អន្តរជាតិ
ព្យុះទឹកកកនៅតិចសាស់ធ្វើឲ្យរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនកកខ្ទេចអស់គ្មានសល់ និងសម្លាប់មនុស្សជាច្រើនផងដែរ
BY Khmernote Media
February 19, 2021
អាមេរិក៖ ពលរដ្ឋរស់នៅក្នុងរដ្ឋតិចសាស់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត និងរាប់លាននាក់ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ដោយសារព្យុះទឹកកកធ្វើឲ្យអាកាសធាតុចុះត្រជាក់ខ្លាំងមិនធ្លាប់មានពីមុន។ ចាប់តាំងពីចុងសប្ដាហ៍កន្លងទៅនេះ ផ្នែកខ្លះនៅសហរដ្ឋអាមេរិកបានចុះត្រជាក់រហូតដល់ -១៨ អង្សាសេ ហើយប៉ុន្មានថ្ងៃបន្ទាប់ក្រោយមកពលរដ្ឋប្រមាណ ៣លាននាក់ ត្រូវបាត់បងអគ្គិសនីប្រើប្រាស់ ដែលធ្វើឱ្យពួកគាត់មិនអាចរក្សាកម្ដៅនៅពេលយប់បានឡើយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន independent បានឲ្យដឹងថា គិតមកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ចំនួន២៤នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែព្យុះទឹកកកនេះ ហើយការចុះត្រជាក់ខ្លាំងនេះត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ពេលមួយសប្ដាហ៍ទៀត។ ខាងក្រោមនេះគឺជារូបភាពមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពសម្ភារៈប្រើប្រាស់ត្រូវបានកកខ្ទេចខ្ទី ដោយសារតែព្យុះទឹកកកនេះ៕

@ray.k13😱😱😱 literally in shock! wow. ##texaswinter ##texas ##snowstorm2021 ##twomoms ##ohno