកស៊ី ជាមួយយក្ស ” ទី៤បទ ” អរគុណ កាមេរ៉ា” ទី៥ បទ “មាន់ កម្សត់” ទី៦ បទ “ឡាន ទំនើប” និង បទ “លក់ ឡានប្រញាប់ “។ ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រខ្លាំងមិននឹកស្មានដល់ ដោយគ្រាន់តែចេញ ភ្លាមមានអ្នក views រាប់លានដង។

តាមផែនការផលិតកម្មដែលមានថៅកែធ្លាប់មានប្រវត្តិជាអតីតពលករ នៅប្រទេសកូរ៉េខាងត្បូងទើបតែទទួលបានគោរមងារជាអ្នកឧកញ៉ា រូបនេះ គឺសម្រុកផលិតបទចម្រៀង ១ថ្ងៃ យ៉ាងហោចបាន ១បទ។ ទន្ទឹមគ្នានោះដែរ ដើម្បីឲ្យឈានដល់គោលដៅ ផលិតកម្ម Galaxy Navatra ក៏កំពុងតែត្រូវការអ្នកនិពន្ធគ្រប់ផ្នែកទាំងអស់ក្នុងតម្លៃខ្ពស់ ព្រមទាំងមានរង្វាន់លើកទឹកចិត្តខ្ពស់មិនធ្លាប់មានលើទីផ្សារការតែងនិពន្ធ។

ចង់ដឹងថាបទ “លក់ ឡានប្រញាប់ ” របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប្រើស្ដាយញ៉ែគ្នាបែបណាតោះ! ប្រិយមិត្តស្ដាប់លេងទាំងអស់គ្នា៖

Share This Post: