សិល្បៈ

ម្យ៉ាងដែរ! អ្នកនិយមដាច់យប់ មិនសូវមានលេសកុហកប្រពន្ធ អាចយកលេសតាមលោក ព្រាប សុវត្ថិ ក្នុងបទថ្មីនេះដឹងតែស៊ីផុយហ្មង

BY
Liny Chan
February 17, 2021

ពិធីបុណ្យចូល​ឆ្នាំខ្មែរ កាន់តែកៀកចូលមកដល់ ឃើញថាផលិតកម្មថ្មីថ្មោង Galaxy Navatra បានញាប់ដៃញាប់ជើងនិពន្ធ និងផលិតបទថ្មីៗដើម្បីអបអរសាទរពីធីបុណ្យចូលឆ្នាំជាហូរហែរ។ ជាក់ស្ដែងមួយរយៈចុងក្រោយនេះ ខាងផលិតកម្មបានបញ្ចេញ បទចម្រៀងជាច្រើនបទ ច្រើនចង្វាក់ សុទ្ធសឹងតែពីរោះៗ ស្ដាប់ហើយគួរឲ្យចង់រាំលេងកម្សាន្ត។ យ៉ាងណាមិញនៅព្រឹកនេះ​បទចម្រៀងថ្មីមួយបទទៀតហើយ ត្រូវបានបញ្ចេញ ហើយកាន់តែពិសេសជាងបទមុនៗទៀត នោះគឺបទ “ គ្រប់យ៉ាងព្រោះតែមេ”។

បទថ្មីដែលជាការបកស្រាយរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា លើកនេះពិតជាប្លែកខុសពីបទមុនៗ ទាំងសាច់ភ្លេង និងទំនុកច្រៀង ដែលរៀបរាប់ពីលេស ១០០ជំពូក ដើម្បីកុហកប្រពន្ធ ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ។ គួរឲ្យដឹងថា គិតមកទល់ពេលនេះ លោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា បានចេញបទចម្រៀងរួមគ្នាបានច្រើនបទរួចមកហើយ ដើយឡែកបទចម្រៀងថ្មីមួយបទនេះ ធានាថាប្លែក និងពិរោះ មិនចាញ់បទមុនៗឡើយ ដោយជាការតាក់តែងនិពន្ធ Melody និងទំនុកច្រៀង ដោយលោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ ឃ្លាំង​ កុម្ភៈ នឹងដឹកនាំសម្តែងដោយ Jonathan។ តោះ! ចង់ដឹងថាលេស កុហកប្រពន្ធរបស់លោក ព្រាប សុវត្ថិ បែបណាខ្លះ ទៅស្ដាប់ទាំងអស់គ្នា!

Share This Post: