បច្ចេកវិទ្យា

កាន់តែទំនើបទៅហើយ! នាថ្ងៃអនាគត រាល់ស៊ីមទូរស័ព្ទនឹងឈប់ត្រូវបានប្រើប្រាស់ទៀតហើយ តែជំនួសមកវិញដោយ iSIM ដែលដាក់បញ្ចូលទៅក្នុងបន្ទះឈីបតែម្ដង

BY
Khmernote Media
February 23, 2018

ARM គឺជាក្រុមហ៊ុនធំមួយជំនាញផ្នែកបន្ទះឈីប និងការសន្សំសំចៃ ហើយមិនយូរទៀតទេ ក្រុមហ៊ុននេះនឹងជួយលោកអ្នកឲ្យបញ្ឈប់ការប្រើប្រាស់ស៊ីមទូរស័ព្ទទៀត ពោលគឺលុបបំបាត់តែម្ដង ហើយជំនួសមកវិញដោយ iSIM ដែលដាក់បញ្ចូលទៅក្នុងបន្ទះឈីបទូរស័ព្ទផ្ទាល់។ សម្រាប់មូលហេតុដែលក្រុមហ៊ុន ARM មានបំណងធ្វើបែបនេះ គឺដោយសារតែស៊ីមដែលយើងទាំងអស់គ្នាប្រើប្រាស់រាល់ថ្ងៃនេះមានទំហំធំពេក ហើយការលុបបំបាត់នេះនឹងជួយឲ្យផ្ទៃខាងក្នុងទូរស័ព្ទទំនេរជាងមុនដើម្បីបន្ថែមទំហំថាមពលថ្ម និងអ្វីៗជាច្រើនផ្សេងទៀត។

ទាក់ទងទៅនឹងគម្រោងដែលក្រុមហ៊ុន ARM គ្រោងនឹងធ្វើនេះ គឺពិតជាធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនចាប់អារម្មណ៍ជាខ្លាំង ហើយបន្ទះឈីបប្រភេទ Snapdragon របស់ក្រុមហ៊ុន Qualcomm កំពុងដើរតួយ៉ាងសំខាន់សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple និង Samsung។ ដូចនេះ ប្រសិនបើស៊ីមទូរស័ព្ទត្រូវបានលុបបំបាត់មែន នោះបច្ចេកវិទ្យារបស់ក្រុមហ៊ុនទាំងពីរនេះ នឹងកាន់តែអស្ចារ្យជាក់ជាមិនខាន។

Fu

ខ្មែរណូត

ប្រភព៖ phonearena

Share This Post: