សិល្បៈ

ស្ងាត់ៗ ! មាស សុខសោភា ផ្លាស់ទ្រនំចូលផលិតកម្មថ្មី ជាមួយតំលៃខ្លួនខ្ទង់ម៉ឺនដុល្លារ ក្នុងមួយខែ

BY
Khmernote Media
February 18, 2021

តារាចម្រៀងល្បីឈ្មោះបោះសំលេង កញ្ញា មាស សុខសោភា ត្រូវបានលោក អ៉ឹម ជីវ៉ា ទម្លាយអោយដឹងថានាងបានផ្លាស់ទ្រនំចូលច្រៀងនៅក្នុងផលិតកម្មថ្មីឈ្មោះថា រាម ជាមួយនឹងតំលៃខ្លួនខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ។ បើតាមបទសម្ភាសន៍ផ្ទាល់រវាងលោក អ៉ឹម ជីវ៉ា ជាមួយនឹងតារាចម្រៀងរូបស្រស់ មាស សុខសោភា បានអោយដឹងថា កញ្ញា ចូលផលិកម្មថ្មីនេះ គឺ ជាតារាចំរៀងជាប់កិ្ចសន្យា ដោយកញ្ញា មើលឃើញផលិកម្មមួយនេះជាផលិតកម្មដែលមានស្តង់ដាខ្ពស់ ប្រកបដោយគុណភាព ដោយខាងផលិតកម្មមានគម្រោងធំៗជាច្រើនដូចជា ផលិតខ្សែភាពយន្តខ្នាតធំ ផលិតបទចំរៀង Original និងកការផលិតកម្មវិធីផ្សេងៗ។

តារាចម្រៀងរូបនេះ ហាក់ដូចជាមានជំនឿមុតមាំខ្លាំងណាស់ ដោយកញ្ញា និយាយថា រឿងចូលផលិតកម្មមានការគាំទ្រឬអត់គឺអាស្រ័យទៅលើការគ្រប់គ្រងផលិត និងការច្រៀង ជាពិសេសគឺស្ថិតនៅលើអ្នកគាំទ្រ តើការគាំទ្របានកម្រិតណា។ គួរបញ្ជាក់ផងដែរថា ក្រោយពេលចាកចេញពីផលិតកម្មថោន កញ្ញា មាស សុខសោភា បានច្រៀងនៅផលិតកម្មថ្មីមួយមានឈ្មោះថា Camtrax ប៉ុន្តែមិនបានប៉ុន្មានផង នាងបានចូលផលិតកម្មថ្មី គឺផលិតកម្មរាម៕

Share This Post: