ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ទំនងដែរ! យន្ដហោះកំពុងចេញដំណើរ ស្រាប់តែឃើញ Drone មួយគ្រឿងហោះនៅក្បែរនោះ (មានវីដេអូ)

    BY Khmernote Media July 19, 2018
    ទំនងដែរ! យន្ដហោះកំពុងចេញដំណើរ ស្រាប់តែឃើញ Drone មួយគ្រឿងហោះនៅក្បែរនោះ (មានវីដេអូ)

    តាមរយៈវីដេអូ 2នាទីថ្មីមួយដែលថតបានពី Drone បានធ្វើឲ្យមនុស្សជាច្រើនភ័យញ័រដៃយ៉ាងខ្លាំង ដោយមានបង្ហាញពីទីតាំងនៃ Drone ដែលថតវីដេអូនោះ គឺនៅក្បែរយន្ដហោះមួយគ្រឿងដែលកំពុងចេញដំណើរមែនទែន។ ដោយឡែក ជើងហោះហើរ Airbus A380 ដែលហោះចេញទៅនោះមានផ្ទុកអ្នកដំណើររហូតដល់ទៅ 525នាក់ឯណោះ។

    យោងតាមគេហទំព័រ Fstoppers បានបញ្ជាក់ថា ជើងហោះហើររបស់ក្រុមហ៊ុន Emirates A380 បានហោះចេញពីព្រលានយន្ដហោះ Mauritius Island ក្នុងប្រទេសឥណ្ឌា។ ទោះជាយ៉ាងណា គេនៅមិនទាន់កំណត់បានទេថា តើចម្ងាយរវាង Drone និងយន្ដហោះមួយគ្រឿងនោះគឺប៉ុន្មាន ប៉ុន្ដែគេអាចនិយាយបានថា ការធ្វើបែបនេះគឺគ្រោះថ្នាក់បំផុត។

    គួរបញ្ជាក់ផងដែរថា វីដេអូដ៏រន្ធត់នេះត្រូវបានបង្ហោះចូលក្នុងបញ្ដាញសង្គម Facebook ដោយកាពីទែនរបស់យន្ដហោះ Air France A380 ឈ្មោះ Thierry Paris ជាមួយនឹង Caption ថា “Hello flight safety!”។

    Fu

    ប្រភព៖ petapixel

    Share This Post:
    MPO4D jitutoto mpo4d Mpoplay