“កោះអ្វី?” បទថ្មី របស់ ខេម និងតន់ ចន្ទសីម៉ា បង្ហាញពីទេសភាពកោះសង្សារស្អាតត្រជាក់ភ្នែកកប់
- BY
- Liny Chan
- February 16, 2021
នៅព្រឹកនេះផលិតកម្ម Galaxy Navatra បទថ្មីមួយបទទៀតហើយច្រៀងដោយ ខេម និង តន់ ចន្ទសីម៉ា ដែលបង្ហាញពីទេសភាពស្អាតត្រជាក់ភ្នែករបស់កោះសង្សារ ដែលជាកោះឋានសួគ៌ រ៉ូមែនទិច នៃទឹកដីរបស់ប្រទេសកម្ពុជា។ បទចម្រៀងថ្មីនោះ មានចំណងជើងថា “កោះអ្វី?” ដែលនិពន្ធ Melody និងទំនុកច្រៀងដោយ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង ដោយ ប្រុស ម៉ៅ សម្រួលតន្ត្រី ដោយ Numan ដឹកនាំសម្តែងដោយ Kate ថត និងកាត់តដោយ ដោយ Bannie រៀបចំការផលិត ដោយ Manuth។

កោះសង្សារ ត្រូវបានគេដឹងថា ស្ថិតកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរ សមុទ្រកម្ពុជា មានទេសភាព ខ្សាច់ សក្បុស ហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីត បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរនោះ គឺជារមណីយដ្ឋានកោះសង្សារដែលផ្សារភ្ជាប់នឹងគម្រោង អភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ វាមានចម្ងាយ ២៩គីឡូម៉ែត្រ ពីកំពង់ផែ ខេត្តព្រះសីហនុ រមណីយដ្ឋាននេះ មានបុគ្គលិក ផ្ទះបាយ អ្នកច្នៃម៉ូដ អគារ និងមគ្គុទ្ទេសក៍ សុទ្ធតែលំដាប់ផ្កាយ។ ភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះ អាចធ្វើដំណើរតាម ទូក ឬ ក៏ឧទ្ធម្ភាគចក្រ ក៏បាន។

ដូចដែលប្រិយមិត្តបានជ្រាបស្រាប់ហើយថា ជាមួយនិងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថា គ្រប់ MV នៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ជាច្រើន ក្នុងន័យដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅព្រះរាជាអាណាចក្រកម្ពុជាជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន។ ចង់ដឹងថាបទថ្មី “កោះអ្វី?” របស់ ខេម និងតន់ ចន្ទសីម៉ា មានអត្ថន័យហើយមានទេសភាពស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា៖







- Share This Post:






