បច្ចេកវិទ្យា

ចុមយក្ស! មានគេថតបានមេធំរបស់ក្រុមហ៊ុន Samsung លោក DJ Koh កំពុងប្រើ Galaxy Note 9 ក្នុងទីសាធារណៈ

BY
Khmernote Media
July 18, 2018

បន្ទាប់ពីការបែកធ្លាយជាច្រើន ដែលយើងសង្កេតឃើញមានស្ទើររាល់ថ្ងៃអស់រយៈពេលប៉ុន្មានខែមកនេះ យើងកាន់តែខិតជិតដល់ការប្រកាសណែនាំជាសាធារណៈហើយនូវកំពូលស្មាតហ្វូន Galaxy Note 9។ ដោយឡែក ព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung នឹងត្រូវបានធ្វើឡើងនាខែសីហា ខាងមុខនេះ។

កាលពីពេលថ្មីៗនេះ យើងទទួលបានរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ទាក់ទងទៅនឹងលោក DJ Koh នាយកប្រតិបត្តិក្រុមហ៊ុន Samsung កំពុងតែអង្គុយក្នុងទីសាធារណៈ ហើយកាន់ស្មាតហ្វូនមួយក្នុងដៃដែលគេជឿថាជា Galaxy Note 9។ សម្រាប់មូលហេតុដែលគេហ៊ានសន្មត់ថា នោះគឺជាកំពូលស្មាតហ្វូនត្រកូល Note ដែលមិនទាន់ប្រកាសចេញជាសាធារណៈ ក៏ដោយសារតែទីតាំងនៃកាមេរ៉ាគឺមិនដូចគ្នាទៅនឹង Galaxy Note 8 ឡើយ។ លើសពីនេះទៅទៀត ការបែកធ្លាយមួយចំនួនបានលើកឡើងថា ក្រុមហ៊ុន Samsung បានធ្វើការផ្លាស់ប្ដូរទីតាំងនៃបន្ទះស្កេនស្នាកក្រយ៉ៅដៃទៀតផង ដោយដាក់មកក្រោមកាមេរ៉ាវិញ។

ទោះជាយ៉ាងណា យើងមិនអាចទទួលបានពត៌មានច្រើនឡើយពីរូបថតមួយសន្លឹកនោះ ប៉ុន្ដែលោក Koh បានប្រើប្រាស់ S Pen ដើម្បីបញ្ចាស្មាតហ្វូន។ ទាក់ទងទៅនឹងប៊ិច S Pen ក៏ត្រូវបានគេជឿថាអភិវឌ្ឍន៍ដែរ ដោយមានភ្ជាប់មកជាមួយនឹង Bluetooth និងមុខងារថ្មីៗមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា Galaxy S9 បានជាប់ឈ្មោះជាស្មាតហ្វូនកំពូលល្អដាច់គេប្រចាំឆ្នាំ2018 ប៉ុន្ដែគេជឿជាក់ថា វដ្ដមានរបស់ Galaxy Note 9 នឹងបំបែកឯកត្តកម្មថ្មីជាក់ជាមិនខាន។ យោងតាមពាក្យចចាមអារាមបានលើកឡើងថា Note 9 នឹងមានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ 6.3អ៊ីញ ប្រភេទ OLED ដំណើរការលើបន្ទះឈីបប្រភេទ Snapdragon 845 មានទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ ចំពោះកាមេរ៉ាភ្លោះផ្នែកខាងក្រោយគឺមានទំហំ 12MP ជាមួយនឹងទំហំថ្ម 4,000mAh និងដំណើរការដោយប្រព័ន្ធ Android 8.0។

កំពូលស្មាតហ្វូន Galaxy Note 9 នឹងត្រូវបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Unpacked ដែលធ្វើឡើងក្នុងទីក្រុង New York នាថ្ងៃទី09 ខែសីហា ខាងមុខនេះ។

Fu

ប្រភព៖ bgr

Share This Post: