ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    បទថ្មី “រកស៊ីជាមួយយក្ស” របស់ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹងយក្សឡោម ខេត្តរតនគិរី

    BY Khmernote Media February 10, 2021
    បទថ្មី “រកស៊ីជាមួយយក្ស” របស់ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹងយក្សឡោម ខេត្តរតនគិរី

    បទចម្រៀងថ្មីដែលមានចំណងជើងថា “រកស៊ីជាមួយយក្យ” របស់ កំពូល តារា ចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា ដែលបានថតនៅ ទេសភាព ស្អាតៗ ជាច្រើន នៅ រមណីយដ្ឋាន បឹង យក្សឡោម នោះកំពុងតែទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំង ដោយក្នុងមួយសប្ដាហ៍សោះមានអ្នក ទស្សនារហូតដល់ ២លាន៣សែនដង ។

    បច្ចុប្បន្នអាល់ប៊ុបរបស់កំពូលតារាចំរៀង ព្រាប សុវត្ថិ នឹងកំពូលតារាចម្រៀងវ័យក្មេង តន់ ច័ន្ទស៊ីម៉ា កំពុងស្ទុះឡើងរហូតគ្មានគូប្រជែង ហើយរឿងដែលពិសេសនោះគឺគាត់កំពុងតែផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញកំណើនទេសចរណ៍ក្នុងស្រុក។ ដោយឡែកសម្រាប់បទ “រកស៊ីជាមួយយក្ស” នេះ គាត់បានទៅថតផ្តិតយកវីដេអូនៅបឹងយក្សឡោមខេត្តរតនគិរី។ បើនិយាយពីបឹងយក្សឡោម បងប្អូនពិតជាធ្លាប់ឮហើយ បឹងយក្សឡោមគឺជាបឹងដែលមាននៅក្នុងរឿងព្រេងនិទានខ្មែរ ហើយក៏ជារមណីយដ្ឋានដែលមានប្រជាប្រិយភាពមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

    Share This Post: